ភាគ: ៨៨.

Start from the beginning
                                    

ព្រឹកបន្ទាប់ ជីមីននៅអង្គុយកំដរភរិយា ពេញមួយរាត្រី ក្រោយកើតឡើងហេតុផ្ទួនៗ ជីមីនធ្វើចិត្តមិនទាន់បានទេ សុខចិត្តអង្គុយ បើកភ្នែកទល់ភ្លឺ សូម្បីតែគេង ក៏មិនបានគេងផង ថ្មើរនេះម៉ោង០៨:០០ព្រឹក អង្គរក្ស បានយកអាហារពេលព្រឹក មកឱ្យចៅហ្វាយនាយរួច ក៏ចាកចេញទៅវិញ មួយសន្ទុះក្រោយមក នាងតូចជាភរិយាក៏ភ្ញាក់ដឹងខ្លួនមកវិញ ៖
" ហ្អឹម...ប៉ាប៉ា " នាងតូចគ្រហឹមដើមក៎ បើកភ្នែកមមី ងាកឆ្វេងស្តាំរកស្វាមី ខណៈជីមីនភ្លេចខ្លួនក៏គេងលក់មួយភ្លែត ភ្ញាក់ខ្លួនព្រឺត ពេលភរិយាបន្លឺហៅ។
" បាទ? អូនភ្ញាក់ហើយហ្អេស? " ជីមីនក្រោកឡើង ដើរទៅបង្វិលទម្រង់គ្រែគេង អ្នកជំងឺឱ្យងើបឡើងបន្តិច រួចដើរមកជិតប្រពន្ធក្មេងវិញ។
" កូនអូន ហ្អឹកៗ កូនអូនហ៏? ប៉ាប៉ា " នាងតូចភ្ញាក់មកក៏សួររកកូន នាងស្រាប់តែញ័រដៃស្ទាបពោះខ្លួនឯង ដែលគ្រូពេទ្យសម្រួល
ដាក់ប្រដាប់ទប់ផ្ទៃពោះនាងសងខាង ទើបធ្វើឱ្យនាង ភិតភ័យ
បែបនេះ។
" កូនអូនកំពុងតែគេងលក់ គេហត់ពេញមួយយប់ហើយ ឃ្លានដែរទេ? ចាំបងបញ្ចុកបបរ " ជីមីនអង្អែលក្បាលភរិយាតិចៗ ពោពេញ ដោយបញ្ចេញស្នាមញញឹម ដាក់នាង ហើយបានចាប់ដៃនាង ស៊កចូលក្នុងភួយ ឱ្យនាងអង្អែលផ្ទៃពោះរបស់នាង ដោយខ្លួនឯង ទើបដឹងថាកូនតូចរបស់នាង កំពុងតែកម្រើកតិចៗ ក្នុងផ្ទៃម្តាយ។
" ហ្អឹក!! អូន-អូន ចង់ឱបប៉ា " នាងតូចបោះដៃទៅរកប្តីចាស់របស់នាង ថែមទាំងពេបមាត់ចង់រកយំទៀត ឆ្លងកាត់រឿងយប់មិញ ធ្វើឱ្យនាងខូចចិត្តណាស់ ខ្លាចថាខ្លួនត្រូវបាត់បង់កូន ដោយការទ្វេប្រហែសមួយពេល របស់នាង។
" សឺត...អស់អីហើយ បងនៅក្បែរអូននិងកូន តទៅហាមញ៉ាំអាហារ តាមចិត្តឯងទៀតណា បងនិងមិនសប្បាយចិត្ត "
ជីមីនឱបក្រសោបភរិយា ថើបអង្អែលខ្នងនាងលួងលោមនាងកុំឱ្យយំ តទៅនាយនិងមើលថែនាង ឱ្យបានល្អជាងនេះ ជាពិសេសរបបអាហាររបស់នាង គឺត្រូវតែប្រុងប្រយ័ត្ន ជាងមុនទ្វេដង។
" ហ្អឹម! អូនស្រលាញ់ប៉ាប៉ា យប់មិញ ប៉ាមិនគេងទេឬ? មុខ
ស្លក់ម្លេះ? " នាងតូចងើបសម្លឹងមុខស្វាមី លើកដៃអង្អែលថ្ពាល់គេ ទើបដឹងថាមុខប្តីនាងស្លក់ ដកខ្មៅក្រោមភ្នែក ដូចខ្លាឃ្មុំអ៊ីចឹង មើលចុះមុខឡើងស្លេក អត់ឈាម មួយតំណក់។
" គ្មានអីទេ មកពីបងអត់ងងុយ មើលថែអូន " នាយកំលោះញញឹមស្ងួត តបសម្តីប្រពន្ធ ដោយនិយាយផ្សេង ខុសពីការពិត ដែលលាក់បង្គាប់ក្នុងដួងចិត្ត វាមានរឿងជាច្រើន ដែលធ្វើឱ្យនាយពិបាកចិត្តខ្លាំងបំផុត ឈឺចាប់ចុកអួល ណែនពេញដើមទ្រូង។
" ជុប!! អូនស្រលាញ់ប៉ា អគុណប៉ាប៉ា ញញឹមមក កុំធ្វើមុខកម្សត់
អ៊ីចឹង ហេតុអីចាំបាច់យំ? "
" រំភើបពេក ហ្អឺស!! បងស្រលាញ់អូន ព្រោះអូននិងកូនជាជីវិតរបស់បង យ៉ុនណាប្រពន្ធសម្លាញ់ "
" កុំធ្វើឱ្យអូនយំតាម ពួកយើងនិងនៅជាមួយគ្នា ជារៀងរហូត
អូនសន្យា អូននិងបង្កើតកូនតូចឱ្យបង ឱ្យច្រើនៗ ហិហិ " នាងតូចញញឹមពព្រាយ ដាក់ស្វាមី នាងអង្អែលថ្ពាល់គេ និយាយពាក្យក្នុងចិត្តខ្លះ ចង់ប្រាប់ថាប្រពន្ធម្នាក់នេះ ស្រលាញ់ប្តីចាស់ ម្នាក់នេះខ្លាំងណាស់ និងបង្កើតគ្រួសារមួយ ដ៏មានសុភមង្គល ជាមួយគ្នា។
" បងសុំងូតទឹកសិន ចាំបងបញ្ចុកបបរអូនណា ព្រោះមិនចង់ឱ្យអូនហឹតក្លិនខ្លួន ដ៏ស្អុយ របស់បង នៅពេលនេះទេ " នាងតូចរៀបរាប់
ទាំងសម្តីកកំប្លែង ដាក់ស្វាមី ធ្វើឱ្យជីមីន មានស្នាមញញឹមស្រស់
ត្រឡប់មកវិញ មុននិងសុំដកខ្លួនទៅងូតទឹក ជម្រះកាយឱ្យបាត់
ស្អុះស្អាប់សិន។
" ចាសប៉ាប៉ា តែអូនអត់ស្អុយផង ប៉ាអូនក្រអូបជាគេ លើលោកនេះ
កុំទាន់ទៅ សុំថើបមួយខ្សឺតមក ជុប!! "
" បងសុំពេល១៥នាទី ដើម្បីសម្អាតខ្លួនសិនណា "


______
និពន្ធដោយ: មីនស៍ហ្វា
( ជីមីនកម្សត់ណាស់ នេះជាមូលហេតុដែលរស់តែតោល😞)
ចង់បានភាគថែមVoteឆើនៗ អ៊ែតមីនចូលមើលម្តងទៀត
ទើបឱ្យបាន ឈុតក្រោយJK

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now