ភាគ: ៣៤

Magsimula sa umpisa
                                    

" កូនកើតផ្តាសសាយ? តោះចូលផ្ទះ ឡើងទៅបន្ទប់ងូតទឹកក្តៅ
ឱ្យស្រួលខ្លួនជាងនេះ ថ្ងៃបន្តិចពួកយើងជិះឡានចូលក្រុង ត្រឡប់ទៅអូសស្ត្រាលី នៅល្ងាចនេះ " ជុងហ្គុកចាប់បីកូនស្រីតូច ដើរចូលផ្ទះវិញទាំងញញឹមស្រស់ បង្គាប់ឱ្យនាងងូតទឹករៀបចំខ្លួន មុនពេលចាកចេញទៅអូស្ត្រាលីល្ងាចនេះ មិនអាចនៅបារាំងយូរជាងនេះទេ ក៏ដោយសារនាង ជិតចូលរៀនផង។

" ហេតុអ្វីក៏លឿនម្លេះលោកប៉ា? "

" ថ្ងៃច័ន្ទដើមសប្តាហ៍ថ្មី កូនត្រូវចូលរៀន ប៉ាមិនចង់ឱ្យកូនខកការរៀន ដើរលេងពេលក្រោយក៏បាន ពេលទំនេ នៅមាន
ច្រើនទៀត "

" ចាសលោកប៉ា "

ទីក្រុងសុីដនីយ៍
ចំណាយរយះពេល ហោះហើរ ជាង២២ម៉ោង ពីទីក្រុងបារីស មកដល់ទីក្រុងសុីដនីយ៍ ប្រទេសអូស្ត្រាលី រាងក្រាស់ខ្ពស់ស្រឡះបីកាយតូចកូនស្រី បោះជំហានឈានចូលវិមានមីន ដែលមានម្តាយទាំងពីរ ទទឹងរងចាំជួបកូនប្រុស និងចៅស្រីមករស់នៅ
និងរៀននៅទីនេះ ៖

" ប្រុសតូច កូនមកហើយហ្អេសកូន? " លោកស្រីមីនក្រឡេកឃើញកូនប្រុសឈានជើងចូលមក ក្នុងដៃកូនប្រុសមានត្រកងបីក្មេងស្រីខ្លួនតូចមួយជាចៅរបស់គាត់ លោកស្រីនិងលោកជំទាវ អង្គុយរងចាំ កូនប្រុសជាង២ម៉ោងមកហើយ។

" ហ្វីយ៉ាចៅស្រីយាយ លោកអើយលោក " លោកជំទាវចន ទម្លាក់ខ្នើយទៅម្ខាងក្រឡេកមើលទៅទ្វារវិមាន ឃើញកូនប្រុសចូលមកគាត់ម្នីម្នា ស្ទុះទៅអង្អែលដើមដៃអង្អែលមុខចៅស្រី ព្រោះតែនឹករលឹកចៅពេក ចំណែកឯម្ចាស់តូច ក៏បីត្រកងកូនស្រីមកអង្គុយនៅសាឡុង។

" នាងផ្តាសសាយ លេបថ្នាំផ្តាសសាយ ទើបគេងលក់ បែបនេះ "

" ហ្អឹម...លោកយាយធំ ជំទាវយាយ អ្ហឹកៗ យ៉ាយ៉ានឹកម៉ាក់យាយ "

" អូហ៌!! កុំយំក្មេងឆ្លាតរបស់យាយ " លោកប៉ាដាក់ខ្លួននាងគេងផ្អែកខ្នងនិសាឡុង ខណៈដែលហ្វីយ៉ាគ្រហឹមដើមក ភ្ញាក់ពីគេងល្មម នាងងាកខ្លួនមកយំឱបលោកយាយធំ និងជំទាវយាយរបស់នាង យំសសិតដូចកូនក្មេង លោកជំទាវចនឃើញដូច្នេះ ក៏ទាញកាយតូច មកឱបក្រសោប គោះអង្អែលស្មាចៅថ្នមៗ គាត់ស្រលាញ់ចៅខ្លាំងណាស់ លោកស្រីមីននិងម្ចាស់តូចសម្លឹងមើលអ្នកទាំងពីរនិង យ៉ាងមានក្តីសុខ។

" រំអួយណាស់តើ "

" កុំមកថាឱ្យចៅរបស់ម៉ាក់ គិតតែកូនទៅ ឈប់ខូចឬនៅ? "

" ជំទាវម៉ាក់ សឺត!! នឹកម៉ាក់ ស្រលាញ់ " ប្រុសតូចបុិនរករឿងម្តាយ ធ្វើឱ្យម្តាយខឹងច្រឡោត រាល់តែដងពេលបានជួបគ្នា ម្តាយកូនមួយគូរនេះចូលចិត្តតែញ៉ោះគ្នា លោកជំទាវសម្លក់កូនមិនដាក់ភ្នែក ទើបកូនប្រុសជើងល្អរបស់គាត់ ចាប់ក្រសោបមុខគាត់ថើបមួយខ្សឺត។

" ចង់បានប្រពន្ធឬទើបយកចិត្តថ្នាក់នេះ អាកូនទន្សាយ " លោកជំទាវចន យកដៃជូតស្នាមថើបកូនចេញ ខាំមាត់សម្លក់កូនបុិនយកចិត្តថ្លើម ឱបថើបណាស់ ប៉ុន្តែគេនៅមិន ចោលចរិតក្បាលខូចដដែល ទើបគាត់សួរផ្តឺកូន។

" បើម៉ាក់ដណ្តឹងឱ្យកូនក៏យក កូនសម្លឹងឃើញហើយ " ប្រុសកំលោះកាន់តែឱបរឹត យល់ចិត្តម្តាយដដែល កែវភ្នែកមុតថ្លាសម្លឹងមើលកូនស្រីអង្គុយក្បែរម្តាយ ចិត្តគំនិត របស់គេគិតផ្សេងពីមាត់។

" ហត់នឿយនិងចាញ់បោកសម្តីកូនណាស់ ប្រុសតូច " មិនខុសទេម្ចាស់តូចលក់មុខម្តាយ មកច្រើនដងគួរសមហើយ ជ្រើសគូរណាត់មិនដែលត្រូវ ខកការរហូត ឥលូវចេះមកម្ញិកម្ញ៉ក់ សុំម្តាយចង់បានប្រពន្ធ ដូចមិនសមទំនង ជាហេតុដែល លោកជំទាវមិនចាញ់ល្បិចរបស់កូនប្រុសគាត់។

" ម្តាយកូនល្មមឈប់ឈ្លោះគ្នាហើយ ហ្វីយ៉ាស្ងាបងងុយគេហើយនេះ នាំនាងទៅវិមានចន ឱ្យគេស្រួលបួលសិនទៅ " លោកស្រីមីនឯណ្ណោះវិញអង្គុយមើលម្តាយកូនទាំងពីរ តមាត់គ្នាដូចបងប្អូន យកឈ្នះចាញ់ មិនយល់ថាពេលនេះ ហ្វីយ៉ាកំពុងតែងងុយគេងស្រាប់ផង នាងផ្អែកក្បាលទៅនិងដើមទ្រូង ជំទាវលោកយាយ របស់នាង ទើបលោកស្រីមីនដាសតឿនម្តាយកូនទាំងពីរ ឱ្យផ្អាកឈ្លោះគ្នាសិន ណាមួយហ្វីយ៉ាមករស់នៅទីនេះ នាងមិនស្នាក់នៅវិមានធំ របស់លោកស្រីមីនទេ នាងស្នាក់នៅវិមានចន ព្រោះមានលោកប៉ានិងជំទាវយាយ នៅទីនោះ មើលថែនាងបានដិតដល់ ជាងលោកស្រីមីន ណាមួយលោកស្រីមីន ក៏មិនចង់បំបែកចៅស្រីចេញពី រង្វង់ដៃប៉ាតូច របស់នាងដែរ ធ្វើតាមការផ្តាំផ្ញើរបស់
យ៉ុនហ្គី កូនប្រុសគាត់។

" គួរតែស្តីឱ្យកូនប្រុសពៅ របស់អ្នកបងទើបត្រូវ ប្អូនមិនដឹងរឿង តោះ!! អេហ្វ ឆាប់ចេញឡានទៅ ចៅយើងងងុយហើយ "

" ជំទាវម៉ាក់ឆ្នាសមិនប្រែ ម៉ាក់ធំកូនលារសិនហើយ ជុប!!
ហ្គូតណាយបាទ ម្ចាស់ក្សត្រីយ៍ របស់កូន "

" ចាស បើកឡានស្រួលបួលកូនប្រុស "

______
និពន្ធដោយ : មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Tahanan ng mga kuwento. Tumuklas ngayon