ភាគ: ៤៧

Começar do início
                                    

" ប្រុសពៅឯង..." ជីមីនដាក់កាយតូចផ្តេកលើសាឡុងរួច ងាកទៅសម្លក់ដាក់ប្អូនប្រុស មាត់អត់គម្រប និយាយស្តីមិនចេះគិត ថាប៉ាម៉ាក់នាងនៅទីនេះទេ។

" ថាលេងទេ តាមសប្បាយណា ចាំឱ្យគេលើកស្រាមក "
ដើរមកញ៉ោះបងប្រុសរួច ក៏ដើរចាកចេញត្រឡប់ទៅវិញ ហៅក្មេងៗអ្នកលើកអាហារ ភេសជ្ជៈ ស្រាក្រហមមកបម្រើ បងប្អូនគេនៅសាឡុងនេះ ខណៈដែលបងប្អូនរបស់ ម្ចាស់តូចមួយក្រុមក៏ដើរចូលមកអង្គុយទីនេះដែរ មានខុសជីន
ណាមជូន ហូស៊ុក និងថេយ៉ុង រួមទាំងចៅស្រី មិត្តភ័ក្ករបស់នាងក៏មកដែរ កម្មវិធីទាំងមូល ធ្វើឡើងបែបសប្បាយៗ
ក្មេងៗនិងជំនួបអ្នកជំនួញ ធុរៈកិច្ច ដែលម្ចាស់តូចស្គាល់។

" យ៉ុនណាកូន ភ្ញាក់ឡើង ញ៉ាំអីបន្តិចទៅ "

" ហ្អឹម...ម៉ាក់ហ្វី អ្ហឹក!! អ្ហឹក!! ម៉ាក់ហ្វី "

" កុំយំ ធំហើយ មិនមែនកូនក្មេងទេ ញ៉ាំទៅកូន "

" បងស្រី ហិហិ សឺត!! នឹកបងស្រីណាស់ " ក្រោយដាស់កូនស្រីឱ្យភ្ញាក់ឡើង នាងគេងលក់ភ្លេចខ្លួនថា កំពុងចូលរួមកម្មវិធី ហ្វីឡាកាន់កូនចានបង្អែម យកមកបញ្ចុកកូនស្រីច្បង ស្របពេលដែលហ្វីយ៉ា ចូលមកឱបបងប្រី ចាប់បងស្រីថើបខ្សឺតៗ ធ្វើឱ្យអ្នកទាំងអស់គ្នា ទាំងលោកប៉ានាង លោកអ៊ំនិងពូៗ នាំគ្នាសម្លឹងមើលនាងរួចអស់សំណើច និងកូនភ្លោះទាំងពីរ ពួកគេបែកគ្នាយូរ ទើបនឹកគ្នាយ៉ាងនេះ។

" ហ្វីយ៉ា មកតាមប៉ាកូន ស្រីក្មេងរបស់ប៉ា ស្អាតណាស់លោកអើយ ថើបមួយខ្សឺតមើល៍ " ជុងហ្គុកដើរត្រឡប់មកវិញ បាត់ស្រីក្មេងពីរង្វង់ដៃបន្តិចមិនបានទេ ដោយសារថ្ងៃនេះជា ថ្ងៃសំខាន់ចង់យកកូនស្រី ណែនាំឱ្យអ្នកជំនួញស្គាល់ ហ្វីយ៉ាក្រោកពីសាឡុង ដើរទៅរកប៉ាតូចញញឹមស្ញេចដាក់លោកប៉ា បន្ទាប់មកប៉ាតូចក៏នាំនាងចេញទៅជ្រោះផ្លូវនិង លោកជំទាវចនដើរមកសាឡុងនេះល្មម។

" ប្រុសតូច...ភ្ញៀវច្រើនណាស់ម្តេចក៏មិនទៅ ទទួលភ្ញៀវ "

" អ្នកម៉ាក់...កូនមិនទាន់បានធ្វើអ្វីទេ កូនដឹងហើយ "

" ដៃកុំរវាមពេក ប្រយ័ត្នខ្លួនឱ្យមែនទែនណា ប្រុសតូច " លោកជំទាវលួចចង្អុលមុខកូន ក្រោយឃើញឫកពាព្រានារីរបស់កូន បេះបោយស្ទាបបំប៉េះគូទ ចៅស្រៅរបស់គាត់ ធ្វើឱ្យយ៉ុនហ្គី អង្គុុយនៅសាឡុង សម្លឹងមើលពីចម្ងាយ អស់សំណើចនិងប្អូនប្រុសពៅ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Onde as histórias ganham vida. Descobre agora