Part 6 (កូននិងបាត់បង់ប្អូនជារៀងរហូត)

953 80 5
                                        

ឲ្យបងប្រុសសុំទោសណា ដែលបងមើលថែអូនមិនបានល្អ បងប្រុសម្នាក់នេះពិតជាអន់ខ្លាំងណាស់ គ្រាន់តែប្អូនប្រុសម្នាក់ក៏មើលថែមិនបាន បងសុំទោស

«បងប្រុសកុំយំអីណា អូនមិនអីទេ អូ-អូនលែងសូវឈឺហើយ កុំពិបាកចិត្តអីណា...ហឹកហឹក»

«មកពីបងនាំអូនទៅទីនោះ ទើបធ្វើឲ្យរឿងបែបនេះកើតឡើង ហឹកហឹក..!!» Chengyu គេពិតជាមានអារម្មណ៍ថា ខុសខ្លាំងណាស់ នៅពេលដែលគេជាដើមហេតុធ្វើ XiaoShuai ឈឺបែបនេះ

«លោកគ្រូពេទ្យបានមកដល់ហើយ» អ្នកបម្រើក៏បានពន្លឺឡើង

នៅពេលដែលគ្រូពេទ្យបានដើរចូលទៅពិនិត្យកាយតូចដែលគេងនៅលើសាឡុងនោះ ទាំងដកដង្ហើមមិនចង់ដល់គ្នាផងនោះ

20 នាទីក្រោយមក

«អ្នកប្រុសតូចអស់អីហើយ» គ្រូពេទ្យ

«ហេតុអ្វីបានជាគេក្លាយទៅជាបែបនេះលោកគ្រូពេទ្យ» លោកស្រីបានសួរទៅលោកគ្រូពេទ្យអំពីមូលហេតុរបស់ XiaoShuai

«នេះក៏ដោយសារតែ អ្នកប្រុសតូចខានត្រូវពន្លឺ
ព្រះអាទិត្យយូរ ហើយនៅពេលដែលអ្នកប្រុសតូចទៅត្រូវនិង កម្តៅថ្ងៃបែបនេះភ្លាមៗ គឺវានិងធ្វើឲ្យស្បែករបស់អ្នកតូចប្រែទៅជាក្រហម»
លោកគ្រូ

«ចឹង..! តើពេលនេះគេនឹងកើតអ្វីធ្ងន់ធ្ងរដែរទេ? លោកគ្រូពេទ្យ!!» លោកស្រី

«ពេលនេះអ្នកប្រុសតូចមិនមានអ្វីធ្ងន់ធ្ងរនិង គួរឱ្យ
បារម្ភទេ គ្រាន់តែឱ្យអ្នកប្រុសតូចសម្រាកនៅកន្លែង
ត្រជាក់វានិង អាចកាត់បន្ថយការឈឺចាប់បានមួយកម្រិត...ហើយឲ្យអ្នកប្រុសតូចលេបថ្នាំដែលខ្ញុំបានរៀបចំទៅក៏ជាការស្រេច» លោកគ្រូ

«ខ្ញុំយល់ហើយ លោកគ្រូពេទ្យ» លោកស្រី

«តើគួរធ្វើយ៉ាងណាទៅ ទើបគេអាចជា ដូចជាអ្នកដទៃបាន? តើធ្វើយ៉ាងម៉េចទៅទើបគេមិនប្រែមកសភាពបែបនេះទៀត?» Chengyu បានសួរទៅកាន់គ្រូពេទ្យទាំងភ្នែកកំពុងមើលទៅអ្នកដែលគេងនៅលើសាឡុង

«គឺ.. បើសិនជាចង់ឲ្យអ្នកប្រុសតូចជាដូចមនុស្សធម្មតាវិញ នោះគឺងាយទេ» លោកគ្រូពេទ្យ

រឿង PROMISE🥀(ចប់)Where stories live. Discover now