ភាគ: ១១១

Start from the beginning
                                    

២ថ្ងៃក្រោយ យប់ម៉ោង៨:០០ ជីមីនទើបតែបើកឡានពីរីស៊តត្រឡប់មកវីឡាវិញ ក្រោយបញ្ចប់ការងារ នៅរីស៊តចប់សព្វគ្រប់ នាយកំលោះក៏រូតរះ ត្រឡប់មកផ្ទះវិញ ខ្លាចប្រពន្ធរហចាំបាយយឺតយូរ រថយន្តទំនើប បានបើកមកឈប់សំចត នៅខាងមុខវីឡា ដៃកាន់បាច់ផ្កាមួយយ៉ាងបាច់ធំ ជាបាច់ផ្កាកុលាបស ដែលប្រពន្ធក្មេងចូលចិត្តបំផុត ឯដៃម្ខាងទៀតមានកាន់កន្ត្រកផ្លែស្ត្រប៊ឺរី ដែលនាងចូលចិត្តញ៉ាំ ព្រោះនាងចាញ់កូន នាងញ៉ាំបានតែផ្លែស្ត្រប៊ឺរី តែមួយមុខគត់។
ខណៈចុះពីឡាន ដើរចូលខាងក្នុងផ្ទះ សភាពខាងក្នុងផ្ទះងងឹតសូន្យសុង ជីមីនក៏ព្យាយាម ទះដៃបើកភ្លើង ដោយស្វ័យប្រវត្តិ ក្នុងវីឡា ក៏ប៉ុន្តែមិនទទួលបានផលសោះឡើយនាយក៏ដើរតម្រង់ទៅរកកុងតាក់ រាវរកទីតាំងកុងតាក់ភ្លើង តែពេលនោះស្រាប់តែ ៖
" Happy birthday day to you Happy birthday Happy Birthday happy Birthday to you រីករាយថ្ងៃកំណើត លោកប្តីសម្លាញ់ចិត្ត ជុប! " ពន្លឺភ្លើងទៀនមកពីណាក៏មិនដឹង ស្រាប់តែដើរចេញពីកាំជណ្តើរ នៃផ្ទៃវីឡាមក នាងតូចយ៉ុនណាកាន់នំខេក ខួបកំណើត ដើរសំដៅមកជិតស្វាមី នាងច្រៀងបទចម្រៀង ជូនព័រស្វាមី ថ្ងៃខួបកំណើតរបស់គេ នាងញញឹមពព្រាយ ដាក់ស្វាមី។
" ហ្អឺស! មិនកំប្លែងពេកទេហ្អី? អ្ហឹកៗ អូនធ្វើឱ្យបងរំភើបពេកហើយ ណាណា " ចំណែកជីមីនវិញ ស្លុតចិត្ត ក្រោយឃើញភរិយាដើរចេញពីទីងងឹតមក នាយមិនដឹងសោះឡើយថាថ្ងៃនេះជា
ថ្ងៃពីសេស ជាខួបកំណើតខ្លួនឯងដ៏តែសោះ នាយភ្លេចវាបាត់ទៅហើយ ជីមីនរលីងរលោងទឹកភ្នែក យំបណ្តើរសើចបណ្តើរ អស់សំណើច និងភរិយាចេះស៊ុបប្រាយ នំខួបប្តី ដោយមិនឱ្យនាយដឹងខ្លួន សូម្បីតែបន្តិច អ៊ីចឹងតើ ទើបផ្ទះទាំងមូលទៅជាងងឹតសូន្យសុង ដូច្នេះ នេះជាស្នាដៃនាងច្បាស់ណាស់។
" យំធ្វើអី លែងស្អាតអស់ហើយ ផ្លុំទៀនទៅ បួងសួងផង "
យ៉ុនណាញញឹមដាក់ប្តីនាងលើកដៃទៅជូតទឹកភ្នែកឱ្យប្តីនាង ទើបប្រាប់ឱ្យគេផ្លុំទៀន មុននិងបួងសួងសុំសេចក្តីសុខ នាងមិនចង់ឱ្យប្តី មានទុក្ខសោកនៅថ្ងៃពិសេសទេ នាងខំស៊ុប្រាយគេយ៉ាងស្ងៀមស្ងាត់ រងចាំគេទម្រាំតែគេត្រឡប់មកពីធ្វើការវិញ នាងឱបប្តីដៃម្ខាង អង្អែលក្បាលគេ ថើបក្បាលគេជាការលួងលោម។
" បងបួងសួង ឱ្យប្រពន្ធបងមានសម្រស់កាន់តែស្អាត បងចង់បានកូនភ្លោះ ដូចលោកប៉ាក្មេងដែរ " ទឹកភ្នែកមួយតំណក់ ស្រក់រមៀលចុះមក ព្រោះតែរំភើបពេក ទប់ក៏មិនជាប់ដែរ ជីមីនក្តាប់ដៃផ្សង បិទភ្នែក និយាយបួងសួងឮៗ ចង់ឱ្យប្រពន្ធដឹង ពីបំណងប្រាថ្នារបស់គេ ក្នុងនាមជាលោកប៉ា កូនក្នុងផ្ទៃរបស់នាង ជីមីនតែសង្ឃឹមថា ចង់បានកូនភ្លោះមួយគូរ មិនចង់ឱ្យប្រពន្ធពិបាកពរពោះ ច្រើនដង បន្ទាប់មកក៏ឱនទៅផ្លុំទៀន។
" ជុប! ពេលនេះបានកូនស្រី ដូចបំណងបងហើយតើ " នាងតូចញញឹមផ្អែមដាក់ប្តី គេមិនដឹងថានាងមានកូនស្រីទេ នាងលាក់គេមកជិតមួយព្រឹកហើយ ថាចាំស៊ុប្រាយព្រមគ្នាជាមួយនំខេកខួបកំណើតនេះ ជីមីនចេះតែរអ៊ូថាចង់បានកូនស្រីជារឿយៗ ឥលូវក៏បានដូចចិត្ត សមបំណងហើយ។
" ពិតមែនហ្អេស? អ្ហឹកៗ ប្រពន្ធបង "
" អ្នកម៉ាក់ជូនអូនទៅឆែសុខភាពព្រឹកមិញ លើកនេះពិតប្រាកដកហើយ កូនស្រី១០០ភាគរយ "
" សឺត!! បងស្រលាញ់អូនយ៉ុនណា ប្រពន្ធសម្លាញ់ "
" កុំឱបខ្លាំងពេកថប់ដង្ហើមណាស់ តោះ!ទៅមាត់ឆ្នេរ ម៉ាក់ប៉ាកំពុងរងចាំបង ពួកយើងញ៉ាំសាច់អាំងកូរ៉េ ជាមួយគ្នា "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now