ភាគ: ៤៣

Start from the beginning
                                    

" មានមើលម៉ោងទេថាម៉ោងប៉ុន្មានហើយ? " ទឹកមុខលោកជំទាវមិនស្រស់បោះដូចប៉ុន្មាននាទីមុននោះទេ ក្រោយឃើញសភាពកូនប្រុសដើរចូលមក។

" ម៉ាក់...កូនសុំទោស ណាបាទ យឺតតិចតួចខឹងកូនដែរហ៏? កូនធំហើយ " ម្ចាស់តូចបុិនដើរតួសម្តែងណាស់ យ៉ាងណាក៏ដោយបកស្រាយច្រើន ក៏ជំទាវចនមិនស្តាប់ ហេតុផលកូនប្រុសគាត់ដែរ ព្រោះជុងហ្គុកខូចតាំងពីកំណើតមកម្លេះ។

" ធំហើយ តែគ្មានចេះគិតអ្វីទេ កុំឱ្យម៉ាក់ដឹងថាកំពុងលាក់បាំងរឿងអ្វីណា " លោកជំទាវចន និយាយបញ្ឆោះបោះបោកដាក់កូន សម្លឹងមើលសភាពកអាវរបស់កូនប្រុស ចូលផ្ទះវិញគ្មានសណ្តាប់ធ្នាប់ក្នុងខ្លួនសោះ មានទាំងក្លិនទឹកអប់ចម្លែកមកពីណាក៏មិនដឹង ពេលទៅមាននាឡិការ មកវិញក៏របូតបាត់ទៅណាក៏មិនដឹង សម្បូរធន់ធាន ចាយលុយដូចស្លឹកឈើ ជះលុយទិញក្តីសុខជាមួយមនុស្សស្រី កុំឱ្យគាត់ដឹងថាទើបតែមកពីជួប ក្មេងស្រីម្នាក ដែលមានមាយាទអន់ម្នាក់នហ្នឹងទៅចុះ បើអ្នកផ្សេង គាត់មិនសូវរករឿងទេ។

" មនុស្សរបស់ម៉ាក់ក៏ច្រើន កូនអាចលាក់បាំងអ្វីបាន សឺត!!
ហ្គូតណាយ ជំទាវឆ្នាស " ជុងហ្គុកឱបម្តាយ ថើបថ្ពាល់ម្តាយមួយខ្សឺតរួចក៏ដើរ ឡើងជណ្តើរទៅជាន់ទី៣ ជាបន្ទប់គេងរបស់គេ ដោយមិនក្រឡេកមើលកូនស្រីសូម្បីតែបន្តិច ប្រហែលនៅមានចិត្ត ខឹងងរង៉ក់ ជាមួយនាងផងក៏មិនដឹង ហ្វីយ៉ាសម្លឹងមើលផែនខ្នងលោកប៉ាចាកចេញទៅ ដោយទឹកមុខស្រងូតស្រងាត់ បន្ទាប់មកលោកយាយនាង ដើរមកជិតរួចអង្អែលស្មាចៅស្រី ៖

" ឆាប់ទៅគេង ទៅចៅ កុំឱ្យខកម៉ោងរៀនថ្ងៃស្អែក សឺត!! ក្រអូបណាស់ចៅយាយ "

" ចាសលោកយាយ រាត្រីសួស្តី ជំទាវយាយ "

ចប់សេចក្តីស្រីតូច ឡើងទៅគេងនៅបន្ទប់ផ្ទាល់ខ្លួនវិញ តែចិត្តនាងនៅគិតរឿងច្រើនយ៉ាង គិតពីរឿងម្សិលមិញ ធ្វើឱ្យនាងគេងលើពូកបង្វិលខ្លួន ប្រែចុះឡើងៗនៅមិនស្ងៀម រសាប់រសល់ក្នុងចិត្ត ទើបដាច់ចិត្តចុះមកជាន់ក្រោមវិញ មកធ្វើតែទឹកឃ្មុំក្តៅ ជាលេសយកទៅសុំទោសប៉ាតូច នាងលបលួចចូលផ្ទះបាយស្ងាត់ៗ
ខ្លាចបង្ករជាសំឡេឮដល់អ្នកបម្រើ បន្ទាប់មកនាងក៏ ដើរសន្សឹមៗ លួចឡើងទៅជាន់ទី៣ បន្ទាប់គេងលោកប៉ា យប់នេះពិសេសមែន លោកប៉ាគេងដោយមិនបានខ្ទាស់គន្លឹះទ្វារទេ វាជាឱកាសល្អរបស់នាង រុញទ្វារចូលទៅយឺតៗ ៖

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now