Part 48 (អារម្មណ៍ធុញទ្រាំ)

Start from the beginning
                                        

#វិមានGuo

យប់ម៉ោង10XiaoShuai គេបានចុះពីលើកកាំជណ្តើរមកតិចដើម្បីមករង់ចាំផ្លូវរបស់នាយក្រាស់ព្រមទាំងក្នុងដៃមានអាវគេងយប់របស់ChengYu នៅជាមួយទៀតផង ធ្វើបែបនេះគេនឹងមិនសូវចាញ់ព្រោះអាវមួយនេះមានជាប់ក្លិនរបស់នាយក្រាស់កាលពីយប់មិញ

«លោកប្តីនៅមិនទាន់មកទៀត!!» XiaoShuaiពាក់អាវគេងយប់ជាមួយនឹងខោខ្លីអង្គុយបទជើងនៅលើសាឡុងរង់ចាំផ្លូវនាយក្រាស់ត្រឡប់មកផ្ទះ ប៉ុន្តែឡេរង់ចាំនាយជិតមួយម៉ោងទៅហើយនៅតែមិនឃើញនាយទៀត

«មកអង្គុយធ្វើអីនៅត្រង់នេះ???» ChengYuដើរចូលទៅក្បែរខ្លួនរបស់XiaoShuai ស្ងាត់ៗព្រោះនាយឃើញគេអង្គុយងួកនៅលើសាឡុង

«បាទ??លោកប្តីមកហើយ មិញ..មិញអូនអង្គុយចាំលោកប្តីតែ...!» XiaoShuaiគេងើបឈររួចថានឹងដើរទៅអោបដៃនាយក្រាស់ទៅហើយប៉ុន្តែនាយងាកខ្លួនចេញ ទើបគេដាក់ដៃចុះវិញហើយអោនមុខចុះបន្តិច

«ឆាប់ឡើងទៅសម្រាកទៅ» និយាយតែប៉ុណ្ណឹងនាយក៏បានដើរចេញទៅ ចំណែកឯXiaoShuai ក៏ដើរតាមនាយពីក្រោយដែរ

#ក្នុងបន្ទប់

នាយក្រាស់បានដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនមួយសន្ទុះក៏ចេញមកវិញឃើញXiaoShuai កំពុងអង្គុយរង់ចាំគេនៅលើគ្រែទាំងស្នាមញញឹម

«ហឺយ!!!» នាយដកដង្ហើមធំបន្តិចក៏ដើរទៅក្បែរ គិតមួយសន្ទុះនាយក៏ដើរទៅបើកទូរយកខ្នើយអោបទៅដាក់នៅចន្លោះកណ្តោលរវាងគេនឹងរាងតូច

«បងដាក់បែបនេះធ្វើអី??បងនៅខឹងអូនទៀតមែនទេ?» XiaoShuaiគេទម្លាក់ទឹកមុខចុះពេលនាយក្រាស់ធ្វើបែបនេះ គេគិតថាយប់នេះគេនឹងគេងអោបនាយក្រាស់ឱ្យបាត់នឹកទៅហើយប៉ុន្តែ....

«បងសុំប្រើជីវិតទំនេរប៉ុន្មានថ្ងៃសិនបានទេShuaiShuai ចាំបងអារម្មណ៍ល្អឡើងវិញចាំយើងនិយាយគ្នា» និយាយរួចនាយក៏ចុចបិទភ្លើងនៅក្បាលគេងរួចទម្លាក់ខ្លួនគេងបែរមុខចេញពីរាងតូច

«បាទ!!» ពេលឃើញនាយបែបនេះXiaoShuai ក៏ដើរទៅយកអាវគេងយប់របស់នាយក្រាស់ដែលគេបានកាន់មុននោះមកគេងអោបវិញ

«រាត្រីសួស្តីលោកប្តី»
«...»

ព្រឹកឡើងនាយក្រាស់ភ្ញាក់មុខរាងតូចរួចនាយក៏បានងើបទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន ពេលចេញមកវិញនាយក៏បានឃើញXiaoShuai កំពុងតែគេងអោបអាវរបស់ខ្លួន នាយឈរមើលរូបរាងរបស់XiaoShuai បន្តិចក៏ដើរទៅក្បែរគេ

រឿង PROMISE🥀(ចប់)Where stories live. Discover now