Part 23 (រឿងយើងក្រេបទឹកឃ្មុំ?)

820 62 11
                                        

ស្រឡាញ់ណាស់ប្រច័ណ្ឌណាស់អ្នកណាៗក៏ចឹងដែល ប៉ុន្តែប្រសិនជាយើងប្រើសតិគិតពីហេតុនឹងផលតែបន្តិចតាំងចិត្តឲ្យស្ងប់បន្តិចវានឹងមិនធ្វើឲ្យយើងមានភាពស្តាយក្រោយនោះទេ យើងនឹងមិនអាចធ្វើឲ្យមនុស្សដែលយើងស្រឡាញ់ត្រូវមកឈឺខ្លួនដោយសារអារម្មណ៍មួយឆាវនោះទេ

«តិចតួចប៉ុណ្ណោះ អូនមិនអីទេណា» ឃើញទេ ថាក្មេងម្នាក់នេះគេពូកែទ្រាំប៉ុណ្ណាដល់ថ្នាក់មានរបួសយ៉ាងហ្នឹងហើយនៅនិយាយថាតិចតួចទៀត

«ក្មេងល្ងង់!!» នាយអង្គុយសម្លឹងមើលទៅកាន់ផ្ទៃមុខរបស់ក្មេងមិនដឹងអីរបស់ខ្លួន នេះមិនគិតនិយាយអ្វីមកខ្លះទេហ្ហេស?ឈឺប៉ុណ្ណឹងហើយនៅអាចញញឹមបានទៀត

«ឆាប់គេងទៅ» នាយក្រាស់ប្តូរសម្លៀកបំពាក់ឲ្យរាងតូចហើយក៏ដាក់ឲ្យគេគេងនៅលើគ្រែយ៉ាងថ្នាក់ថ្នម

«បងអាចឈប់ខឹងនឹងអូនបានទេ? រឿងនៅមាត់ទឹកនោះវាមិនបានដូចអ្វីដែលបងបានឃើញទេ!!អាចស្តាប់ការបកស្រាយរបស់អូនសិនបានទេ?» នាយក្រាស់រៀបនឹងងើបដើរចេញទៅហើយតែត្រូវបានដៃតូចៗមួយគូរហ័សមកចាប់ជាយអាវនាយឃាត់ មិនឲ្យនាយដើរចេញទៅណាបាន

«ចាំព្រឹកទៅល្អទេ?» នាយក្រាស់គេប្បដិសេធមិនចង់រំលឹកពីរឿងនោះទៀតទេ ពេលដែលគេនឹកឃើញម្តងៗទ្រូងនាយស្ទើតែប្រេះបែកទៅហើយ

«វាពិតជាមិនដូចអ្វីដែលបងបានឃើញពិតមែនណាលោកប្តី!!» គ្រាន់តែឃើញទឹកមុខស្វាមីភ្លាមរាងតូចគេក៏អាចស្មានដឹងថា នាយកំពុងតែគិតថាគេនឹងនាយឆៃបានថើបគ្នាជាមិនខាន

«.....» នាយក្រាស់មិនមាត់ក៏ដាក់ខ្លួនអង្គុយវិញ រង់ចាំស្តាប់ការបកស្រាយរបស់ប្រពន្ធ

«នៅពេលដែលអូនឈរជាមួយបងឆៃ..» រាងតូចគេចាប់ផ្តើមនិយាយបកស្រាយជិតដល់សាច់រឿងដែលអាចធ្វើឲ្យនាយក្រាស់ឈប់មានការយល់ច្រឡំទៅហើយតែ

«ហៅវាបងឆៃធ្វើអី?ហៅអ្វីផ្សេងមិនបានទេហ្ហេស?» Chneng Yu គេមិនចង់ឲ្យរាងតូចហៅអ្នកដែល នាយគុំដោយភាពស្និតស្នាលនោះទេគេប្រច័ណ្ឌ!!

«ចឹងលោកប្តីចង់ឲ្យអូនហៅយ៉ាងមិចវិញ?ហៅលោកឆៃល្អទេ?» រាងតូចឃើញទឹកមុខរបស់នាយក្រាស់ពេលគេប្រច័ណ្ឌភ្លាមក៏លេចស្នាមញញឹមចេញមកតែម្តង រួចក៏ចាប់ផ្តើមប្តូររបៀបហៅនាយឆៃចេញ

រឿង PROMISE🥀(ចប់)Where stories live. Discover now