ភាគ: ៦៦

Beginne am Anfang
                                    

រយះពេលហោះហើរ ពីទីក្រុងសុីដនីយ៍ មកកាន់ប្រទេសបារាំង និងបន្តជិះរថយន្តផ្ទាល់ខ្លួនមកហ្វាមម៉ារីតា ពេលមកដល់
ម៉ោង១:០០យប់ រំលងអធ្រាត្រទៅហើយ ហ្វីឡាគេងលក់ក្នុងរង្វង់ដៃស្វាមី នាងខ្សោយណាស់ ទើបយ៉ុនហ្គីថ្នាក់ថ្នម បែបនេះខណៈកូនប្រសា និងចៅស្រីបានមកផ្ទះហ្វាម លោកស៊ូចេញមកទទួល សម្តៅមកឱបខ្លួនតូចចៅស្រី ដោយប្រាប់ឱ្យចៅឡើង
ទៅសម្រាក ៖
" ហត់ដែរទេចៅ? យប់ណាស់ហើយ សម្រាកទៅចៅ "
លោកស៊ូឱបក្រសោបចៅស្រី ថើបថ្ងាសនាងមួយខ្សឺត សប្បាយចិត្តពេលឃើញចៅស្រីមក ចិត្តមួយទៀតក៏ព្រួយបារម្ភពេលដឹងថានាង មិនមែនមកលេងធម្មតា គឺប្តូរមកនៅទីនេះ ក្រោយកូនប្រសារ៉ៃរ៉ាប់ប្រាប់ ឳពុកក្មេករួច លោកស៊ូក៏បានប្រាប់ឱ្យចៅស្រីឡើងទៅសម្រាក នៅបន្ទប់របស់នាងនៅជាន់ខាងលើ ដែលបានរៀបចំរួចជាស្រេច។
" ចាសលោកតា សឺត!! ហ្គូតណាយលោកតា " នាងតូចញញឹមស្រស់ដាក់លោកតា រួចចង្អើតជើងថើបថ្ពាល់លោកតា នាងសប្បាយចិត្តពេលបានមកនៅក្បែរលោកតា លោកតាចាស់ហើយ នាងនិងបងស្រីមកនៅទីនេះជាមួយគ្នា បានមើលថែលោកតាផង។
" ប៉ាមិនសម្រាកទេ ម្តេចនៅរងចាំពួកកូនដែរ? "
" ប៉ាបារម្ភពីកូននិងចៅ ឆាប់នាំហ្វីឡាទៅគេងទៅកូនប្រសា"
" បាទលោកប៉ា ហ្គូតណាយលោកប៉ា "
ព្រឹកបន្ទាប់...
បរិយាកាសស្រស់ថ្លា នាពេលព្រឹកព្រលឹម នៅផ្ទះហ្វាម
ម៉ារីតា នាងតូចជាម្តាយ កំពុងធ្វើបបគ្រឿងសាច់ក្តាម ជាអាហារពេលព្រឹកសម្រាប់កូនៗ និងប្តីរួមទាំងលោកប៉ារបស់នាង ញ៉ាំជួបជុំគ្នា ពេលព្រឹកម្តង គ្រួសារនាងកម្របានជួបគ្នាណាស់ យូរៗម្តងទើបជុំគ្នា ខណៈអ្នកបម្រើជួយដួសបបរ រៀបលើតុ យ៉ុនណាក៏ដើរចូលមក ក្រោយគេ នាងដើរវាងចូលមកអង្គុយ នៅកៅអីរបស់នាង ជិតលោកប៉ា ភ្លាមនោះ ៖
" អ៊ុប!! អ៊ួក...អ៊ួក... " យ៉ុនណាស្រាប់តែក្អួតចង្អោរ រត់ចេញយ៉ាងលឿនសម្តៅទៅរកផ្ទះបាយ នាងខំប្រឹងទប់ដៃក្អួត ចង្អោរខ្លាំងៗ ចេញមកសុទ្ធតែទឹក មួយរយះនេះនាងញ៉ាំអីមិនសូវជាបានទេ។
" យ៉ុនណា កូនកើតអី យ៉ុនណា? " ហ្វីឡាឈរដួសបបរក្បែរនោះទម្លាក់វែកបបរចោល ស្ទុះមកជួយរឹតខ្នងកូនស្រី ហូតក្រដាស់ជូតមាត់ឱ្យនាង ឱនសម្លឹងមើលទឹកមុខស្លេកស្លាំងកូនស្រី លើកដៃអង្អែលថ្ពាល់កូន ដោយសេចក្តីព្រួយបារម្ភ ចំពោះកូន។
" ហ្អឹម! កូនមិនអីទេអ្នកម៉ាក់ ម៉ាក់ទៅពិសាអាហារពេលព្រឹកជាមួយលោកប៉ាចុះ " នាងតូចញញឹមស្ងួត ងើបមុខឡើងតបសម្តីនិងម្តាយ បន្ទាប់មក ម្តាយនាងនាំនាងមកអង្គុយនៅតុអាហារ ដួសបបរផ្លុំបម្រុងបញ្ចុកកូន តែនាងរាដៃ មិនព្រមញ៉ាំ។
" មកញ៉ាំជាមួយគ្នា អង្គុយចុះមក ម៉ាក់បញ្ចុក "
" យ៉ុនណាម្តេចមុខស្លេកម្លេះកូន? "
" គឺគឺ..."
" ញ៉ាំបបរលេងៗ សិនទៅទ្របពោះណា "
" កូនខ្ពើមវា ក្លិនវាស្អុយណាស់ម៉ាក់ "
" អាការៈចាញ់កូនតែបែបនេះឯង ចាំម៉ាក់ទៅធ្វើថ្មី ធ្វើស៊ុបប៉ូវឱ្យកូនញ៉ាំ " ស្រីតូចហ្វីឡាជាអ្នកម្តាយវ័យក្មេង ក្រោកចេញពីកៅអី សម្តៅចូលផ្ទះបាយម្តងទៀត ត្រៀមធ្វើអាហារពេលព្រឹកដែលថ្មីសម្រាប់នាង ប្រហែលជានាងចាញ់ក្លិនបបរគ្រឿងសាច់ក្តាម ហើយមើលទៅ។
" ហ្វីនេះអូនកំពុងតែនិយាយពីអី? " យ៉ុនហ្គីជ្រួញចិញ្ចើមឆ្ងល់បានចាប់ដៃភរិយាជាប់ រួចឃាត់ដំណើរនាងសួនាំប្រពន្ធ នាងនិយាយអ្វីចម្លែកៗ នរណាមានកូន ហេតុអីចាញ់កូន?
" គឺកូនយើងចាញ់កូន បងមើលមិនដឹងឬ? ធ្វើដល់ប៉ាគេកូនបីបួនហើយ មិនចេះចំណាំសោះ តាចាស់នេះ " ហ្វីយ៉ាលូកដៃច្បិចថ្ពាល់ស្វាមី មើលចុះនាមជាលោកប៉ា ចេះភ្ញាក់ផ្អើលទៅកើត វាជារឿងធម្មតាទេ សម្រាប់មនុស្សស្រីមានដៃគូរ រួចហើយ យ៉ុនហ្គីចាស់ហើយ ខួរក្បាលមិនសូវចងចាំ ភ្លេចគិតថាកូនមានស្វាមី ស្អែកខានស្អែកនេះហើយ ចេះភ្លេចទៅកើតដែរ ធ្វើដល់ឳពុកគេ ក៏ធ្លាប់មានបទពិសោធន៍។
" នេះបានន័យថា? មិនលឿនពេកទេហ្អី? "
" កូនបាត់រដូវ២ខែហើយលោកប៉ា ណាមួយប៉ាធំមកលេងញឹកញាប់ពេក កូនក៏..."
" អឺអឺ! មិនចាំបាច់រៀបរាប់ ប៉ាមិនបន្ទោសទេ ខលប្រាប់ជីមីនផង ឱ្យនាំកូនទៅ ពិនិត្យផ្ទៃពោះផង "
" កូនប្រាប់គាត់រួចហើយ លោកប៉ា "



______
និពន្ធដោយ: មីនស៍ហ្វា
( ភាគថែមរបស់យើងណា ហ្គូតណាយ😘)
Vote ឆើនៗណាទើបfreeឱ្យទៀត

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Wo Geschichten leben. Entdecke jetzt