ពីរខែកន្លងផុតទៅ
«អ៊ួក~~អ៊ួកអ្ហឹកអ្ហឹក» សម្លេងក្អួតរបស់មនុស្សម្នាក់បានបន្លឺចេញពីបន្ទប់ទឹក
«ShuaiShuai..អូនកើតអីឬអត់??» នាយក្រាស់ដែលទើបនឹងត្រឡប់មកពីធ្វើការងារមិញនេះក៏បានស្ទុះរត់ទៅមើលរាងតូចរួចលើកដៃអង្អែលខ្នងប្រពន្ធពីក្រោយនឹងសួរគេទាំងក្តីបារម្ភ
«អូន...អូនធុំក្លិនខ្លួនរបស់បងហើយអូនចង់ក្អួតអ៊ួក...!!!» ទឹកមុខស្លេកៗរបស់XiaoShuai បានបង្ហាញចេញមកធ្វើឱ្យនាយក្រាស់បារម្ភជាខ្លាំង ហើយនាយក៏ប្រញាប់ដើរចេញឱ្យឆ្ងាយពីរាងតូចពេលគេនិយាយថា ធុំក្លិនរបស់នាយគេចង់ក្អួត
«ម៉ាក់!!!ម៉ាក់មកមើលShuaiShuai បន្តិចបានទេ??» នាយក្រាស់ប្រញាប់ដើរទៅហៅម្តាយដើម្បីមកមើលរាងតូចក្នុងបន្ទប់ទឹក
«កូនShuaiShuai កើតអីមែនទេ?» លោកស្រីប្រញាប់រត់ឡើងទៅរកកូនតាំងក្តីបារម្ភ
«ShuaiShuai គេក្អួតនៅបន្ទប់ទឹកកូនមិនដឹងថាគេកើតអ្វីទេ ម៉ាក់ចូលទៅមើលគេបន្តិចទៅ កូនទៅងូតទឹកប្តូរខោអាវចេញសិនព្រោះShuaiShuai និយាយថាធុំក្លិនខ្លួនកូន» នាយនិយាយញាប់ៗប្រាប់ម្តាយឱ្យប្រញាប់ទៅមើលប្រពន្ធរួចនាយក៏ចេញទៅសម្អាតខ្លួននៅបន្ទប់មួយទៀត
«ចឹង!កូនឆាប់ទៅៗ» លោកស្រីបានចូលទៅរាងតូចស្របពេលដែលគេកំពុងដើរទប់ជញ្ជាំងចេញមកខាងក្រៅ
«ShuaiShuai កូនមានឈឺត្រង់ណាដែរទេ?» លោកស្រីរត់ទៅជួយទប់ខ្លួនតូចដែលរៀបនឹងដួលចុះទៅ
«កូនពិបាកក្នុងខ្លួនណាស់អ្នកម៉ាក់អ្ហឹកអ្ហឹក» XiaoShuai រៀបរាប់ប្រាប់លោកស្រីទាំងទឹកភ្នែក
«អូៗ!ក្មេងកម្សត់របស់ម៉ាក់ឈប់យំទៅណា ម៉ាក់នាំកូនទៅគេងលើគ្រែសិនល្អទេ?» ឃើញសភាពកូនមិនស្រួលគាត់ក៏បានគ្រាកាយតូចទៅដាក់លើគ្រែ
«បាទអ្ហឹកអ្ហឹក»
«កូនម៉ាក់ចង់ញ៉ាំអ្វីទេចាំម៉ាក់ទៅធ្វើឱ្យណា៎កុំយំអី» លោកស្រីព្យាយាមនិយាយលួងលោមគេព្រោះមើលទៅគេពិបាកក្នុងខ្លួនខ្លាំងណាស់
«អត់ទេ កូនចង់ជួបលោកប្តីអ្ហឹកអ្ហឹក» រាងតូចគេមិនបានចង់ញ៉ាំអ្វីទេ គេគ្រាន់តែចង់ឃើញមុខនាយក្រាស់ប៉ុណ្ណោះមិញនេះគេចង់ហាមនាយក្រាស់មិនឱ្យចាក់ចេញពីគេណាស់ប៉ុន្តែគេហាមមិនទាន់
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
