ភាគ: ១១១

Começar do início
                                    

ជីមីនឡើងទៅបន្ទប់គេង ងូតទឹកស្លៀកពាក់ត្រឹមត្រូវ មុននិងចុះទៅខាងក្រោមឯមាត់ឆ្នេរ ដើម្បីចូលរួមទៅជប់លៀង កម្មវិធីខួបកំណើត ជាលក្ខណះគ្រួសារ ជាមួយឳពុកម្តាយក្មេក និងភរិយា ដែលកំពុងតែរងជីមីនឡើងទៅបន្ទប់គេង ងូតទឹកស្លៀកពាក់ត្រឹមត្រូវ មុននិងចុះទៅខាងក្រោមឯមាត់ឆ្នេរ ដើម្បីចូលរួមទៅជប់លៀង កម្មវិធីខួបកំណើត ជាលក្ខណះគ្រួសារ ជាមួយឳពុកម្តាយក្មេក និងភរិយា ដែលកំពុងតែរងចាំនៅ ឯមាត់ឆ្នេរ ពួកគាត់ប្រហែលជារងចាំយូរ ណាស់ហើយ ទើបជីមីនប្រញាប់ប្រញាលចេញទៅ ស្របពេលជីមីនកាន់ប្រអប់គ្រឿងពេជ្រដែលកម្មង់ធ្វើមក សម្រាប់ភរិយា នៅនិងដៃ តម្រង់ទៅមាត់ឆ្នេរ ពេលនោះ ក៏ស្រាប់តែលេចចេញនៅ វត្តមានលោកស្រីផាក ម្តាយបង្កើតរបស់ជីមីន និងក្មួយស្រីកំពុងឈានជើងចូលមក
ប្រសព្វមុខ កូនប្រុសគាត់ ៖
" កូនម៉ាក់ Happy birthday to you ជុប!!ជុប!! ពួកឯងយកកាដូរចូលទៅក្នុងផ្ទះទៅ " ធម្មតាក្នុងនាមជាម្តាយបង្កើត តែងតែយកចិត្តទុកដាក់ថ្ងៃកំណើត របស់កូនដូច្នេះ លោកស្រីផាក រលីងរលោងទឹកភ្នែក ដើរមករកកូនទាំងពីផ្លូវចូលវីឡា រហូតដល់ខាងមុខវីឡា ក៏ស្ទុះរត់មកឱបក្រសោបកូន លោកស្រីថើបថ្ពាល់កូនខ្សឺតៗ ពេញដោយការស្រលាញ់ ថ្នាក់ថ្នមកូនប្រុសមានតែមួយ ជាត្រួយជីវិត រួចបញ្ជាឱ្យអង្គរក្ស នាំយកអំណោយ ចូលទៅក្នុងផ្ទះសិន។
ចំណែកជីមីនមិនបានស្រដី អ្វីតបម្តាយឡើយគ្រាន់តែ
ញញឹមញែម សម្លឹងកែវភ្នែកម្តាយ ដោយភាពកក់ក្តៅទទួលបានពីម្តាយ ក្រោយម្តាយលែងលះជាមួយលោកប៉ាចិត្តឫស្យារួច ពេលនេះជីមីនមានតែម៉ាក់ ម្នាក់ប៉ុណ្ណោះ។
" ទទួលបញ្ជាលោកស្រី "
" បងមីនហ្អឹក! រីករាយថ្ងៃខួបកំណើត ហាននី ជុប! អូនស្រលាញ់បង "
" លែងបង សុីរ៉ា " ដល់វេនដែលស្រីល្អ ធ្វើល្អដាក់ប្រុសកំលោះសន្សំពិន្ទុហើយ សុីរ៉ា ស្ទុះចូលទៅឱបបជីមីនម្តង នាងបញ្ចេញ
ឫកពា រំអ៊ួយដដែល ត្បិតដឹងថាបងប្រុសមានប្រពន្ធកូនក្តី តែនាង
សុខចិត្តស្ម័គ្រធ្វើប្រពន្ធទីពីរ របស់គាត់ឱ្យតែគាត់ព្រម ស្របពេល
អ៊ំស្រីបើកដៃ បើកឱកាសល្មម នរណាមិនចាប់យក មានតែភ្លើហើយ នាងថែមទាំងថើបគ្រញិចថ្ពាល់ជីមីនឆ្វេងស្តាំ ទៀតផង។
" ពួកយើង បានកក់ហាងកូរ៉េមួយ នៅក្នុងទីក្រុងសេអ៊ូល ម៉ាក់និងឱ្យកូនចៅម៉ាក់ ជូនពួកយើងទៅ " លោកស្រីផាកឈរសម្លឹងមើលកាយវិការ ក្មួយស្រីនិងកូនប្រុស កំពុងល្អុកល្អើនជាមួយគ្នា ដោយញញឹមសមចិត្ត មុននិងប្រាប់ទៅកូនប្រុសវិញ ថាគាត់ចង់ឌីន័រ ជាមួយកូននៅក្រុងសេអ៊ូល ទាំងដែលទីនេះជាកោះជេជូ មេឃក៏ងងឹត យប់យន់ណាស់ហើយ។
" តោះបងមីនឆាប់ឡើង "
" តែថា..."
" គ្មានតែនោះទេ តោះ! ឆាប់ឡើងយើងធ្វើខួបជាមួយគ្នាគ្រួសារ
យើងមិនដែលជួបជុំគ្នាឡើយ អ្ហេ៎!មុខបងប្រឡាក់អី? " សាមីខ្លួនគេមិនទាន់ព្រមផង ម្តាយនិងប្អូនស្រីជីតួតមួយ គិតតែពី ចាប់ដៃចាប់ជើង អូសនាយសំដៅ ទៅហេលីកុបទ័រ ដែលចត រងចាំខាងមុខ
វីឡា តែភ្លាមនោះ វត្តមានយ៉ុនណា បានដើរត្រឡប់ពីមាត់ឆ្នេរមក ដោយកាន់ដបស្រាក្រហម នៅនិងដៃ។
" សុីរ៉ា..." ជីមីន សង្កត់សំឡេងធ្ងន់ មានបំណងបដិសេធ ក៏ចង់រុញសុីរ៉ាចេញ។
" បងព្រមទៅជាមួយខ្ញុំហើយមែនទេ? អ្ហឹម..." ពេលឃើញ
ដូច្នេះសុីរ៉ា ក៏ប្រើល្បិចកលឱ្យប្តីប្រពន្ធគេ ឈ្លោះគ្នាមួយគ្រានាងធ្វើជាបន្លប់ជីមីនថា មានអ្វី ប្រឡាក់នៅនិងថ្ពាល់ ខណៈពេលដែលយ៉ុនណា ដើរមកកាន់តែកៀក នាងក៏ចង្អើតជើងថើបបបូរមាត់ជីមីន ចាប់បឺត ជញ្ជក់មាត់ នាយកំលោះ ដូចការពិតអ៊ីចឹង យ៉ុនណាដើរមកដល់ពីខាងក្រោយខ្នងប្តី នាងពេបមាត់ រលីងរលោងទឹកភ្នែក
ទន់ដៃទន់ជើង ដំបូងគិតថា មកហៅប្តី ព្រោះបាត់យូរពេក
ដបស្រាក្រហមដែលកាន់នៅនិងដៃក៏ធ្លាក់ខ្ពាក់! ទៅលើ
ការ៉ូមុខផ្ទះ ៖
[ ខ្ចាយ...]



______
និពន្ធដោយ: មីនស៍ហ្វា
( លោកស្រីផាក បម្រុងចង់ម៉េចហ្នឹង?)😒

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Onde histórias criam vida. Descubra agora