ភាគ: ៥២

Start from the beginning
                                    

ល្ងាចបន្តិច ក្រោយចាត់ចែងរឿងរ៉ាវក្នុងផ្ទះ ចប់សព្វគ្រប់ហើយ លោកម្ចាស់មីន បានចូលទៅសម្ងំក្នុងបន្ទប់
ដាក់ស្រាអង្គុយផឹកម្នាក់ឯង ពេលកំពុងពិបាកចិត្ត ក៏ឆ្លៀតពេលនឹកឃើញ ដល់ជីមីន ភ្លេចគិតថាខ្លួនមិនបានឃាត់
ដំណើរជីមីន កាលពីម្សិលមិញ រាងក្រាស់ទុកកែវស្រាលើតុ ចោលមួយឡែកសិន ក៏និងឃើញ ស្រវាទូរស័ព្ទចុចខលទៅប្អូនប្រុស ៖
( អឡូ!! បងប្រុស )
" ហ្អឺស!! ឯងនៅចាំថាបង គឺជាបងប្រុសឯងដែរហ្អេស? អាប្អូនចោរម្សៀត "
( បងកំពុងនិយាយពីអី? នេះបងស្រវឹងឬ? ) ជីមីនដើរបណ្តើរនិយាយទូរស័ព្ទបណ្តើ ដំណើរញាប់ៗ ដូចកំពុងបន្តឡើងយន្យហោះមួយទៀត ទៅប្រទេសកូរ៉េអ៊ីចឹង នាយស្តាប់
សំឡេងបងប្រុស ឮដាច់ៗ និយាយមិនសូវច្បាស់ ដូចស្ថិតក្នុងសភាពស្រវឹង អ៊ីចឹង។
" ត្រឡប់មកសុីដនីយ៍វិញ ជាបន្ទាន់ មកចាត់ចែងរឿង
យ៉ុនណា ឯងកំសាកណាស់ ចង់សុីនំហើយ ក៏រត់ឬជីមីន ដឹងថាខ្លួនឯងធ្វើអីខុសដែរទេ? កូនបងគេងយំរហូតដល់ក្តៅខ្លួនឈឺ ព្រោះនឹកឯង អាប្អូនថោកទាប " មិនសម្ចៃមាត់ក្នុងការជេរប្រតិចប្អូនប្រុស ផ្តើមប្រយោគមក ជេរហូរដូចទឹក
យ៉ុនហ្គីខឹងចិត្ត ខឹងជីមីនខ្លាង ក៏អស់ជំនឿចិត្តលើប្អូនប្រុសខ្លះដែរ ដែលធ្វើដូច្នេះ មិនគួរណាជីមីនត្រឡប់ទៅកូរ៉េវិញ ទាំងបែបនេះ មិនបកស្រាយ ក៏មិនមកទទួលខុសត្រូវលើយ៉ុណា លេងស្ទាយសុីនំរួច ក៏រត់ចោល ដោយគ្មានមូលហេតុ យ៉ាងណាក៏ខលមកសាភាព ឬនិយាយរៀបរាប់ប្រាប់ ហេតុផលខ្លះ មកកាន់បងប្រុសបន្តិច ក៏បានដែរ មិនមែនស្ងាត់ឈឹង ជិះយន្តហោះ ត្រឡប់ទៅកូរ៉េវិញ យកលេស មានរវល់មានប្រជុំនោះទេ ហេតុផលនេះ បានធ្វើឱ្យយ៉ុនហ្គី កាន់តែមួម៉ៅក្តៅក្រហាយ និងជីមីន ថ្វេមួយកម្រិតថែមទៀត។
( និយាយមួយៗ បងប្រុស ខ្ញុំកំពុងនៅជប៉ុន ត្រៀមឡើង
យន្តហោះ បន្តទៅកូរ៉េ ទៅតែមួយថ្ងៃទេ ខ្ញុំនិងវិលត្រឡប់ទៅរកនាងវិញ ពួកយើង ក៏បាននិយាយគ្នារួចហើយតើ ) ជីមីនបានប្រាប់យ៉ុនណាពិតមែន តែយ៉ុនណានាងនៅតែមិនសុខចិត្ត យំខូចចិត្តតែឯង យ៉ាងណាក៏ដោយ ក៏ត្រូវនៅក្បែរនាង លួងលោមនាងដែរ តែជីមីនយកការងារជាធំពេកហើយ នាយបានរៀបរាប់ប្រាប់បងប្រុសឱ្យបងប្រុសយល់ ពីខ្លួន បើមិនមានធុរៈក៏មិនទុកយ៉ុនណាចោលដែរ នរណាទៅដឹងថាយ៉ុណា នឹកខ្លួនដល់ថ្នាក់ ទៅជាគេឈឺ បែបនេះ។
" គ្មានទេពាក្យរងចាំ ១នាទីក៏មិនបាន ដាច់ខាតឯងត្រូវតែមក
ហាមតវ៉ា បើមិនអ៊ីចឹងបងនិងចាត់កូនចៅ ឱ្យទៅអូសក្បាលឯងមកឱ្យដ៏តែបាន " យ៉ុនហ្គី និយាយដោយសម្តីផ្តាច់ការ
ដាច់អហង្ការ ចំពោះប្អូនប្រុស បើមិនធ្វើដូច្នេះ ម្លេះហើយជីមីននិងមិនខ្លាច ក៏មិនវិលត្រឡប់បកក្រោយ មកអូស្ត្រាលីវិញដែរ ព្រោះយ៉ុនហ្គីស្គាល់ជីមីនច្បាស់ ដ៏តែគំរាមខ្លះ ទើបបាន។
( បងប្រុស កុំអ៊ីចឹងមើល៍ )
" យើងមិនមែនបងឯងទេ អាចោរម្សៀត "
( អូខេ អូខេ!! ៨ម៉ោងទៀត ខ្ញុំនិងហោះទៅដល់សុីដនីយ៍វិញ )


______
និពន្ធដោយ: មីនស៍ហ្វា
ភាគថែម ជាកាដូរអប់អរចេញConcept ប៉ាហ្គុក
ហ្គូតណាយ ម៉ាយអ្នកអានជាទីស្រលាញ់ 😘😆

______និពន្ធដោយ: មីនស៍ហ្វាភាគថែម ជាកាដូរអប់អរចេញConcept ប៉ាហ្គុកហ្គូតណាយ ម៉ាយអ្នកអានជាទីស្រលាញ់ 😘😆

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now