Part 22 (សម្អាតវាឲ្យស្អាត)

803 70 9
                                        

តើគួរបកស្រាយយ៉ាងណាទៅ?មនុស្សប្រុសម្នាក់ដែលជាសុភាពបុរសចំពោះគេនាយមិនប្រើសម្លេងកំណាចជាមនុស្សតែងតែប្រើកាយវិការទន់ភ្លន់ទៅកាន់រាងតូចរហូត តែមួយប្រព្រិចភ្នែកសោះនាយប្រែក្លាយទៅជាមនុស្សម្នាក់ដែលមិនស្តាប់ហេតុផលបញ្ចេញកាយវិការគួរឲ្យខ្លាចព្រោះតែភ្លើងប្រចណ្ឌ័

តើនាយអាចលើកដៃវាយមនុស្សដែលខ្លួនស្រឡាញ់ថ្នាក់ថ្នមដែរឬទេ?ប្រសិននាយបានឃើញអ្វីលើសពីយប់នោះ បើគ្រាន់តែឃើញរាងតូចនៅជាមួយអ្នកផ្សេងនាយក៏ចេញកាយវិការប្រច័ណ្ឌស្ទើតែធ្វើឲ្យរាងតូចខ្លាចរអានឹងនាយបាត់ទៅហើយនោះ!

«មិចក៏មិនក៏មិនចេះប្រយត្ន័សោះចឹង?? នេះចង់ឲ្យយើង.....!!» នាយរៀបនឹងថាឲ្យប្រពន្ធទៅហើយតែក៏អាក់ទៅវិញពេលនាយបានឃើញឈាមហូរមកតាមសៀតផ្ការបស់រាងតូចយ៉ាងច្រើនទើបនាយ ប្រញាប់រត់ទៅមើល

«អូនសុំទោស!លោកប្តីកុំខឹងអី ចាំអូនសម្អាតវាឡើងវិញណាអួយ!» រាងតូចប្រញាប់រើសសម្អាតកម្ទេចកែវទាំងនោះដោយដៃគេផ្ទាល់តែក៏បានមុតរួចក៏មានដៃក្រាស់មួយគូលុកទៅចាប់ដៃគេមិនឲ្យរើស

«រើសឲ្យស្អាតបើ..បើមិនចង់ទៅដេកក្រៅផ្ទះនោះ?» នាយប្រញាប់ដកក្រសែភ្នែកចេញពីរាងតូចនឹងងើបដើរចេញទៅបន្ទប់គេងបាត់ដោយទុកឲ្យរាងតូចនៅសម្អាតអំបែងកែវតែម្នាក់ឯង

«ខ្លាច..!ខ្លាច....!!» រាងតូចអង្គុយរើសសម្អាតអំបែងកែវបណ្តើរទន្ទិញពាក្យខ្លាចជាប់មាត់បណ្តើរខួរក្បាលគិតដល់ណាក៏មិនដឹង គេបន្តសម្អាតរហូតដល់រួចរាងទើបសម្រេចចិត្តដើរទៅតាមផ្លូវដែលនាយក្រាស់បានទៅ

តុកតុក~~

«លោកប្តីអូនអាចចូលបានដែរទេ?» រាងតូចបានធ្វើការគោះទ្វារបន្ទប់ដែលគេគិតថានាយក្រាស់ប្រាកដជានៅខាងក្នុងមិនខាន

ក្រាក~~

«យប់នេះយើងចង់គេងម្នាក់ឯង!!ឯងទៅគេងបន្ទប់នោះទៅ» នាយក្រាស់បើទ្វារបន្ទប់ភ្លាមមិនឲ្យរាងតូចសួរទាន់នាយក៏បានប្រាប់គេឲ្យទៅគេបន្ទប់មួយទៀតដែលនៅទល់មុខបន្ទប់នាយនោះឯង

«បាទ!» រាងតូចឆ្លើយបានមួយម៉ាត់នាយក្រាស់ក៏បិទទ្វារបន្ទប់វិញភ្លាមតែម្តងនាយធ្វើមិនជាមិនខ្វល់ពីឈាមដែលហូរស្រក់នៅលើក្បាលរបស់រាងតូចបន្តិចសោះឡើយ កាយតូចក៏បង្វិលខ្លួលដើរទៅកាន់បន្ទប់ដែលស្វាមីបានប្រាប់ឲ្យគេទៅសម្រាក់នៅយប់នេះ

រឿង PROMISE🥀(ចប់)Where stories live. Discover now