ថ្ងៃរសៀលបន្តិច ជីមីនបានហោះហើរមកដល់ ទីក្រុងប៉ារីសបន្តដំណើរដោយរថយន្តស៊េរីទំនើប បើកឆ្ពោះសម្តៅចូលទៅ
ហ្វាមម៉ារីតា គ្រាន់តែចូលទៅដល់ភ្លាម មិនចាំយូរ ចតឡានចោលនៅខាងមុខផ្ទះហ្វាម យកឧត្ថម្ភាកច្រ របស់លោកតាស៊ូ ហោះហើរចូលក្រុងវិញ ដោយមានអរក្ស ទៅជាមួយផងដែរ មិនយូរប៉ុន្មានពួកគេទាំងពីរប្តីប្រពន្ធ បានមកដល់ មន្ទីពេទ្យធំមួយចំកណ្តាលទីក្រុងប៉ារីស ក៏កំពុងស្ថិតក្នុងបន្ទប់ ពិនិត្យផ្ទៃពោះ ៖
" អ្នកនាងយ៉ុនណា មានផ្ទៃពោះ៨សប្តាហ៍ហើយ ទារកកំពុងតែ
លូតលាស់ក្នុងផ្ទៃ បានយ៉ាងល្អ តែលោកប៉ាត្រូវថ្នមអ្នកម៉ាក់ផងណា " អ្នកគ្រូពេទ្យ កំពុងតែសរសេរឯកសារ ទាក់ទងនិងការពិនិត្យ
ផ្ទៃពោះរបស់យ៉ុនណា ក្រោយពិនិត្យរួចឃើញថានាងតូច ពរពោះបាន២ខែមកហើយ ទារកក៏លូតលាស់ មានសុខភាពល្អ វិធីគួរ
ប្រុងប្រយ័ត្ន ត្រូវឱ្យលោកប៉ាមើលថែទាំ ថ្នមប្រពន្ធខ្លះផង។
" បាទអ្នកគ្រូពេទ្យ តើគួរប្រយ័ត្ន ពីរឿងរបបអាហារដែរទេ? "
ជីមីនញញឹម សម្លឹងមើលមុខប្រពន្ធក្មេង លូកដៃទៅក្រសោបម្រាមដៃរបស់នាង តាមពិតទៅត្រេកអររំភើប តាំងពីនៅកូរ៉េម្លេះ ខំបន្ទាន់ចេញជើងហោះហើរ មកជួបមាសស្ងួន ខ្លាចប្រពន្ធក្មេង យំងរង៉ក់ ចុងប្រយោគជីមីន បានសួរនាំអ្នកគ្រូពេទ្យ ទាក់ទងនិងរបបអាហារ របស់ប្រពន្ធ ស្រួលត្រៀមខ្លួន ធ្វើជាលោកប៉ារបស់គេ លើកទីមួយវ័យកាន់តែចាស់ ទើបតែមានប្រពន្ធកូនដូច្នេះ អ្នកណាមិន
ត្រេកអរនោះ។
" ដូចលោកដឹងស្រាប់ អាហារដំបូងគឺជាប្រភេទអាហារដែល
មានរស់ជាតិហឹរ អ្នកម៉ាក់មិនអាចញ៉ាំបានទេ ជាពិសេស ត្រូវតមការរួមភេទ ប៉ាប៉ាអាចធ្វើបានដែរទេ ត្រង់ចំណុចមួយនេះ? "
អ្នកគ្រូពេទ្យញញឹមតបសម្តី លោកប៉ាថ្មីថ្មោង ដោយសើចគ្រវីក្បាល ព្រោះដំបូងស្មានថាជីមីនធ្លាប់មានកូន ក៏ដោយសារតែបុរសអាយុ ស្របាលប៉ុណ្ណេះ អាចនិងមានចៅពរផងក៏មិនដឹង តែជីមីនចាស់មែន តែសង្ហាមិនចាញ់តារាបង្ហាញថតរឿងកុននោះទេ។
" បាទ? "
" ហិហិ គឺប្តីខ្ញុំជាបុរសបុិនអៀន តែអាចធានាបានចាស
គាត់អាចតមបាន អ្នកគ្រូពេទ្យ "
" អូន..." នាយកំលោះមុខក្រហម ពេលប្រពន្ធឆ្លើយជំនួស
គេលូកដៃ ទៅច្របាច់ប្រអប់ដៃនាង ជាសញ្ញឱ្យនាងឈប់និយាយ ខ្លួនគេផ្ទាល់អៀនឡើងមុខក្រហម ដូចផ្លែប៉េងប៉ោះទុំ ទៅហើយ សមនិងជីមីនមិនសូវចេះនិយាយស្តី ពូកែអៀនប្រៀនច្រើនផង។
" គឺអូនឆ្លើយជំនួសប៉ា តែប៉ុណ្ណោះ ហិហិ " នាងតូចញញឹម
ដាក់ប្តីចាស់ នៅចំពោះមុខអ្នកគ្រូពេទ្យ អីក៏បុិនអៀនម្លេះកូនមួយហើយអៀនជាងនាងទៅទៀត អាយុក៏ច្រើនគួរសមដែរ តែអៀនមិនឈប់សោះឡើយ នាងតូចតបរួចស្រើចចេញធ្មេញដាក់ស្វាមី សកម្មភាពគូរនេះធ្វើឱ្យអ្នកគ្រូពេទ្យ ញ្ញើចសរសើ សរសេរលិខិតចេញថ្នាំរួចទើប ប្រាប់ពួកគេ ៖
" អ៊ីចឹងត្រៀមបើកថ្នាំណា រងចាំនៅខាងក្រៅ ១ខែក្រោយត្រូវមកតាមការណាត់ណា "
" បាទអ្នកគ្រូពេទ្យ "

រងចាំស្វាមី ចាប់លេខរៀងបើកថ្នាំឱ្យរាងយូរគួរសម នាងតូច
យ៉ុនណានៅអង្គុយ ក្បែរកន្លែងក្មេងលេង កំពុងសម្លឹងមើលគ្រួសារតូចមួយ មានឳពុកបីត្រកងកូនជំនួសម្តាយ យ៉ាងមានក្តីសុខ
ខណៈដែលនាងកំពុងតែ សម្លឹងមើលពួកគេស្រាប់តែមានមនុស្សស្គាល់មុខ ដើរកាត់
ទីកន្លែងនោះ ៖
" អាវ!! យ៉ុនណា? "
" ចាស? សួស្តី "
" ឯងមកទីនេះធ្វើអី? "
" គឺគឺ ខ្ញុំមក "
" ឯងមកយកកូនចេញឬ? អ៊ួយ!ស្លាប់ហើយ ទៅមានកូនជាមួយ
នរណា ហើយប៉ាក្មេង ជានរណា? " មិត្តភ័ក្ករួមសកវិទ្យាល័យ ជាមួយគ្នាពួកនាង ជាក្រុមស្រីស្អាត បងតូចបងធំបុិនចាក់រុកគេឯងក្នុងថ្នាក់ ដើរមកជួបនាងតូច សម្លឹងមើលនាងតូចឆ្លាស់គ្នានិង បន្ទប់ពិនិត្យផ្ទៃពោះ រោគស្ត្រី ពួកនាងក៏បានថាឱ្យ យ៉ុនណាកប់ៗមាត់ បែបឌឺដងលេងសើច មិនចេះមើលមុខក្រោយ ស្របពេលជីមីនជាស្វាមី នាងតូចដើរចេញមក ពីក្រោយខ្នងពួកនាងៗ ទាំងពីរនាក់ ក៏បានស្តាប់ឮរាល់ពាក្យអសុរោះ មុននេះ រួចបន្លឺ ៖
" ប៉ាក្មេងជាខ្ញុំ សួស្តីបាទ ពួកអ្នកនាងមិត្តភ័ក្កយ៉ុនណាមែន? "
ជីមីនកាន់ថងថ្នាំដើរមករកភរិយា នាងតូចឃើញស្វាមីភ្លាមនាងរលីងរលោងទឹកភ្នែក ពេលពួកព្រួតគ្នា គេថាឱ្យកូននាងដូច្នេះ
ទើបជីមីនដើរទៅក្រសោបចង្កេះភរិយា រួចតបពួកនាងៗ ដោយមានទំនុកចិត្ត ថែមទាំងឱនគោរព្ធពួកនាងទៀត ផ្គួបផ្សំនិងសម្រស់ពីក្បាលដល់ចុងជើង ដូចទេវបុត្រ ពួកនាងសៗទាំងពីរនាក់
ម្លឹងមើលមិនដាក់ភ្នែក នៅសុខៗបុរសជិះសេះស រាង្គខ្ពស់ស្រឡះ
លូយសង្ហា ចេញមុខមកអះអាងដូច្នេះ ថាគេជាប៉ាក្មេង ធ្វើឱ្យពួកនាងគាំងស្មារតី រកធ្វើអ្វីមិនត្រូវឡើយ មានតែត្រៀមរត់គេចខ្លួន។
" អ្ហ៎!!អឺ! ចាសចាស! ហិហិ រៀនសាលាជាមួយគ្នា តែបន្ទប់ខុសគ្នាចាស អ៊ីចឹងខ្ញុំសុំទៅសិនហើយ លារសិនហើយណាឯង "
" ឈប់!! "
" ចា៎-ចាស "
" ទៅញ៉ាំអាហារអ៊ីតាលីជាមួយគ្នាទេ បើជ្រុលជាជួបគ្នាហើយ
ថ្មើរនេះ ក៏ឈានដល់ម៉ោងអាហារថ្ងៃត្រង់ដែរ តោះអូន!! "
នរៈសង្ហា លាត់ដៃអាវឡើង លើកមើលម៉ោងបង្ហាញនាឡិការតម្លៃថ្លៃ កប់ពពក ចែងចាំងពន្លឺត្បូងពេជ្រព្រាកៗ ស្របបបូរមាត់បន្លឺសម្តីផ្អែមត្រជាក់ បបួលហៅមិត្តប្រពន្ធ ឱ្យចូលរួម តុអាហារថ្ងៃត្រង់ ជាមួយខ្លួន ធ្វើឱ្យអ្នកម្ខាងទៀត ដែលជាមិត្តរបស់យ៉ុនណា
មិនហ៊ានប្រកែក តវ៉ាច្រើន ពួកនាងឈរអេះអុញ មិនចាំយូរ ជីមីនលើកវ៉ែនតាខ្មៅមកពាក់ យ៉ាងលូយសង្ហា កៀកចង្កេះភរិយា នាំផ្លូវពួកនាងៗ សម្តៅទៅរកឡានស៊េរីទំនើប ដែលចតរងចាំ នៅខាងមុខមន្ទីពេទ្យ មានអង្គរក្សប្រាំនាក់ឈរគោរព្ធ
ដូចអ្នកអង្គម្ចាស់។



_______
និពន្ធដោយ: មីនស៍ហ្វា
( គូរជីមីនគេឡើង Pink Pink💖)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Место, где живут истории. Откройте их для себя