ភាគ: ៥១

Start from the beginning
                                    

វិមានត្រកូលមីន...
វេលាម៉ោងអាហារថ្ងៃត្រង់ សមាជិកគ្រួសារទាំងមូល បានមកជួបជុំគ្នាអស់ហើយ មានលោកស្រីមីន លោកជំទាវចន កូនប្រុសគាត់និងគ្រួសារយ៉ុនហ្គី បាត់វត្តមានមនុស្សម្នាក់ គឺកូនស្រីច្បងរបស់យ៉ុនហ្គី នាងមិនបានចូលរួចតុអាហារ ជាមួយលោកយាយ និងលោកប៉ា
នោះទេ ត្រឡប់មកពីខុនដូរ ជាមួយប៉ាធំវិញ នាងរត់ឡើងទៅសម្ងំគេនៅបន្ទប់ យ៉ាងស្ងៀមស្ងាត់ តែម្នាក់ឯង គួរឱ្យសង្ស័យ ៖
" ទៅហៅចៅណាមក " អ្នកបម្រើ បម្រុងនិងដួសបាយដាក់ឱ្យលោកស្រីមីនទទួលទាន មុនគេ តែលោកស្រីលើកដៃ ជាសញ្ញា បដិសេធ ក៏បានប្រាប់បង្គាប់ឱ្យអ្នកបម្រើ ទៅហៅចៅស្រីច្បងរបស់គាត់ចុះមក ញ៉ាំអាហារថ្ងៃត្រង់ជួបជុំគ្រួសារមីនម្តង។
" ចាំកូនឡើងទៅដាស់ អ្នកម៉ាក់ នាងអាច និងគេងលក់ " ឮអ្នកម៉ាក់ក្មេកពោលដូច្នេះ ហ្វីឡាក៏ក្រោកពីកៅអី បម្រុងនិងដើរចេញ ឡើងទៅហៅកូនស្រី នៅឯបន្ទប់ ដោយខ្លួនឯង តែលោកស្រីមីនជំទាស់ ប្រាប់ឱ្យនាងអង្គុយវិញ។
" កុំឡើងទៅអី កូនកំពុងមានពោះពង់ផង ប្រាប់ក្មេងៗទៅតាមក៏បាន " លោកស្រីមីនញញឹម ដាក់កូនប្រសា គាត់ថ្នមនាងណាស់ ស្រលាញ់នាងណាស់ ស្រលាញ់នាងជាងកូនប្រុសបង្កើតរបស់គាត់ទៅទៀត ព្រោះជីវិតស្នេហានាងរវាងកូនគាត់ និងកូនប្រសា ពុះពារឧបគ្គណាស់ ទម្រាំមានក្តីសុខ សុភមង្គល ដូចសព្វថ្ងៃនេះ។
" ហ្អឹម...ថាហើយថា បងប្រុស បងពិតជា..." ជុងហ្គុកឯណ្ណោះវិញដៃចុចទូរស័ព្ទ លេងហ្គែមសុខៗ ក៏ឆ្លៀតសម្លឹងសម្លក់ ឱ្យកន្ទុយភ្នែក ផ្តឺផ្តងបងប្រុស នៅចំពោះមុខ អត់មិនបានឱ្យលោកជំទាវចន
ជាម្តាយ ងាកទៅសម្លក់ ប្រើក្រសែភ្នែកកាចដាក់ ទើបកូនប្រុសកំហូច របស់គាត់ ព្រមស្តាប់។
" ប្រុសតូច ឱ្យមានសណ្តាប់ធ្នាប់ខ្លះផង នេះជាម៉ោងអាហារ
ថ្ងៃត្រង់ណា " មានកូនពៅមួយ ទុកគ្រាន់ផ្ទះពីរនេះ មិនស្ងាត់ បើថាមិនមានម្តាយរងចាំឃាត់ឃាំងខ្លះទេ ម្លោះហើយ ប្រុសតូចអាចនិង និយាយឡកឡាយ ដាក់បងប្រុសមិនឈប់ទេ មនុស្សកំពូលកូរផង។
" អូនអង្គុយចុះវិញទៅ បងទៅតាមកូន " យ៉ុនហ្គីក្រោកមកទប់ពោះភរិយា ឱ្យនាងអង្គុយ ត្រង់កន្លែងដើមវិញ ដោយសុំដកខ្លួន ឡើងទៅបន្ទប់កូនស្រី ដោយខ្លួនឯងលោកស្រីមីន ក៏ងក់ក្បាល យល់ពីសម្តីកូន យ៉ុនហ្គី ឡើងទៅដល់បន្ទប់កូនស្រី រួចគោះទ្វារបន្ទប់នាង តុក!! តុក!! បន្លឺហៅកូន តិចៗពីខាងក្រៅទៅ ៖
" យ៉ុនណាកូន ភ្ញាក់ឡើង ចុះទៅញ៉ាំអាហារថ្ងៃត្រង់ ម៉ាក់កូនធ្វើស៊ុបគីមឈី ដែលកូនចូលចិត្តណា " យ៉ុនហ្គីគោះទ្វារបន្ទប់កូនស្រីបណ្តើរ ផ្ទៀងត្រចៀកស្តាប់សំឡេងកូនស្រីឆ្លើយតបបណ្តើរ ក៏ប៉ុន្តែនាងតូចមិនបានឆ្លើយតប លោកប៉ានោះទេ យ៉ុនហ្គីក៏សម្រេចចិត្ត រុញទ្វារចូលទៅ។
" .... "
" យ៉ុនណា យ៉ុនណាកូន យ៉ុនណាកូនកើតអី? ក្រោកឡើង "
" លោកប៉ា ប៉ាធំមិនគោរព្ធសន្យាទេ ប៉ាធំកុហសកូន ប៉ាធំមិនបានស្រលាញ់កូនទេ " នាងគេងមមើ ក្រោយលោកប៉ាដាស់ឱ្យភ្ញាក់ នាងយំឱបលោកប៉ា រវើរវាយ និយាយពីនេះពីនោះ ព្រោះនាងគេងដោយ ឱបជាប់ក្តីទុក្ខវេទនាក្នុងចិត្ត ជាប់ទ្រូង ទោះគេងលក់បិទភ្នែក ក៏នៅតែស្រមៃឃើញ ប៉ាធំរបស់នាង ទៅចោលនាងដែរ។
" ឈប់យំ ក្តៅខ្លួនណាស់ ប៉ាយល់ ឈប់យំទៅកូន " យ៉ុនហ្គី
ឱបក្រសោបរាង្គកាយទន់ល្អូក របស់កូនស្រី អង្អែលខ្នងនាងតិចៗ លួងលោមកូនកុំឱ្យយំ នាយកំលោះយកដៃស្ទាបក្បាលកូនស្រី ទើបដឹងថាកូនមានអាការៈ ក្តៅខ្លួនខ្លាំងណាស់។
" គាត់ទៅចោលកូនហើយ លោកប៉ា គាត់ក្បត់សន្យា ពួកយើងមានអីៗ ជាមួយគ្នា ប៉ាធំ... អ្ហឹកៗ ប៉ាធំក្បត់សម្តី កូនស្រលាញ់ប៉ាធំ លោកប៉ា ហ្អឹក!! " កែវភ្នែកដាមដោយទឹកភ្នែក យំរហូតឡើងហើមភ្នែក ក៏នៅតែបន្ត ទ្រហូរយំ រៀបរាប់ប្រាប់លោកប៉ា ទាំងមិនដឹង
ខ្លួនរវើរវាយ និយាយច្រើន ខណៈរាង្គកាយនាងក្តៅដូចភ្លើង
លោកប៉ានាង កាន់តែបារម្ភពីកូន រំពេចនោះ ហ្វីឡាក៏បានចូលមក ស្តាប់ឮពាក្យសម្តីឳពុកកូន និយាយគ្នាមុននេះ។
" ឯងកំពុងនិយាយពីស្អី? យ៉ុណា ផាច់!! " ហ្វីឡាចូលមកទាន់សម្តីកូនស្រីរៀបរាប់ មុននេះ ធ្វើឱ្យទ្រូងជាម្តាយ មិនអាចទទួលយកបាន ភ្លាមៗនោះទេ ក្រោយឮថាកូនជ្រុលជ្រោះ ខូចខ្លួនប្រាណ ជាមួយលោកប៉ាចិញ្ចឹម របស់នាង ទាំងដែលហ្វីឡាគោរព្ធស្រលាញ់ជីមីន ដូចបងប្រុសបង្កើតអ៊ីចឹង ហ្វីឡាស្ទុះមក ចាប់អង្រួនស្មាកូនស្រី សួរចម្លើយឱ្យកូនស្រីនាងនិយាយម្តងទៀត នាទីបន្ទាប់ នាងក៏ជ្រុលដៃ ទះកំផ្លៀង យ៉ុនណាមួយកំផ្លៀង ដោយមិនបានព្រៀងទុក។
" អូន...ហ្វី នេះអូនធ្វើស្អី? " មួយកំផ្លៀងលើផ្ទៃមុខស្រស់ផូផង់របស់កូនស្រី ធ្វើឱ្យយ៉ុនហ្គីស្រឡាំងគាំង និងទង្វើ របស់ភរិយា លើកទីមួយដែលនាង ធ្វើបែបនេះដាក់កូន ដោយមិនចេះសួរហេតុផលពីកូនច្បាស់ យ៉ុនហ្គីក៏ផ្តើមស្រែកគំហ៊ក យ៉ាងខ្លាំងដាក់ភរិយា រួចគ្រវាសដៃ នាងចេញ ពោលសម្តី ឡើងដោយកំហឹង ក្រេវក្រោធ។
" នេះបងគំហ៊កដាក់អូន? អ្ហឹក!! "


______
និពន្ធដោយ: មីនស៍ហ្វា
( សាកចាឡំដៃVoteឱ្យឆើនៗដូចយប់មិញមើល
ម៉ោង10:30ចាំចូលមើលលទ្ធិផល ជុប!)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now