ភាគ: ៦៩

Start from the beginning
                                    

ពេលចូលមកដល់ផ្ទះហ្វាម យ៉ុនហ្គីអង្គុយមើលព័រត៌មាន នៅសាឡុុង រងចាំប្អូនប្រុស ត្រឡប់មកពីទីក្រុងវិញ
ភ្លាមនោះជីមីនក៏បីត្រកង ភរិយាវ័យក្មេង ក្នុងដៃចូលមក ហៀបនិងដើរចូលទៅសាឡុងដែរហើយ តែយ៉ុនហ្គីហាមប្រាម ដោយបានដេញឱ្យប្អូនប្រុស នាំកូនស្រីឡើង
ទៅបន្ទប់ ៖
" នាំយ៉ុនណាឡើងទៅសម្រាកចុះជីមីន ពួកឯងញ៉ាំបាយរួចឬនៅ? "យ៉ុនហ្គីទម្លាក់រីម៉ូតទូរទស្សន៍ចោល ក្រោកដើរមកជិតប្អូន ដោយបានដេញប្អូនប្រុស ឡើងទៅសម្រាក គេហត់នឿយណាស់ហើយ តាំងពីព្រឹករហូតដល់យប់ ថ្មើនេះ។
" បាទបង ញ៉ាំរួចហើយ នាងទើបតែគេងលក់ ហ្គូតណាយបងប្រុស " ជីមីនញញឹមតបបងប្រុសវិញ រួចបីត្រកងភរិយាឡើងទៅសម្រាកនៅបន្ទប់គេង ដំបូងយ៉ុនហ្គីក៏ចង់និយាយរឿងខ្លះដែរជាមួយជីមីន តែណ្ហើយ យប់ដែរហើយ ចង់ឱ្យប្អូនបានសម្រាកកាយស្រួលខ្លះ សឹមព្រឹកថ្ងៃស្អែក និយាយ
ក៏បានដែរ ទាក់ទងទៅនិងការភ្ជាប់ពាក្យ រវាងពួកគេ
អាចនិងប្តូរផ្លាស់ ពេលវេលា ក៏ថាបាន។
" ហ្អឹម..."
" លោកប្តីមិនសម្រានទេហ្អេស? ជុប! "
" ចាំមើលអាកូនឆ្កែនោះវាមកសិន អូនគេងមុនបងទៅ យប់ណាស់ហើយពៅមាស " ហ្វីយ៉ាកាន់កែវទឹកដៅគោក្តៅមួយកែវ តម្រង់មករកស្វាមី ផ្ទៃពោះនាងកាន់តែធំ តែនាងនៅតែអាចបម្រើស្វាមីនាងបានដដែល ព្រោះអារម្មណ៍ជាភរិយា ការយកចិត្តទុកដាក់ ចំពោះស្វាមី នាងចង្អើតជើងថើបថ្ពាល់សរលោងស្រិលស្វាមី មួយខ្សឺត បន្ទាប់មកយ៉ុនហ្គីក៏កៀកចង្កេះរាងតូចល្អិត ដើរត្រឡប់មករកអង្គុយនៅសាឡុងវិញ។
" អូនចង់គេងឱបប្តី ទើបមានក្តីសុខហិហិ បងកុំធ្វើបាបបងហ្គុកពេក អាណិតគាត់ផង " នាងតូចអង្គុយឱបចង្កេះស្វាមី ខ្លួននាងអាយុចូលក្បាល៣០ជាងហើយ តែចរិតនៅជាកូនក្មេងមិនប្រែប្រួល រាល់ថ្ងៃបានស្វាមី ពូកែថ្នាក់ថ្នម ពូកែយល់ចិត្ត ដឹងទេនាងមានក្តីសុខណាស់ យ៉ុនហ្គី ញញឹមថើបក្បាលភរិយាមួយខ្សឺត រួចអង្អែលស្មានាង ពេញដោយក្តីស្រលាញ់ ពេញបេះដូង តែក៏មិនភ្លេចរំពៃគិតដល់ប្អូនប្រុស ដែលតែបង្កររឿង ឱ្យឈឺក្បាលឥតឈប់ឈរដែរ។
" បងមិនបានធ្វើបាបទេ តែគ្រប់យ៉ាង អស្រ័យលើចិត្តកូនស្រីយើង អូនក៏ដឹងហ្វីយ៉ាចិត្តរឹង ជាងក្មេងដទៃ "
" មកពីកូនយើង កាត់ទៅរកបង នោះអី "

ម៉ោង១២:០០យប់រំលងអធ្រាត្រ វត្តមានម្ចាស់តូចទើបតែដើរចូលមកដល់ខាងមុខរបងផ្ទះហ្វាម ហត់នឿយដើរផ្លូវឆ្ងាយហត់ដង្ហក់ ដកដង្ហើមហត់គឃូស ខ្លួនប្រាណស្រមេកស្រម៉ក សុទ្ធតែដី ក៏ប៉ុន្តែនៅតែមានស្នាមញញឹម លើផ្ទៃមុខដដែល ពេលក្រឡេកទៅឃើញបន្ទប់របស់កូនស្រី នៅជាន់ខាងលើមិនទាន់បិទភ្លើង ក៏រត់ត្រុយ សម្តៅទៅរកមាត់ទ្វារផ្ទះ ក៏ប៉ុន្តែតុកតុក!! ៖
" បងប្រុស ខ្ញុំមកហើយ បើកទ្វារបន្តិចមកបង លោកម្ចាស់បង
សុំអង្វរ តុកតុុក!! " ម្ចាស់តូចដាក់វ៉ាលីចុះ អង្រួនគន្លឹះមាត់
ទ្វារផ្ទះ បន្លឺហៅបងប្រុសខ្លាំងៗ ចង់ឱ្យបងចេញមកបើកទ្វារ
ឱ្យខ្លួនបានចូលទៅខាងក្នុង តែយ៉ុនហ្គីមិនបានចេញមកបើកទេ សុខចចិត្តអង្គុយមើលទូរទស្សន៍ ចាក់ផ្សាយប្រកួតបាល់ទះឯណ្ណោះវិញ។
" ហ្វីយ៉ាអូន ចុះមកបើកទ្វារឱ្យប្តីបន្តិចមក អូនសម្លាញ់ ប្តីរងារ
ណាស់អូន " ម្ចាស់តូចរត់ចេញមកខាងក្រៅផ្ទះ ឈរក្តោបមាត់ស្រែកងើយ សម្លឹងទៅជាន់ខាងលើ ស្រែកហៅប្រពន្ធក្មេង ប្រាប់ឱ្យនាងចុះមកបើកទ្វារ ឱ្យខ្លួន ខណៈមេឃនៅតែបន្តបង្អុរ ភ្លៀងធ្លាក់ជារឿយៗ អាកាសធាតុក៏ចុះត្រជាក់ដែរ ក៏ប៉ុន្តែរំពេចនោះភ្លើងបន្ទប់ហ្វីយ៉ាស្រាប់តែបិទផ្លឹប! ដោយមិនមានការឆ្លើយតបវិញ ប្រហែលជានាងត្រៀមនិងចូលគេង ចំណែកឯម្ចាស់តូច នៅឈរញ័រញាក់
ហាលភ្លៀង ហាលខ្យល់ខាងមុខផ្ទះ ទឹកមុខផ្តើមកម្សត់ អាណិតខ្លួនឯង។



_______
និពន្ធដោយ: មីនស៍ហ្វា
( ម្សិលមិញ Watpat error សុំទោសផងណា🥹😘)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now