ភាគ: ១០៥

Start from the beginning
                                    

វិមានចន
យប់ថ្មើនេះហើយ ឡានម្ចាស់តូចទើបតែត្រឡប់មកពីក្រុមហ៊ុនវិញ មិនដឹងជាជាប់រវល់ធ្វើការអ្វី ដល់ថ្នាក់នេះទេ ឬមួយក៏មានស្រីផងក៏មិនដឹង ម្ចាស់តូចនាំកាយសង្ហា ដើរចូលផ្ទះ រូតរះរត់ឡើងទៅបន្ទប់កូនស្រី យ៉ាងប្រញាប់ប្រញាល បំផុត ក៏ប៉ុន្តែពេល ដើរដល់សាឡុង លោកជំទាវ បើកភ្លើងបំភ្លឺភ្លែត រួចដើរសំដៅចូលទៅរកកូនប្រុស របស់គាត់ បន្ទាប់មក ៖
" ផាច់!! សុីស្រីឆ្អែតឆ្អន់ រហូតដល់មានកូន? " ដឹងស្រាប់ហើយថាលោកជំទាវ ជាស្ត្រីម៉ត់ចត់ និងការងារ និងជាម្តាយល្អបំផុត លោកជំទាវចូលមកភ្លាម ក៏យារដៃទៅទះកំផ្លៀងកូនប្រុសមួយកំផ្លៀង ភ្លាមៗមិនរងចាំយូរ និងមិនសួរនាំ ហេតុផលពីកូនឡើយ។
" អ៊ួយ...ជំទាវម៉ាក់ នេះម៉ាក់មានប្រសាសន៍ពីអ្វី? " ម្ចាស់តូចយកដៃស្ទាបថ្ពាល់ខ្លួនឯង រួចសួរទៅកាន់ម្តាយ។
" បើកឱ្យប្រុសតូចមើលទៅ រួចចាត់ការគេ " គាត់មិននិយាយច្រើនទេ កុំស្មានថាឃើញគាត់ស្ងៀមស្ងាត់ គិតថាគាត់ល្ងង់មិនដឹងអ្វីទាំងអស់នោះ គាត់ដឹងគ្រប់យ៉ាង ក៏បញ្ជាឱ្យអង្គរក្សបើកវីដីអូរ ដែលលួចថតបានពីមន្ទីពេទ្យមក ឃើញម្ចាស់តូចបណ្តើរ នារីម្នាក់ ដែលលោកជំទាវស្អប់បំផុតឱ្យសាមីខ្លួនមើល បន្ទាប់មកក៏បញ្ជាឱ្យពួកគេចាប់ចៅហ្វាយរបស់ពួកគេជាប់។
" ម៉ាក់អត់ទេ អត់ទេស្តាប់កូនសិន " ម្ចាស់តូចត្រដរខ្លួន រើបម្រះ
ខ្លាំងៗ ពីការចាប់ក្រៀកដៃ ភ្លាមនោះពួកគេក៏ដកសឺរាងម្ជុលចាក់ថ្នាំម្យ៉ាង ធ្វើឱ្យម្ចាស់តូចសន្លប់ភ្លាមៗ។
" បញ្ជូនគេទៅមន្ទីពេទ្យ ច្រិបចុងចោល កុំឱ្យបន្សល់ទុកភាពកង្វក់ជាប់ខ្លួនទៀត ចំណែកស្រីម្នាក់នោះ តាមដានឱ្យមែនទែន "
" ទទួលបញ្ជា លោកជំទាវ "

ព្រឹកថ្ងៃថ្មី បរិយាកាសស្ងប់ស្ងាត់ក្នុងបន្ទប់ សម្រាកវីអាយភី នៃអគារមន្ទីពេទ្យ ផ្នែកសុខភាពផ្លូវភេទ អេហ្វអង្គុយនៅ សាឡុង រងចាំម្ចាស់តូចភ្ញាក់ដឹងខ្លួន ម្ចាស់តូចសន្លប់ច្រើនម៉ោង គួរសមដែរហើយ ក៏ប៉ុន្តែភ្លាមនោះ ៖
" ហ្អឹម..." នាយសង្ហាគ្រហឹមដើមក បើកភ្នែកព្រឹមសម្លឹងមើល
បរិយាកាស ក្នុងបន្ទប់ធំល្វឹងល្វើយ នៃអាគារមន្ទីពេទ្យ។
" ចៅហ្វាយ " អេហ្វស្ទុះ ពីសាឡុងទៅជិតចៅហ្វាយនាយ។
" អ៊ួយ...ឈឺណាស់ នេះយើងកើតស្អី? បានជាយកយើងមក
មន្ទីពេទ្យ? " ជុងហ្គុកប្រឹងខ្លួនក្រោកអង្គុយផ្អែកខ្នង ក៏ប៉ុន្តែមាន
អារម្មណ៍ថាឈឺល្វែងក្រោម ខ្លាំងណាស់ ចុកស្ពឹកស្រពន់។
" ចៅហ្វាយធ្វើអីខុស ចៅហ្វាយដឹងខ្លួនឯងហើយទាន " អេហ្វ
ងាកទៅចាក់ទឹកឱ្យចៅហ្វាយនាយញ៉ាំ។
" ឯងកំពុងតែនិយាយពីស្អី? យើងធ្វើស្អីខុស? ហេតុអីយើងមាន
អារម្មណ៍ថាឈឺ? " ម្ចាស់តូចយកដៃស្ទាប់ប្រឡោះភ្លៅរបស់ខ្លួន ហើយធ្វើមុខឆ្ងល់ ដាក់កូនចៅ។
" លោកជំទាវ ឃើញចៅហ្វាយ នៅទាក់ទងអ្នកនាងស្តេហ្សា ទើបគាត់បញ្ជាឱ្យធ្វើបែបនេះ " យំមិញក្រោយជុងហ្គុកសន្លប់ លោកជំទាវបានបញ្ជា ឱ្យអង្គរក្ស នាំយកចៅហ្វាយរបស់ពួកគេមក
មន្ទីពេទ្យ ច្រិបស្បែកដែលនៅចុងប្រដាប់ភេទ របស់គេ ជៀសវាងឆ្លងរោគ គាត់មិនចូលចិត្ត គាត់តែបារម្ភពីកូន ណាមួយជុងហ្គុកមានស្បែកក្រាស់ តាំងពីតូចមិនដែលច្រិបឡើយ គាប់ជួនពេលនេះ លោកជំទាវសម្រេចចិត្តដូច្នេះ គឺចង់ឱញយកូនល្អ និងដាក់ទោស
គេផង។
" ហ្អឺស!! ពុទ្ធោអើយ! នេះអាចនៅប្រើការ កើតដែរទេ? "
" គ្រាន់តែច្រិបចុងចេញបន្តិចទេចៅហ្វាយ គ្រប់យ៉ានៅដូចដើម "
" អ្នកម៉ាក់គិតឃើញរឿងអ្វីប្លែកៗ " ជុងហ្គុកធ្វើមុខស្ងួតៗ ហួសចិត្តនិងទង្វើម្តាយ ដែលធ្វើបែបនេះដាក់កូនខ្លួនឯងទៅកើត ចង់ធ្វើអី មិនចេះពិភាក្សាកូនមុនទេ ចូលចិត្តតែបង្ខំ ទោះយ៉ាងណាក៏
នាយ មិនខឹងម្តាយដែរ ធ្វើម្តេចម្តាយចង់ឱ្យកូនល្អ។
" គាត់ចង់ឱ្យចៅហ្វាយ ចងចាំទុកក្នុងខួរក្បាល ហាមទាក់ទងនារី
ម្នាក់នោះ ដែលគាត់ស្អប់តទៅទៀត មិនចំពោះនាងឡើយ នារីដទៃក៏ដូចគ្នា លុះត្រាម្នាក់នោះ លោកជំទាវយល់ស្រប ទើបចៅហ្វាយ ទាក់ទងបាន " អេហ្វក៏បន្តនិយាយប្រាប់ចៅហ្វាយ ជៀសវាងចៅហ្វាយនាយខឹងក្រោធជាមួយម្តាយ ដោយមិនដឹងរឿង តែ
ទង្វើគាត់ទាំងប៉ុន្មាន គឺចង់ឱ្យកូនល្អតែប៉ុណ្ណោះ មិនមានអ្វីច្រើនទេ ព្រោះគាត់ស្អប់ស្តេហ្សា ដោយសារគាត់ដឹងថានាង ធ្លាប់ទាក់ទងជាមួយនរណា ហើយការដែលម្ចាស់តូច បណ្តើរនាងទៅមន្ទីពេទ្យ លោកជំទាវស្មានថាកូនប្រុស ពិតជាឳពុកក្មេងក្នុងផ្ទៃស្តហ្សា
ពិតប្រាកដមែន។
" កុំប្រដៅយើងច្រើនពេក ចង់ទៅជួបប្រពន្ធយើង " ម្ចាស់តូចមិនចង់ស្តាប់ហេតុផល ពីអេហ្វច្រើនឡើយ ខ្លួនធ្វើឱ្យម្តាយយល់ច្រឡំ ទើបមិនចង់និយាយច្រើន រងចាំការបកស្រាយជាមួយគាត់។
" ជំទាវតូច ប្រាប់ថាមិនត្រូវការជួបចៅហ្វាយទេ ព្រោះចៅហ្វាយ
មានស្រីច្រើន គាត់ស្អប់មុខចៅហ្វាយណាស់ ពេលនេះ  " សូម្បីតែហ្វីយ៉ាក៏មិនចង់ជួបលោកប៉ាដែរ មូលហេតុតែម្យ៉ាង គឺម្ចាស់តូចជាអ្នកបង្កររឿងឡើង ដោយខ្លួនឯង។
" ឯងអីក៏ដឹងរឿងច្រើនម្លេះ យើងឱ្យឯងមើលក្រុមហ៊ុន មិនមែនចាំសង្កេតយើង " ម្ចាស់តូចដាក់ជើងចុះពីលើគ្រែ ស្រវាយកសម្លៀកបំពាក់ថ្មី ដើម្បីត្រៀមប្តូរផ្លាស់ ចេញពីមន្ទីពេទ្យទៅជួបស្រីក្មេង
" ចៅហ្វាយធ្វើខ្លួនឱ្យត្រឹមត្រូវបន្តិចទៅ ប្រយ័ត្នប្រពន្ធរត់ចោល "
" ឯងកាន់តែផ្តាសហើយអេហ្វ ថយចេញ!យើងទៅដោយខ្លួនឯង "

ម្ចាស់តូចរឹងរូសណាស់ ដោះសឺរ៉ូម ចេញពីមន្ទីពេទ្យដោយមិនមានការអនុញ្ញាត ពីគ្រូពេទ្យឡើយ បើកឡានមកតាមប្រពន្ធក្មេង នៅវិមានមីន យ៉ាងប្រញាប់ប្រញាល ពេលមកដល់ក៏រត់ចូលក្នុងផ្ទះ ក្រឡេកឆ្វេងស្តាំរកប្រពន្ធ ខណៈដែលនាងទើបតែញ៉ាំអាហារពេលព្រឹករួច និងត្រៀមទៅសាលារៀន ម្ចាស់តូចក៏បានចូលទៅឱបប្រពន្ធ ៖
" ខឹងបងរឿងអី? ហ្អឹម..." នាងឃើញវត្តមានគេចូលមកហើយ តែនាងដើរជៀសគេ គេចចេញពីប៉ា ទោះជាលោកប៉ាញញឹមដាក់
នាងក៏ដោយ ម្ចាស់តូចរត់ទៅឱបចង្កេះប្រពន្ធពីក្រោយ ថែថើបសៀតផ្កានាងថ្នមៗ។
" .... " នាងមិននិយាយ តែនាងបែរជារុញគេចេញពីនាង រួចស្រវាកាតាប បម្រុងនិងចាកចេញទៅ ក៏បន្តែជុងហ្គុក ជម្នះរត់ទៅ
ឱបនាងពីក្រោយជាប់ លួងលោមនាង បំណងមិនចង់ឱ្យនាងទៅសាលាទេ មិនដឹងថាក្ន្ងចិត្តគេគិតអ្វី លោកស្រីមីនញញឹមតិចៗរួចបន្លឺ ៖
" មានរឿងអីនិយាយគ្នាតាមសម្រួល ម៉ាក់ទៅសមាគមហើយ " លោកស្រីមីនកាន់កាបូប រួចដើរមកអង្អែលស្មាកូនប្រុសគាត់មុនចាកចេញទៅធ្វើការងារ របស់គាត់ នៅសមាគម គ្រាន់តែប្រាប់ឱ្យកូនៗចេះសម្រួលគ្នា។
" ប្តីខុសអី ឱ្យប្តីសុំទោស កុំអ៊ីចឹងមើល៍ "
" កូនត្រូវទៅសាលា លែងដៃកូន! អ្ហាយ! "
" សឺត!! ក្រអូបណាស់ នឹកក្លិនអូន មាសស្នេហ៍ " គេចាប់នាងឡើងមកបន្ទប់ ដាក់នាងគេងលើពូកទន់ៗ ដោយតាមទៅទ្រោបពីលើនាង។
" ប៉ាឆ្គួតហើយ " នាងជេរគេមុនដូចកាំបិត តែបុរសព្រានារីម្នាក់នេះ មិនខ្ចីខ្វល់ខ្វាយ គិតតែពីញញឹម ដាក់នាង។
" ឆ្គួតព្រោះស្នេហ៍អូន សឺត!! បងខុសអី ទើបអូនខឹង " ថើបហើយថើបទៀត បុិនណាស់ ពូកែណាស់ ខាងលួងលោមចិត្តប្រពន្ធ រាល់ថ្ងៃនេះគេពិតជាឆ្គួត ព្រោះស្រលាញ់នាង។
" ធ្វើអីខុសដឹងខ្លួនឯងហើយ " នាងងាកមុខចេញ មិនចង់មើលទឹកមុខកម្សត់ ចូលតួររបស់លោកប៉ា។
" ងរង៉ក់ប្តីបែបនេះជាជម្ងឺប្រចណ្ឌ គួរលួងពីចំណុចណាទៅហ្ន៎? "
" ស្អុយក្លិនស្រីណាស់ កុំមកថើប "
" អូហ៌!អូហ៌! ខឹងថ្នាក់នេះហ៏? អត់មានស្រីទេ បងហ៊ានស្បថ "
" ប្រាកដ? ចុះម្សិលមិញបណ្តើរអ្នកណា នៅមន្ទីពេទ្យ? "
" គឺគឺ..."
" ប្រសិនបើខ្ញុំមានកូនដូចគាត់ ខ្ញុំនិងទម្លាក់កូន ដែលកើតពីឈាមលោកប៉ាចោល មិនទុកឱ្យក្មេង មានឳពុកសន្តាន សត្វតិរច្ឆានទេ"



_____
និពន្ធដោយ: មីនស៍ហ្វា
( ដៀលមិនអាសូរចិត្តរៀមរ៉ា🌝)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now