អារម្មណ៍ដែលត្រូវបានបងប្រុសអៀវ វាជាមាន ក្តីសុខបែបនេះ តើមែនដែរទេ? នៅពេលដែលមានមនុស្សម្នាក់ស្មាក់ចិត្ត ព្រមបន្ទាបខ្លួន ដើម្បីឲ្យយើងបានឡើងទៅជិះ នៅលើខ្នងរបស់គេ គឺវាពិតជាមាន តម្លៃខ្លាំងណាស់
#ផ្តើមរឿង
«បងប្រុស..! តើបងធ្ងន់ដែរទេ? »XiaoShuai បានអោន
មុខទៅបងប្រុស ដើម្បីចង់ដឹងថា គេធ្ងន់ឬក៏អត់? ព្រោះពេលនេះXiaoShuai គេរៀងមានសាច់ជាងមុនហើយ
«អត់ទេ..! រាងអូនតូចតែមួយហ្នឹង? បងត្រូវតែឲ្យអូនញ៉ាំបន្ថែមទៀតទើបបាន» Chengyu និយាយឡើងមក
Chengyu ញ៉ោះទៅកាន់ក្មេងតូច ដែលកំពុងតែនៅលើខ្នងរបស់គេ គេដឹងថាក្មេងតូចនេះ គេមិនពូកែញ៉ាំនោះទេ ដោយរាល់ដងនៅពេលប៉ាម៉ាក់ ឬក៏ខ្លួនគេផ្ទាល់ បានព្យាយាមណាស់ ទម្រាំតែអាចនិយាយលួងលោមឲ្យ ក្មេងតូចព្រមញ៉ាំអាហារដែលពួកគាត់យកទៅឲ្យគេ ហើយគេបែកជាមានមុខមកសួរទៀត ទាំងដែលខ្លួនប្រាណរបស់គេទើប តែមានសាច់មានឈាមជាងមុនបន្តិចបន្តួចប៉ុណ្ណោះ
«....»XiaoShuai ស្ងាត់មាត់ឈឹងនៅពេលឮបងប្រុស ចង់បន្ថែមអាហារមកឲ្យគេញ៉ាំ ព្រោះរាល់ដងគេ ញ៉ាំសឹងតែបែកពោះទៅហើយ ចុះបើបងប្រុសរបស់គេ បន្ថែមអាហារឲ្យគេទៀតនោះ...មិនកើតទេ.!!!!!!!
Chengyu បានអៀវក្មេងតូចចុះតាមកាំជណ្តើរមួយៗ ព្រោះខ្លាចរអិលជើងធ្លាក់ ដោយសារពេលនេះគេមិនមែនមានតែខ្លួនមួយនោះទេ គឺនៅមានក្មេងតូចដែល មានមុខមាត់ Cute នៅអោបស្មារបស់គេជាប់នៅពីក្រោយខ្នងម្នាក់ទៀត អញ្ចឹងហើយត្រូវតែប្រុងប្រយ័ត្ន
«Chengyu កូនចង់យកប្អូនទៅណាហ្នឹង?»
លោកស្រីGuo សួរទៅកាន់កូនប្រុសរបស់គាត់ នៅពេលដែលគាត់ រៀបនឹងឡើងទៅមើលក្មេងតូច នៅឯក្នុងបន្ទប់ តែមិនទាន់បានឡើងកាំជណ្តើរស្រួល បួលផង គាត់ក៏ឃើញកូនប្រុស គេកំពុងអៀងក្មេងតូចចុះពីលើកាំជណ្តើរមកខាងក្រោម
«គ-គឺ ក្មេងម្នាក់នេះ គ-គេបានសុំខ្ញុំឲ្យជួយជួនគេ ទៅមើលផ្កានៅក្នុងសួនក្រោយវិមាន អ្នកម៉ាក់!!!» Chengyu គេបានយកលេសថា XiaoShuai បានសុំឲ្យគេជួនទៅមើលផ្កានៅឯក្នុងសួនទៅវិញទាំងដែលគេជាអ្នកស្នើរខ្លួនចង់នាំ XiaoShuai ទៅសោះ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
