ភាគ:៣៥

Börja om från början
                                    

" នាងខ្ញុំឈ្មោះ មីន ម៉ារីតាហ្វីយ៉ា រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា សុំជួយណែនាំផង " មុខមាត់គួរឱ្យស្រលាញ់ ជាក្មេងស្រីម្នាក់មកពីប្រទេសកូរ៉េខាងត្បូង រៀនសាលាជាមួយ និសិត្សខាងប៉ែកអឺរ៉ុប សំខាន់ជំនាញនេះ មិនសូវមានក្មេងស្រីរៀនទេ សម្បូរដោយ និសិត្សប្រុសៗ និងភេទទីបី ច្រើនជាង ពួកគេនៅស្ងៀមដូចគ្នា សម្លឹងមើលនាងតូច មិនដាក់ភ្នែកព្រោះសម្រស់ និងស្នាមញញឹមនាង គួរឱ្យស្រលាញ់ណាស់។

" អ្នកគ្រូអនុញ្ញាត ឱ្យហ្វីយ៉ាចូលរួមក្រុម ពិភាក្សាជាមួយខ្ញុំផង "
សំឡេងស្រួស្រែសបន្លឺឡើង ធ្វើឱ្យនិសិត្សដទៃ ដែលកំពុងផ្ចង់ស្មារតីឈ្លក់វង្វេង និងសម្រស់នាងតូច នៅស្ងៀមងាក ទៅតាមប្រភពសំឡេង ម្នាក់បន្លឺហៅមុននេះ គ្រាន់តែឃើញនាងតូចហ្វីយ៉ាភ្លាមក៏ចង់បបួលនាង ឱ្យចូលរួមក្រុមជាមួយខ្លួនភ្លែត ខ្លាចអ្នកផ្សេងដណ្តើមស្រីស្អាតបាត់ទៅ ។

" អូខេ ជួយមើលថែនាងផង ប្អូនៗយើងបន្តមេរៀនទៀតណា "
ក្រោយខេត៍ធីសុំការ អនុញ្ញាតពីអ្នកគ្រូរួច អ្នកគ្រូក៏យល់ព្រម ចង្អុលដៃជាសញ្ញា ប្រាប់ទៅកាន់ស្រីតូចហ្វីយ៉ាចូលអង្គុយរួមតុជាមួយ
ខេត៍ធី និងអៃលីង។

" សួស្តី ខ្ញុំឈ្មោះអៃលីង " នាងតូចអៃលីង ជាក្មេងរស់រាយ សម្រស់មិនចាញ់ហ្វីយ៉ាប៉ុន្មានទេ នាងគួរឱ្យស្រលាញ់ណាស់
ពួកគេ រីករាយទទួលរាក់ទាក់ និសិត្សចូលថ្មីដូចជាហ្វីយ៉ា។

" ចំណែកខ្ញុំឈ្មោះខេត៍ធី រីករាយដែលបានស្គាល់ឯង សង្ឃឹមថាឯងមិនរើសអើងខ្ទើយ ដូចជាខ្ញុំ " ខេត៍ធី បោះដៃទៅចាប់ប្រអប់ដៃតូចហ្វីយ៉ាជាការរាក់ទាក់ គ្នាដំបូង នាងក៏បានប្រាប់និងណែនាំខ្លួនឯងជាមុនដែរ ថានាងជាភេទទី៣ អាចរាប់អានបានទេ។

" ចាស រីករាយដែលបានស្គាល់អ្នកទាំងពីរ ជួយណែនាំខ្ញុំផង "
មករៀននៅបរទេស នាងមិនរំពឹងថាបានស្គាល់មិត្តភ័ក្កល្អៗ នៅថ្ងៃចូលរៀនដំបូងបែបនេះទេ ហ្វីយ៉ាញញឹម លូកដៃចាប់ដៃខេត៍ធីវិញ នាងងក់ក្បាលជាសញ្ញា ថាយល់ព្រម នាងមិនដែលប្រកាន់ពូជសាសន៍ទេ ពួកនាងទាំងពីរ ទាំងអៃលីង ខេត៍ធី គួរឱ្យស្រលាញ់
គួរឱ្យរាប់អានណាស់។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Där berättelser lever. Upptäck nu