ភាគទី2: មើលទៅខ្លាំងជាងបងស្រីសំរាមរបស់ឯងហ្ន?​

Start from the beginning
                                    

"តែគ្មានភស្តុតាងស្អីទេ ប៉ូលីសថាប្ដីគេបើកឡានធ្លាក់ប្រឡាយខ្លួនឯង​តែយើងមិនអស់ចិត្តដូចឯងថាមិនខុសទេ​តើយើងគួរធ្វើអី យើងគិតរាល់ថ្ងៃតើប្អូនយើងស្លាប់ដោយរងអយុត្តិធម៍ឬក៏អត់?​មានលុយក៏មិនប្រាកដថាធ្វើអ្វីបានដែរម៉ាក់យើងមិនអាចជាដូចដើម ឬសូម្បីតែលែងប្រពន្ធចោលក៏មិនកើតព្រោះមានកូន យកប្រពន្ធថែមក៏គ្មានអារម្មណ៍ព្រោះមិនស្រឡាញ់ ជីវិតយើងជាអ្វីទៅ?​"ជុងហ្គុកដេកគងដៃរៀបរាប់មួយហត់ម៉ាត់ជាមួយមិត្តព្រោះមានតែយុនហ្គីម្នាក់គត់ដែលអាចដឹងពីរឿងសម្ងាត់នាយហើយជុងហ្គុកក៏អាចបញ្ចេញអារម្មណ៍ឬផ្ដល់ជាយោបល់បាន

"អីក៏វេទនាកំសត់ដល់ម្លឹង?  ហ្ហឹសៗ កំសត់ជាងយើងលួចស្រឡាញ់ក្មួយឯងទៀតហ្ហេស?​"យុនហ្គី

"ក្មួយយើងមានពីតើមួយណា?​"ជុងហ្គុក

"យើងឃើញតែមួយគឺមីនជីម្នាក់ទៀតមិនដែលឃើញទេធ្លាប់ឃើញតាំងពីនៅតូចៗ"យុនហ្គី

"ម្នាក់ទៀតនៅជាមួយប៉ាគេប្រយ័តន្នតែច្រឡំគ្នាមិនយូគេរៀនចប់ត្រឡប់មកវិញហើយ "ជុងហ្គុកមានក្មួយប្រុសភ្លោះពីនាក់ដោយម្នាក់ឈ្មោះមីនជីម្នាក់ទៀតឈ្មោះជីមីន

"មីនជីមកមុនពិតទេ?​យើងខំទុកកម្លោះដើម្បីត្រៀមខ្លួនក្លាយជាក្មួយប្រសាររបស់ឯងឆាប់ៗនេះ"យុនហ្គី

"មីនជីមកខែក្រោយនេះហើយ ហើយកុំមកអួតយើងជ្រេញសម្ដីឯងណាស់ យើងនឹងចាំមើលក្មួយយើងពេលទាក់ទងឯងគឺឯងស្ថិតក្រោមការឃ្លាំងមើលរបស់យើង"ជុងហ្គុកកំពុងតែនិយាយជាមួយយុនហ្គីទូរស័ព្ទរបស់នាយក៏រោរ៍ឡើងនោះគ្មានអ្វីក្រៅលេខកូនស្រីនាយនោះទេនាយក៏ចុចលើក

"មានការអីមែនទេកូន?​"ជុងហ្គុក

"ប៉ាគឺកូនបុកគេហើយប៉ាមកមើលបន្តិចមកណា"ហ្សារីតា

"ពេលនេះកូននៅឯណា?​"ជុងហ្គុក

"នៅក្បែរផ្សាទំនើបជាប់CT hotel"ហ្សារីតា

"ឃើញទេប៉ាប្រាប់អោយនៅផ្ទះចចេសដើរអោយទាល់តែបាន បន្តិចទៀតប៉ាទៅដល់ហើយ"ជុងហ្គុកសង្គ្រឺតជើងធ្មេញនឹងកូនស្រីកណ្ដាលយប់ប្រលប់ទៅហើយនៅដើរលេងមិនចូលផ្ទះខ្លួនជាស្រីទើបតែពេញវ័យផងពិសេសម្ដាយនឹងមិនដឹងជារវល់អ្វីនោះទេគ្មានចេះហាមកូនសោះទម្រើសកូនអោយគ្រប់រឿងហត់នឿយចិត្តណាស់និយាយត្រង់។​

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now