ភាគ: ១០១

Start from the beginning
                                    

វេលាថ្ងៃត្រង់ លោកជំទាវបាន ទៅពិសាអាហារ ជាមួយកូន
ប្រុសនៅ ភោជណីយដ្ឋានអ៊ីតាលី មួយកន្លែង ព្រោះគាត់ត្រូវណាត់ជួបជាមួយ ដៃគូរសហការថ្មី គឺអ្នកស្រី ចាង ស៊ូគិ ដែលជាសមាជិកថ្មី នៅក្នុងសហសគម កិច្ចការនារី ជាមួយលោកជំទាវ ពេលនេះ អ្នកស្រី ចាង ស៊ូគិ បានមកដល់ រងចាំនៅ ភោជណីដ្ឋានមុន ជាមួយកូនស្រី របស់អ្នកស្រីផ្ទាល់ ៖
" ជម្រាបសួរ ជំទាវបង នេះជាកូនស្រីខ្ញុំ " អ្នកស្រី ចាង ស៊ូគិ
ជាម្តាយបង្កើតរបស់ ស៊ូគីម បានរស់រាយរាក់ទាក់ដាក់លោកជំទាវចន គ្រាន់តែឃើញលោកជំទាវ ចូលមកជាមួយកូនប្រុសរបស់គាត់ អ្នកស្រី ចាង ស៊ូគិ ញញឹមពព្រាយ។
" ជម្រាបសួរ ជំទាវអ៊ំ ជម្រាបសួរ..." ស៊ូគីម ក្រោកឈរឡើងឱនលំទោន ដាក់លោកជំទាវចន ញញឹមញែម មិនចាញ់ម្តាយ ប៉ុន្មានទេពូកែយល់ចិត្តថ្លើម ចេះពីម្តាយ ជាអ្នកហ្វិកហាត់ បង្រៀន បង្គាប់កូន ម្តាយកូនស្រេកឃ្លានតែកិត្តយស កេរ្តិ៍ឈ្មោះនិងទឹកប្រាក់
សុខចិត្តនាំកូនមកមើលគូរណាត់ ជាមួយកូនអ្នកមាន បន្ទាប់មកនាង ក៏ក្រឡេកឃើញនាយសង្ហា ដើរទាញកៅអីឱ្យម្តាយ ក៏បានឱនក្បាលដាក់ ជុងហ្គុកក៏ញញឹម រួចតបសម្តី ៖
" ហៅបងប្រុសបាន ធម្មតាៗទៅ សុទ្ធតែគ្នាឯឯទេ សួរស្តី ជម្រាបសួរអ្នកមីង " ម្ចាស់តូច មិនចម្លែកចិត្តទេ ចាស់ហើយ មិនឆ្វេចឆ្វាច ឃើញស្រីស្អាត ទប់ចិត្តមិនបានដូចមុនឡើយ ព្រោះខ្លួនមានប្រពន្ធក្មេងសាច់សខ្ចី នៅផ្ទះឱបជាប់ទ្រូងហើយ ទោះសម្រស់ ស៊ូគីម ស្អាតយ៉ាងណាក៏ដោយ ក៏ជុងហ្គុកមិនខ្វល់ ចាប់ដៃនាងរួច
ក៏ងាកទៅសំពះ អ្នកស្រីចាង ធ្វើឱ្យលោកជំទាវចន ក្នាញ់និង
អាកប្បកិរិយាកូនប្រុស លើកដៃអង្អែលខ្នងគេ រួចជួយផាត់សក់ចេញពីមុខកូនប្រុស។
" ចាសម្ចាស់តូច " អ្នកស្រីចាង ញញឹមតបម្ចាស់តូច រួចសម្លឹង
មើលម្ចាស់តូចពីលើដល់ក្រោម សូម្បីតែគាត់ក៏មើលឃើញថា
ម្ចាស់តូច ស្រស់សង្ហា ពីក្បាលដល់ចុងជើងដែរ ទោះតែងខ្លួន
ស្ទាយម៉ាហ្វៀក៏ដោយ។
" ស៊ូគិ មកដល់តាំងពីពេលណា? "
" ទើបតែមកដល់ទេជំទាវបង "
" កូនចង់ញ៉ាំអី? "
" អ្វីក៏បាន ឱ្យតែជំទាវម៉ាក់ចូលចិត្ត "
" តាមសប្បាយក្មួយ កុំក្រែងចិត្តមីងអី លើកទីមួយដែលឃើញជំទាវបង នាំកូនប្រុសចេញក្រៅ "
" ប្រុសតូចចង់មកមើលស៊ូគីម ដោយផ្ទាល់ភ្នែក " លោកជំទាវចន សម្លឹងស៊ូគីម រួចងាកមកញញឹមដាក់កូនប្រុស សម្តីមួយម៉ាត់នេះធ្វើឱ្យ ស្រីស្រស់ ស៊ូគីម អររំជួលចិត្ត មុខប្រែជាក្រហមព្រឿងៗ។
" ចាសអ្នកបង " ស៊ូគីម មិនបានដឹងថាបុរសចំពោះមុខជាបងប្រុសអនាគត ប្តីរបស់នាងទេ នាងស្មានយល់ថាជុងហ្គុកជាអានាគតប្តីនាង ព្រោះសម្តីសំដៅ របស់លោកជំទាវចននិយាយមុននេះ
ធ្វើឱ្យនាងយល់ច្រឡំ ក៏គិតខុសមួយពេល ចំណែកអ្នកស្រីចាង
ក៏លូកដៃទៅចាប់ដៃកូនស្រី ចង់ប្រាប់ទៅកាន់កូនថា ចង់ឱ្យកូនសម្រួលឥរិយាបទ ឱ្យបានត្រឹមត្រូវជាងនេះ ភ្លាមនោះអាហារក៏បានមកដល់ ពួកគាត់ចាស់ទុំសួរសុខទុកគ្នាបណ្តើរញ៉ាំបណ្តើរ។
" ញ៉ាំឱ្យច្រើនៗ ស្គមមិនស្អាតទេ ពេលរៀបការ ទប់កូនកំលោះក៏មិនជាប់ដែរ " ប្រុសកំលោះ ឃើញថាស្រីស្រស់ ចំពោះមុខ មិនសូវចាប់ម្ហូបអាហារញ៉ាំសោះ នាងអៀនៗ ឫកពាអឹមអៀន មិនហ៊ានដួសម្ហូប ទើបគេចាប់ឱ្យ ដួសដាក់ចាននាង ថែមទាំងឱ្យជា
ដំបូន្មានល្អៗទៀត។
" ប្រុសតូច ឱ្យចេះក្រែងចិត្តស៊ូគីមផង "
" កូនថាលេងតើ ជំទាវម៉ាក់ "
" មិនអីទេ ជំទាវមីង ហិហិ " ស៊ូគីមធ្វើអឹមអៀន ដាក់ម្ចាស់តូច មុខឡើងក្រហមដូចប៉េះងប៉ោះទុំ ដួសអាហារដែលជុងហ្គុកដួស
ឱ្យមុននេះដាក់ចូលមាត់ ទំពាយឺតៗទាំងដែលភ្នែក ឱ្យដៃនាយសង្ហាចំពោះមុខខ្លាំងណាស់ ថែមទាំងយកជើង ឆ្កឹះខោរជុងហ្គុកទៀត ឆ្កឹះឆ្កៀលចំចំណុចស្រៀវ ចន្លោះភ្លៅប្រុសកំលោះ ធ្វើឱ្យជុងហ្គុក អត់ធ្មត់ទប់មិនចង់ជាប់ ភ្ញាក់ព្រឺត។
" ខេះ!!ខេះ!! " ទោះព្រះយូឡាយ ក៏ទ្រាំមិនបានដែរ ខំអត់ធ្មត់
សង្កត់ចិត្ត អង្គុយឡើងរឹងខ្លួន អ្នកណាទៅទ្រាំបាន ជុងហ្គុក កំពុងលើកែវទឹកមកផឹកផ្សើមបំពង់ក ក៏ស្រាប់តែឈ្លក់ ក្អកខេះៗ កំពប់ទឹកស្រោចពេញអាវសឺមីពណ៌ស ធ្វើឱ្យសើមជោកអាវ ដែលកំពុងតែពាក់នៅនិងខ្លួន បញ្ចេញដើមទ្រូងមាំហាប់ណែន នៅចំពោះមុខស៊ូគីម ស្រីស្រស់ក៏ស្ទុះវឹង ទៅជួយជូត។
" អ៊ួយ!! ស្លាប់ហើយ ប្រឡាក់អាវបងប្រុសអស់ " ស៊ូគីមហូត
ក្រដាសជូតមាត់មកជួយជូត អ្នកកំលោះ ទើបជុងហ្គុកស្ទុះក្រោកឈរ ត្រៀមខ្លួនមិនទាន់ ចំពោះទង្វើផ្ទួនៗរបស់ស៊ូគីម។
" មិនអីទេ មិនអីទេ " លោកស្រីចន ក៏រហ័សដៃ ទៅទាញកន្សែងមកជួយជូតសម្អាតឱ្យកូនប្រុសគាត់ ដោយមិនមាត់ក អ្វីមួយម៉ាត់ ទឹកមុខស្មើធេង ធ្វើជាម្តាយតែងសង្កេតដឹង គាត់ហួងហែងសាច់កូនកំលោះគាត់ណាស់ ម្តាយម្នាក់នេះក៏ ស្រវាអាវធំ ស៊កចូលខ្លួនកូនវិញជាបន្ទាន់ គ្របពីលើទើបវាមិនអាក្រក់មើល។
" សុំទោសបងប្រុស "ទង្វើខាងក្រៅ ដូចទេពអប្សរ តែក្នុងចិត្តរលួយស្អុយ គ្រាន់តែឃើញជុងហ្គុក តាំងពីដើរចូលមកពីដំបូងម្លេះ នាងក៏ចាប់អារម្មណ៍គេភ្លាម ព្រោះគេសង្ហាខ្លាំងណាស់ ដូចទេវបុត្រ ទាក់ចិត្តនាង ត្រឹមអង្គុយទល់មុខគ្នា មួយសន្ទុះ ក៏អាចឆក់បានបេះដូងនាងបានទៅហើយ ស៊ូគី មិនខ្វល់ឡើយ នាងប្រើគ្រប់
មធ្យោបាយ ដើម្បីចង់ប្រាប់ម្ចាស់តូចថា នាងកំពុងបើកភ្លើងខៀវ
ឱ្យគេ។
" មិនអីទេ ញ៉ាំតទៀតចុះ ជំទាវម៉ាក់ កូនសុំទៅយកនាងច្រម៉ក់ ចេញពីសាលារៀន សិនហើយ អ្នកមីងជម្រាបលារ "
" ចាសក្មួយ "
" អ្នកម៉ាក់កូនសុំទៅបន្ទប់ទឹកមួយ "
" ចាសកូន "



______
និពន្ធដោយ: មីនស៍ហ្វា
( ស្រីគីម ឃើញប្រុសមិនបាន😌)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now