ភាគ: ៥៦

Start from the beginning
                                    

ខុនដូរ...
នៅក្នុងខុនដូរ តម្លៃថ្លៃមួយកន្លែង មានក្រមុំកំលោះ មួយគូរគេងឱបគ្នាយ៉ាស្អិតរមួត ទាំងរាង្គកាយអាក្រាតកាយ ក្រោយពេល ពួកគេកម្ចាយអារម្មណ៍ បង្កើតសង្គ្រាមស្នេហ៍ ជាមួយគ្នារួច តាំងពីក្បាលល្ងាច រហូតដល់ម៉ោង០៩:០០យប់ ក៏ពួកគេនៅគេងឱបគ្នាដដែល ស្រីល្អឱបថើបប្រុសស្នេហ៍ ស្ទាបអង្អែលសព្វរាង្គកាយ ដែលមានសាច់ដុំ មាំមួន ហាប់ណែនគ្រប់កន្លែង ឯនាយកំលោះ ដៃម្ខាងឱបស្រីល្អ និងម្ខាងទៀតកាន់កែវវ៉ាញ ក្រឡុកតិចរួចក្រេប ៖
" អ្ហឹម...រឿងកូននោះលោកប៉ានាងដឹងទេ? " ថ្ងៃមិញពេលញ៉ាំអាហារថ្ងៃត្រង់ ស្តេហ្សាបានបង្ហើបប្រាប់ម្ចាស់តូច ទាក់ទងនិងរឿងកូនក្នុងផ្ទៃរបស់នាង ដែលចាំកំណើតបាន៣សប្តាហ៍ នាងទើបតែដឹងក្រោយពេលធ្វើតេស្តទឹកនោមរួច ជុងហ្គុកក៏សួរចង់ដឹង ថាលោកប៉ានាងដឹងរឿងនេះទេ ហេតុអ្វីបានជានាង យកមកប្រាប់ខ្លួន ឱ្យដឹងមុនដូច្នេះ។
" ក៏ព្រោះតែមិនចង់ឱ្យលោកប៉ាដឹង ទើបអូនចង់ឱ្យម្ចាស់តូចជួយអូនណា ជួយធ្វើជាប៉ា របស់ក្មេងក្នុងផ្ទៃផង ហ្អឹក " ស្តេហ្សាសម្តែងធ្វើមុខគួរឱ្យអាណិត ងើបមុខសម្លឹងមើលកែវភ្នែកម្ចាស់តូច នាងរៀបឫក កម្សត់ចូលតួរ សុំអង្វរករម្ចាស់តូច ឱ្យជួយនាងក្នុងរឿងនេះ នាងមិនទាន់និយាយប្រាប់លោកប៉ានាងទេ នាងចង់យកមកនិយាយប្រាប់ម្ចាស់តូចមុនគេ ឱ្យដឹងរឿងនាង និងជួយនាង ស្តហ្សារៀបរាប់បណ្តើរ ជាមួយនិងទឹកមុខ ពូកែសម្តែងចូលតួ ស្លូតបូតស្រងូតស្រងាត់ ទាក់ប្រុសស្នេហ៍ឱ្យលង់ជឿ។
" មិនមែនកូនបងថេយ៍ តើជាកូននរណា? " ជុងហ្គុកជ្រួញចិញ្ចើមកើតចម្ងល់ ដេញសួរនាំស្តហ្សា ចង់ឱ្យនាងនិយាយការពិត បើនាងមិននិយាយការពិតផង ឱ្យនាយជួយធ្វើម្តេចកើត តាមដឹងដូចមិនមែនជាកូនបងប្រុសទៀត តើកូនក្នុងផ្ទៃនាងជាកូនរបស់អាឆ្កែម្នាក់ណា? កាន់តែគិតកាន់តែសង្ស័យ ម្ចាស់តូចហ្មត់ចត់ណាស់ មិនដែលឱ្យថ្លោះធ្លោយ ម្តងណាទេ ច្រើនតែប្រើស្រោម សុខៗនាងក៏មកស្នើឱ្យខ្លួនជួយ ទទួលខុសត្រូវ ម្តេចនិងអាចយល់ព្រមបាននោះ។
" គឺ...ហ្អឹក!!ហ្អឹក!! ណាម្ចាស់តូច បើប៉ាដឹង ប៉ានិងបង្ខំ
ឱ្យអូនរៀបការជាមួយគេ ជាមិនខានឡើយ " ហេតុផលរបស់ស្តហ្សាខ្លាចលោកប៉ាដឹង រួចក៏បង្ខិតបង្ខំឱ្យនាង រៀបការជាមួយបុរសម្នាក់នោះ មិនមែនជាបុរស ដែលនាងស្រលាញ់ ព្រោះនាងស្រលាញ់តែម្ចាស់តូចម្នាក់គត់ ក្នុងបេះដូងនាង។
" ទំនាក់ទំនង រវាងយើងនិងនាង បានត្រឹមតែជាការលួចលាក់ប៉ុណ្ណោះស្តេហ្សា មិនអាចលើសនេះបានទេ នាងក៏ដឹងច្បាស់ " ទំនាក់ទំងមួយនេះ ជុងហ្គុកមិនដែលគិតថាវាជ្រាលជ្រៅ រហូតទៅដល់ មានការទទួលខុសត្រូវលើកូនអ្នកដទៃនោះដែរ បើនាងជ្រើសយកគេម្នាក់នោះ នាយក៏មិនថាអី ព្រោះរវាងស្តេហ្សានិងខ្លួននាយផ្ទាល់ ក៏មិនអាចក្លាយជាទំនាក់ទំនង បើកចំហរ ផ្លូវការដែរ វាកាន់តែប៉ះពាល់ដល់អាជីពមុខជំនួញ រកសុីរាល់ថ្ងៃ អ្វីដែលសំខាន់ ត្រូវឆ្លងកាត់ រណាំងលោកជំទាវចនសិន ត្បិតថាជុងហ្គុកក្បាលរឹង តែជុងហ្គុក គោរព្ធម្តាយបង្កើតណាស់។
" ម្ចាស់តូចបើកចំហរ ទំនាក់ទំនងរវាងយើងទៅ បងមិនស្តាយទេហ្អេស? យើងទាក់ទងគ្នាមកយូរហើយ បងមិនយល់ចិត្តអូន "
" នាងក៏មិនយល់ចិត្តយើងដូចគ្នា ស្តេហ្សា "
" អូននិងទម្លាក់កូនចេញ ហ្អឹក!! "
" ស្តេ...អ៊ុប " ស្តហ្សាពេបមាត់យំ បង្វិលខ្លួនទៅម្ខាង បន្ទាប់មកម្ចាស់តូចក៏ ចាប់បង្វិលស្មានាងមកវិញ ស្តេហ្សាក៏ឡើងមកច្រគ្រាវ ទ្រោបលើខ្លួនម្ចាស់តូច ថើបបំបិទមាត់ ទាំងទឹកភ្នែក ក្លែងក្លាយដាមជោកថ្ពាល់។
" អូនស្រលាញ់បង ម្ចាស់តូច អ្ហា៎ស!! " សង្គ្រាមស្នេហ៍រវាងពួកគេទាំងពីក៏ចាប់ផ្តើមកើតមានឡើង ម្តងទៀត ស្រីល្អមានកម្លាំងអុករលាក់លើរាងមាំ ប្រុសស្នេហ៍ដូចល្បែងជិះសេះ។

ម៉ោង១១:៣០នាទីយប់...
ថ្មើរនេះហើយ ទើបម្ចាស់តូចភ្ញាក់ ក្រោកពីតំណេក ក្រោយដាស់សតិខ្លួនឯង ថាថ្ងៃនេះ ខ្លួនភ្លេចធ្វើរឿងសំខាន់មួយ ក៏ឆាប់ងើបក្រោកពីលើពូកចុះទៅ រើសខោអាវ យកមកស្លៀក មិនទាន់បានស្លៀកស្រួលបួលផង ទូរស័ព្ទ ក៏លោត
Notifications IGមក ដៃមាំក៏ស្រវា ទៅចាប់ទូរ័ព្ទយក មើលយ៉ាងរហ័ស ៖
( អគុណ បងសម្លាញ់ដែលបងមិនភ្លេចថ្ងៃខួបរបស់អូន honey) សារadd story ក្នុងគណនេយ្យIG របស់ហ្វីយ៉ាបាន លោតចូលទូរស័ព្ទដៃរបស់ជុងហ្គុក នាងតូចថតរូបដៃ មនុស្សពីនាក់ ធ្វើជារាង្គបេះដូង ដៃនោះជាដៃមនុស្សប្រុស  និងរូបថតមួយសន្លឹកទៀត ឃើញនាងកាន់នំខេកផ្លុំទៀនឆ្លងខួប ថ្ងៃកំណើត របស់នាង ដោយ
សរសេCaption អគុណ មនុស្សជាទីស្រលាញ់ របស់នាង ដោយប្រើភាសារស្វីត មនោសញ្ចេតនា ផ្អែមល្ហែម ដូចគូរសង្សាថ្មីថ្មោង អ៊ីចឹង លោកប៉ារបស់នាងមើលហើយ កាន់ក្តាប់ទូរស័ព្ទណែន ស្ទើរតែប្រេះអេក្រង់ ភ្នែកចាប់ផ្តើមក្រហម ឈួលក្តៅចុងច្រមុះ ចុចខលទៅ នាយជំនិតដើម្បីសួរនាំ ប្រភពរឿង។
" ពុទ្ធោអើយ!! អឡូ!! ឯងមានទៅទទួលអ្នកនាងតូចរបស់ឯងចេញពីសាលាដែរទេ? "
( បាទចៅហ្វាយ អ្នកនាងតូច ប្រាប់ថាមានណាត់ ជាមួយមិត្តភ័ក្ក មើលឡានប្រណាំង មិនឱ្យខ្ញុំទៅទទួលទេទាន )
" បានហើយ ចង្រៃយ៍អើយ...ផូស!! អាម្នាក់នោះជា
នរណា? កូនហ៊ានដើរលេងយប់ ដោយមិនប្រាប់ប៉ាផងហ្អេស? "

_______
និពន្ធដោយ: មីនស៍ហ្វា
( ចេះខឹងកូនដេសពូ?សុីចុកឆ្អែត ទើបនឹកកូន😒)
ទាយភាគស្អែកមើល៍ មានរឿងអីកើតឡើង🙈

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now