ភាគ: ៩៧

Start from the beginning
                                    

ល្ងាចបន្តិចថេយ៉ុងបានមកទទួល នាងតូចអៃលីងត្រឡប់ទៅផ្ទះវិញ មុននិងខ្លួនត្រូវទៅមើលការខុសត្រូវនៅក្លឹប ថេយ៉ុងចតឡាននៅខាងមុខខ្លោងទ្វារ សកលវិទ្យាល័យ រងចាំចៅស្រី គ្រាន់តែក្រឡេកឃើញពួកនាងចេញមក នាយកំលោះក៏ដើរចូលទៅទទួល ថែមទាំងសួរនាំ ៖
" ហ្វីយ៉ាជើងកើតអីក្មួយ? " ថេយ៉ុងដើរមកដល់ ប្រសព្វភ្នែកឃើញជើងក្មួយស្រីរុំរបួសភាព នាងដើរមិនត្រង់ផ្លូវទេ នាមជាពូពិតជាភ្ញាក់ផ្អើល និងព្រួយបារម្ភពីក្មួយ។
" គឺគឺ " ហ្វីយ៉ាតបចម្លើយមិនចេញ មិនដឹងថាត្រូវចាប់ផ្តើមនិយាយពីចំណុចណាមកមុនទេ នាងសម្លឹងមុខអៃលីងឆ្លាស់គ្នានិងខេត៍ធី ពួកនាងជួយគ្រាហ្វីយ៉ាមក។
" នាងក្មេងចូលថ្មី ទាក់ជើងហ្វីយ៉ាពេលពួកយើង រៀបនិងញ៉ាំអាហារថ្ងៃមិញ " ធម្មតាចរិតអៃលីងឆ្មើងឆ្មៃ តែពេលនៅជាមួយលោកតាទេ តែនៅសាលារៀន នាងសុភាពរាបសាណាស់ ខុសប្លែកពីថ្ងៃនេះ ខឹងគុំគួននិងស៊ូគីមមិនតិចទេ ដែលធ្វើបាប
ហ្វីយ៉ាដូច្នេះ អៃលីង ជាអ្នកឆ្លើយតបជំនួសនាងតូចហ្វីយ៉ា។
" ជាកូនចៅអ្នកណា អីក៏ឈ្លើយម្លេះ អឹប!! ពូូជូនក្មួយទៅ
ក្រុមហ៊ុនប៉ាឯង " ថេយ៉ុងបញ្ចេញទឹកមុខមិនពេញចិត្ត ក្រោយស្តាប់ចៅស្រីនិយាយប្រាប់រួច ទើបនាយកំលោះចាប់ត្រកងបីក្មួយស្រី ដើរសម្តៅទៅកាន់ឡានដែលចតនៅខាងមុខខ្លោងទ្វារ ចំណែកអៃលីងនិងខេត៍ធី ក៏ដើរតាមពីក្រោយដូចគ្នា។
" អគុណលោកពូ "

ពេលយប់ឈានចូលមកដល់ ម្ចាស់តូចមានទឹកមុខមិនសូវស្រស់បោះប៉ុន្មានឡើយ ថ្ងៃប្រពន្ធក្មេង ចូលរៀនដំបូង នាងបែរជា
មានបញ្ហានៅសាលា ទោះនាយខំជីកសួរនាំនាងថានរណាធ្វើបាប ក៏នាងតូចមិនប្រាប់ដែរ ពេលមកដល់ផ្ទះរាងមាំ បីប្រពន្ធក្មេងចូល
បន្ទប់ រួចងូតទឹកជាមួយគ្នា ចេញមកវិញ គេលាបស្នាមរបួស លើជើងឱ្យនាង ដោយមិនមាត់ មិនក៎អ្វីមួយម៉ាត់ តែខណៈនោះ នាងតូចឈឺក្រហាយស្នាមរបួស ក៏បញ្ចេញសំឡេងថ្ងូរ ៖
" សឺត!! ប៉ាប៉ា " នាងយកដៃចាប់ដៃប៉ា ពេលលោកប៉ាលាបថ្នាំឱ្យនាង ហ្វីយ៉ាបញ្ចេញសំឡេង ថ្ងូរឈឺផ្សា តាមជើងធ្មេញ នាងធ្វើមុខ
ចង់រកយំបន្តិច អីបន្តិច តែខ្លាចប៉ាស្តី។
" បងឱ្យអូនទៅរៀន មិនមែន ឱ្យទៅវ៉ៃតប់គ្នាទេ ឈឺសាច់ត្រូវចាំ លើកក្រោយកុំទុកឱ្យគេវ៉ៃមុន " ជុងហ្គុកបញ្ចេញទឹកមុខកាចស្មើធេង គេស្តាយសាច់សខ្ចីរបស់នាងណាស់ ខំថែទាំមកយ៉ាងល្អបែរ ជាធ្វើឱ្យមានរបួស ខូចសាច់បែបនេះ ទៅកើតដែរ ធម្មតានាងនៅផ្ទះឆ្នាសគ្រាន់បើ ម្តេចបណ្តោយឱ្យគេធ្វើបាបបាន។
" ប៉ាស្តីកូន? " នាងតូចពេបមាត់ចង់រកយំ ខណៈលោកប៉ាធ្វើមុខកាចដាក់នាង បន្ទាប់មកជុងហ្គុកក៏សើច រួចលើកដៃទៅអង្អែលក្បាលប្រពន្ធ។
" បងគ្រាន់តែប្រាប់ " មែនហើយ គេបារម្ភពីនាងណាស់ ពេលឃើញថេយ៉ុងជូនមក បេះដូងគេស្ទើរលោតហោះចេញពីប្រាណ ក៏ដោយសារតែនាងម្នាក់គត់។
" ប៉ាទៅណា ប៉ាមិនគេងជាមួយកូន ប៉ាខឹងកូនឬ? " លាបថ្នាំរួចជុងហ្គុកក៏យកសម្ភារទុកវិញ មុននិងដើរសំដៅ ទៅរកទ្វារបន្ទប់ បំណងដូចជាចង់ចាកចេញ ទៅយកអ្វីម្យ៉ាង តែនាងតូចបាន
ស្រែកសួរប៉ា នាងខ្ញាំជាយភួយជាប់ ពេលឃើញប៉ាចង់ចាកចេញ។
" បងទៅយកទឹកដោះគោក្តៅ មកឱ្យអូន ញ៉ាំដែរទេ? និងបានលេបថ្នាំគេង " នាយសង្ហាឈប់ទ្រឹង តបសម្តីប្រពន្ធក្មេង គេមិនបានទៅណាទេ គ្រាន់តែចង់ចុះទៅក្រោម យកទឹកដោះគោក្តៅមួយកែវឱ្យនាងញ៉ាំ តែហ្វីយ៉ាគ្រវីក្បាល បដិសេធ។
" អត់ទេ ប៉ាគេងមក កូនចង់ឱបប៉ា " ហ្វីយ៉ាមិនព្រមឱ្យប៉ាទៅណាទេ នាងគ្រវីក្បាល ចង់រកយំរហូត លុះត្រាតែជុងហ្គុក
វិលត្រឡប់មកវិញ ឡើងមកគេងលើគ្រែ ជាមួយនាង ឱបនាងជាប់ប្រាណ ថើបខ្សឺតៗ គេងឱបគ្នា ក្នុងភួយ ជាមួយគ្នា។
" ពេលបងដើរចេញ មិនហ៊ានគេងទេ ខ្លាចខ្មោចសង្កត់ តែបើ
បានបងសង្កត់ ឱ្យសម្ងំ "
" ប៉ាប៉ា អាប៉ាគួត(ឆ្គួត) "
" បងស្រលាញ់អូន ក្មេងតូច សឺតៗ "
" ប៉ាឱបកូន ឱ្យណែនបន្តិចមក យ៉ាយ៉ារងា "


_____
និពន្ធដោយ: មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now