ភាគ: ៣៤

Start from the beginning
                                    

" ជាឡានរបស់ចៅពិតទេ លោកតា លោកប៉ា? " ក្រោយដាក់ឡានរួច ឡានកុងតាន័រធំក៏បើកបរចាកចេញទៅ នាងតូចយ៉ុនណាដែលមិនទាន់អស់ងងុយ ក៏បើកភ្នែកភ្លឺស្វាង ឈរផ្ទប់មាត់ត្រេកអររំភើប ក៏ដើរមកជិតឡានថ្មីរបស់នាង ដោយស្ទាបអង្អែលវាតិចៗ។

" កូនស្រលាញ់វាទេ ស៊េរីថ្មីទើបតែចេញ ប៉ាទិញជាកាដូចថ្ងៃចូលរៀននៅសកលវិទ្យាល័យ ថ្ងៃដំបូង "

" ស្រលាញ់ កូនស្រលាញ់ខ្លាំងណាស់លោកប៉ា សឺត!! វាជាឡានក្នុងក្តីស្រមៃរបស់កូន តែកូនណា មិនទាន់មានប័ណ្ណបើកបរទេ
ហ្អឹក!! ធ្វើម្តេចជិឡាននេះ ទៅរៀនបានទៅ លោកប៉ា "

" ប៉ារៀបចំឯកសាររួចរាល់ហើយ កុំបារម្ភអី ក្មេងកំហូច " នាងតូចរត់មកឱបចង្កេះលោកប៉ាចង្អើតជើង ថើបថ្ពាល់លោកប៉ាខ្សឺតៗ ត្រេកអរដែលលោកប៉ាស៊ុបប្រាយកាដូរ ដល់នាងស្ងាត់ៗ បែបនេះ
ជុងហ្គុកបានរៀបចំឯកសារទាក់ទងនិងប័ណ្ណបើកបរ ដល់នាង
តូចរួចហើយ នាយជាលោកប៉ាល្អិតល្អន់ណាស់ និយាយបណ្តើរ អង្អែលក្បាលកូនស្រីច្បងបណ្តើរ។

" អគុណច្រើន លោកប៉ា កូនស្រលាញ់ប៉ាតូច បំផុតសឺត!! "
នាងតូចយ៉ុនណា ញញឹមញញែមបិទមាត់មិនជិតទេ លោកប៉ាជាប៉ាផ្អែមល្ហែមបំផុត សម្រាប់នាង ថាចប់នាងក៏ថើបថ្ពាល់លោកប៉ាមួយខ្សឺតទៀត ខណៈហ្វីយ៉ាចេញមកឈរមើល បងស្រីសើចសប្បាយរីករាយ ឈរឱបលោកប៉ា ជុងហ្គុកបានក្រឡេកឃើញកូនស្រីពៅ ក៏ដើរទៅជិតនាង។

" ហ្វីយ៉ាកូន ក្រោកហើយហ្អី? "

" ចាសប៉ាប៉ា "

" គេងមិនទានឆ្អែតអាចគេងបន្តទៀតបានណា ចៅតា "

" លោកតា លោកតា មកសាកឡានថ្មីជាមួយចៅ ហិហិ យើងជិះទៅជំនៀជើងភ្នំណាលោកតា អញ្ជើញចូល "

" បងស្រីរបស់កូនសប្បាយអរ ជាមួយនិងការUnboxing ឡានថ្មីរបស់នាង មើលចុះបានភ្លាមជិះភ្លាម " ជុងហ្គុកឈរឱបចង្កេះកូនស្រីពៅ ឈរក្រឡេកមើលឡានកូនស្រីច្បង បើកចាកចេញទៅ នាងទំនងដូចជាពេញចិត្ត ស្រលាញ់ឡានមួយនេះណាស់ ចំណែហ្វីយ៉ានាងនៅស្ងៀម ញញឹមស្ងួត ក៏មិនបានអន់ចិត្ត ដែលបងស្រីបានឡានថ្មីនោះដែរ។

" ហ្អាចឈីស!! " ស្រីតូចផ្ទប់មាត់ ក្រដាសដោយសារកាលពីម្សិលមិញត្រូវភ្លៀងសើមជោក អាវពេញមួយល្ងាច។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now