" ឮអ្នកគ្រូនិយាយថានិសិត្សថ្មី និងចូលមករៀនសប្តាហ៍នេះពួកយើងខំរងចាំមើល មិននឹកស្មានថាជាស្រីស្អាតទៅវិញទេ ហិហិ "
អៃលីង ឆ្លៀតពេលម៉ោងពិភាក្សាក្រុម នាងរប៉ិលរប៉ូច កាន់ប៊ិចបង្វិលនៅមិនស្ងៀម ឱនក្បាលបីនាក់ ផ្គួបគ្នា ផ្ទប់មាត់សើចតិចៗ អស់សំណើចការរងចាំ ខកប្រាណអស់នឹកស្មានថា ជានិសិត្ស
ប្រុស ចូលមករៀនបន្ទប់នេះ ជាមួយពួកនាង ផ្ទុយទៅវិញ ជាក្មេងស្រីម្នាក់ដែលស្រស់ស្អាត យ៉ាងនេះទៅវិញទេ មើលយូរទៅ
ឯងកាន់តែស្អាត។

" សាច់ឈាមឯងទំនងដូចជាកូនអ្នកអភិជន ដៃឡើងទន់ល្មើយ "
ខេត៍ធី ច្របាច់ស្ទាបប្រអប់ដៃតូច របស់មិត្តថ្មី មិនលែង ដៃអើយដៃសែនទន់អ្វីម្លេះ ស្ទាបច្របាច់តែ ប្រអប់ដៃក៏អាចទាយដឹង ពីឋានៈរបស់ហ្វីយ៉ាបានដែរ ខេត៍ធី សម្លឹងនាងតូចដោយក្រសែភ្នែក
ក្នក់ក្នាញ់ ចំពោះនាងតូចហ្វីយ៉ា ខ្លាំងណាស់ មុខមាត់មានមាយាទ គួរឱ្យស្រលាញ់ គួរឱ្យក្នាញ់។

" ខេត៍ឯងដៃដល់ម្លេះ "

" មិនអីទេ "

វេលាម៉ោង១១:០០ថ្ងៃត្រង់ និសិត្សសកលវិទ្យាល័យ ត្រូវដល់ម៉ោងចេញពីសាលា នាងតូចទាំងបីដើរចេញពីបន្ទប់រៀនមក ខេត៍ធីបានទៅយកឡាននាងដែលចតនៅចំណតឡាន ដោយបបួលមិត្តថ្មីទៅជាមួយដែរ តែនាងតូចហ្វីយ៉ាបានបដិសេធ ក៏បន្តដើរទៅរងចាំនៅខាងមុខចំណងឡានក្រុងជាមួុយនិងអៃលីង មួយសន្ទុះក្រោយមក រថយន្តទំនើបមួយគ្រឿង ក៏បានបើកមកឈប់សំចត ខាងមុខអ្នកទាំងពីរ រាងសង្ហាឈានជើងចុះពីឡាន ដោយដោះវ៉ែនតា
ខ្មៅចេញ ៖

" ឡើងឡានមក " ថេយ៉ុងដោះវ៉ែនតាខ្មៅចេញ សៀតទៅនិងធៀវអាវរបស់គេ រួចបើកទ្វារងចាំចៅស្រី អៃលីងមានឋានៈជាចៅស្រីរបស់ថេយ៉ុងដោយសារ ថេយ៉ុងបានយក លោកយាយរបស់
អៃលីងធ្វើជាភរិយា ទើបនាងតូចក្លាយជាចៅស្រីរបស់គេ ហើយពួកគេទាំងពីរ នៅផ្ទះតែមួយ មិនសូវត្រូវធាតុជាមួយគ្នា ប៉ុន្មានទេ ការដែលមកយកនាងជារៀងរាល់ថ្ងៃ នៅសាលាព្រោះខ្លាចនាងគេចវេស លួចដើរលេងផ្តេសផ្តាស ជាមួយខេត៍ធី។

" ខ្ញុំអាចសុំឱ្យមិត្តទៅជាមួយបានដែរទេ? " អៃលីងដោះកាតាបស្ពាយចេញពីខ្លួនប្រគល់ឱ្យលោកតាចុង របស់នាង ថែមទាំងអេះអុញ ដាច់ចិត្តបន្លឺសុំលោកតាចុងរបស់នាង សុំឱ្យហ្វីយ៉ាទៅជាមួយដែរ បានគ្នា អ្នកកំលោះមិនបដិសេធ ក៏ដើរទៅបើកទ្វារឡានផ្នែកខាងក្រោយ ឱ្យស្រីតូចហ្វីយ៉ាចូល។

" ប្រាកដជាបាន ឡើងឡានមកនាងតូច "

" លោកពូ នេះគឺជាពូថេយ៍ពិតទេ? "

" ហេតុអ្វីក៏នាងតូច ស្គាល់យើង? " ថេយ៉ុងរៀបនិងចូលឡានហើយ នាងតូចក៏កាត់សង្វាក់ ធ្វើឱ្យថេយ៉ុងងាកមកវិញ ឈរស្ងៀម រួចសួរនាងតូចហេតុម្តេចនាងស្គាល់ឈ្មោះគេ មុននេះគេមិនបានប្រាប់នាងទេថាគេឈ្មោះអ្វី។

" ជម្រាបសួរលោកពូ ខ្ញុំគឺហ្វីយ៉ា កូនស្រីប៉ាតូច " ស្រីតូចញញឹមស្រស់ណែនាំខ្លួនទៅកាន់លោកពូ ព្រោះមើលទៅលោកពូដូចជាមិនស្គាល់នាងទេ ដោយសារនាងធំជាងមុនឆ្ងាយ។

" ហ្វីយ៉ា? អូហ៌!! ធំពេញក្រមុំបាត់ មោះ!! ឡើងឡានសិនមក
ពូជូនឯងទៅក្រុមហ៊ុនលោកប៉ាឯង អៃលីងចូលឡាន "
រំលឹកឈ្មោះនាងនិងប៉ានាងភ្លាម ថេយ៉ុងក៏ភ្ញាក់ខ្លួនបន្តិច មិននឹកស្មានថាក្មេងតូចអាយុ៥ឆ្នាំថ្ងៃមុនប្រែក្លាយខ្លួន ជាស្រីក្រមុំ ពេញវ័ពេញរូបពេញរាង្គបែបនេះទេ ចប់ប្រយោគថេយ៉ុងក៏បបួលនាងចូលឡាន ដើម្បីជូននាងទៅក្រុមហ៊ុនលោកប៉ានាង ជៀសវាងប្អូនប្រុសបាត់កូន រកកូនមិនឃើញ។

" ចាស លោកតា "

______
និពន្ធដោយ: មីនស៍ហ្វា
( ហ្វីយ៉ាបានដៃកង់ ដើរលេងហើយ🤭)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now