ភាគ: ៨៦

Start from the beginning
                                    

លុះដល់ពេលយប់ ពួកគេក៏បានទៅញ៉ាំអាហារឌីន័រ ជាអាហារបែប ប្រពៃណីកូរ៉េ នៅស្កាយបារ មួយកន្លែងក្នុងទីក្រុងរ៉ូម ជីមីនដួសអាហារ ដែលភរិយាចូលចិត្ត ដាក់ចានរបស់នាង ដួសស៊ុបដាក់កូនចានក្បែរដៃនាង ងាយស្រួលក្នុងការញ៉ាំ សម្លឹងមើលនាងញ៉ាំយ៉ាងមានក្តីសុខ ភ្លាមនោះយ៉ុនណាលូកដៃទៅចាប់ភ្លៅមាន់បំពង រស់ជាតិហឹរបែបកូរ៉េ យកមកញ៉ាំ ជីមីនក៏វាយដៃនាងផាច់! ៖
" អូនធ្វើអី អូនមិនអាចញ៉ាំបានទេ ដឹងដែរអត់ថាវាហឹរ " ជីមីនបានបដិសេធមិនឱ្យនាងតូច ញ៉ាំភ្លៅមាន់បំពងដែលមានរស់ជាតិហឹរនោះទេ ពីព្រោះវាអាចធ្វើឱ្យប៉េះពាល់កូនក្នុងផ្ទរបស់នាង ជីមីនគ្រាន់តែឃើញប្រពន្ធក្មេងបម្រុងដាក់ចូលមាត់ ក៏វាយដៃនាងភ្លាម។
" តែអូនចង់ញ៉ាំវា ប៉ាប៉ាគំហសដាក់អូនណា អ្ហឹកៗ " នាងតូចភិតភ័យសម្រក់ទឹកភ្នែកមកតក់ៗ ភ្លាមស្របជាមួយគ្នា នាងក៏សម្លក់មុខស្វាមី រួចស្រែកដាក់គេវិញ នាងចង់ញ៉ាំវាយូរហើយ ម្តេចមកហាមឃាត់នាងដូច្នេះ? ធ្វើជាប្តីគេរបៀបម៉េច អីក៏ចិត្តអាក្រក់ម្លេះ? ដឹងដែរអត់ ថាស្ត្រីមានផ្ទៃពោះ ចង់ញ៉ាំរបស់ដែលនាងចង់ញ៉ាំហើយ បើមិនបានញ៉ាំគឺនៅអត់សុខ ក្នុងខ្លួននោះទេ ចំណែកនាងក៏ដូចគ្នា។
" តែញ៉ាំរួច វាអាចប៉ះពាល់កូនពួកយើងបានណា " ជីមីនបាននិយាយពន្យល់ភរិយា ដោយភាសាស្រទន់ ផ្អែមល្ហែមម្តង មុននេះជ្រុលសម្តីធំដាក់នាង ទោះជាយ៉ាងណា ក៏មិនដាច់ចិត្តបដិសេធ មិនឱ្យប្រពន្ធញ៉ាំដែរ ចិត្តមួយអាណិត ចុងក្រោយនាងនៅតែញ៉ាំដដែល។
" អូនចង់ញ៉ាំ អ្ហឹម...អគុណប៉ាប៉ា "
" អូនក្បាលរឹងណាស់ បងពិបាកនិងគ្រប់គ្រងអូន "

ម៉ោង០៩:០០យប់ ទើបជីមីនត្រឡប់ចូលវិមានវិញ គ្រាន់តែមកដល់ភ្លាមនាងតូច យំសសិត រត់ទៅឱបម្តាយក្មេកផ្តឹងផ្តល់ ថាប្តីនាងគំហសដាក់នាង នាងយំខ្លាំងៗ ចំណែកជីមីនរវល់ហៅអង្គរក្សលោកប៉ា ឱ្យមកជួយរើអីវ៉ាន់ ប្រពន្ធចូលផ្ទះ ៖
" ហេតុអីកូនយំ កូនស្រីម្តាយ " នាងតូចរត់មកឱបម្តាយក្មេកនៅសាឡុង នាងយំអណ្តឺត អណ្តក់សសិត ដូចកូនក្មេងឱបម្តាយក្មេកជាប់។
" ហ្អឹកៗ ម៉ាក់ក្មេង ប៉ាក្មេក ប្តីកូនកំហសដាក់កូន គាត់មិន
ស្រលាញ់កូនទេ " នាងនៅអន់ចិត្តរឿងជីមីនស្រែគំហកដាក់នាងពេលញ៉ាំអាហារឌីន័រ ជាមួយគ្នា បានឱកាសនាងយករឿងទាំងនេះ មករំអួយ ដាក់ឳពុកម្តាយក្មេក ឱ្យជួយរកខុសត្រូវឱ្យនាង។
" នរណាធ្វើអីកូន យ៉ុណា? "
" ប្តីកូនមិនតាមចិត្តកូនទេប៉ាក្មេក គាត់...អ្ហឹកៗ "
" មកនេះ ឯងចង់គេចទៅណា ប៉ានិងវ៉ៃឯង ផូសៗ " ជីមីនកាន់ថង់នំចំណី ទុកឱ្យភរិយាញ៉ាំយប់ឡើង គ្រាន់តែចូលមកលោកប៉ារបស់ខ្លួន កាន់អំបោស បោសផ្ទះ តម្រង់សំដៅទៅរកកូនប្រុសបង្កើត រួចវាយគេពីបីអំបោស លាន់ឮសូរផូសៗ ចំកណ្តាលខ្នង។
" ប៉ាប៉ា អ៊ួយ...ប៉ា ស្តាប់ខ្ញុំសិន មានរឿងអី? " អ្នកដែលមិនដឹងរឿងគ្រាន់តែដើរចូលផ្ទះត្រូវលោកប៉ា ដេញវាយពេញផ្ទះ ជីមីនស្ទុះហក់លោត ដូចកង្កែប មិនយល់ពីប្រធានបទ លោកប៉ាសោះឡើយ។
" ឯងហ៊ានស្តី ឯងហ៊ានថាឱ្យកូនប្រសាប៉ាផងហ្អេស? កុំរត់ "
" អត់ទេ ប៉ាអត់ទេ កូនមិនដឹងរឿង នាងនិយាយពន្លើសប៉ុណ្ណោះប៉ា អ៊ួយ...ឈប់ទៅប៉ា "
" ហិហិ ប៉ាក្មេកវ៉ៃគាត់ឱ្យខ្លាំងៗទៅ " លោកប៉ាក្មេងនាងដេញវាយកូនប្រុសគាត់ពេញផ្ទះ ធ្វើឱ្យយ៉ុនណាញញឹមពេញចិត្តពេល នាងធ្វើបាបប្តីវិញ ចង់ឱ្យគេរាងចាលម្តង ដែលពូកែហាមប្រាមនាង ។
" មើលចុះប៉ាកូនគេនេះ កូនញ៉ាំបាយឬនៅកូនប្រសា? " លោកស្រីផាក អង្គុយនៅសាឡុងជាមួយកូនប្រសា សម្លឹងមើលទៅសកម្មភាពស្វាមីគាត់ ដេញវាយកូនប្រុសគាត់ យ៉ាងមានក្តីសុខ ពីនាក់ម្តាយក្មេកនិងកូនប្រសា ពួកគាត់កាន់ជើងកូនប្រសា និងស្រលាញ់កូនប្រសាណាស់។
" កូនញ៉ាំរួចហើយម៉ាក់ កូនស្រលាញ់ម៉ាក់ក្មេក កូនងងុយគេងណាស់ កូនចង់ទៅគេងហើយ រាត្រីសួស្តី
ម៉ាក់ក្មេក "
" ចាសកូន ហ្គូតណាយណា សុបិន្តល្អកូនប្រសាម៉ាក់ "
" យ៉ុនណា ជួយបងផង ប៉ាកំពុងតែដេញវ៉ៃបងហើយ "

______
និពន្ធដោយ: មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now