នាពេលយប់ស្ងាត់ នៅក្នុងវិមានដល់ធំស្កឹមស្កៃ ប្រែទៅជាស្ងប់ស្ងាត់ លែងមានឮសម្លេងមនុស្សម្នា មានត្រឹមតែពន្លឺដែលគេបើកបញ្ចាំងនៅខាងក្រៅវិមានតែប៉ុណ្ណោះ ចំណែកឯអ្នកបម្រើ ពួកគេក៏នាំគ្នាចូលទៅសម្រាកអស់ដែរប៉ុន្តែចម្លែកត្រូវថា នៅក្នុងបន្ទប់ក្មេងតូចដែលទើបតែចូលមកស្នាក់នៅ បែបជាមានឮសម្លេង មនុស្សកំពុងនិយាយទៅវិញ
#ក្នុងបន្ទប់
«គួរឲ្យស្រឡាញ់ណាស់» Chengyu ថាឡើងក្រោយពេលដែលគេបានយកដៃទៅអង្អែលនៅលើផ្ទៃមុខសស្លេករបស់ក្មេងតូចដែលគេងមិនដឹងខ្យល់អ្វីនោះ
«ហ៊ឺ..! ហេតុអ្វីក៏ថ្ពាល់របស់គេក្រហមលឿនបែបនេះ?» Chengyu និយាយឡើងនៅពេលដែលគេបានយកដៃទៅចាប់ទាញថ្ពាល់របស់ក្មេងតូចលែង តែវាបែបជាប្រែទៅជាមានស្នាមក្រហមមួយរំពេច ដោយគ្រាន់តែគេប្រើកម្លាំងទាញថ្ពាល់របស់ក្មេងតូចតែបន្តិចប៉ុណ្ណោះ
«មិនគួរលេងជាមួយគេបែបនេះសោះ» Chengyu បានស្តីឲ្យខ្លួនឯងនៅពេលដែលបានធ្វើឲ្យក្មេងតូច មានស្នាមបែបនេះ គេមិនចង់ឲ្យរាងកាយក្មេងតូចដែល នៅចំពោះមុខគេមានស្នាមរបួសទៀតនោះទេ
ក្រោយពេលនិយាយចប់ Chengyu បានអោបទៅថើប
ថ្ពាល់របស់ក្មេងតូចទុកជាការសុំទោស ដែលគេបាន ធ្វើឲ្យថ្ពាល់របស់ក្មេងតូចមានស្នាមក្រហម និងអោនទៅថើបថ្ពាល់ម្ខាងទៀតទុកជាការស្វាគមន៍ ដោយ Chengyu គេបានយល់ព្រមឲ្យក្មេងតូចម្នាក់នេះ ចូលមកធ្វើជាប្អូនប្រុសរបស់គេ
រាល់សកម្មភាពគ្រប់បែបយ៉ាង របស់អ្នកនៅខាងក្នុង ត្រូវបានស្ថិតនៅក្រោមក្រសែភ្នែករបស់លោកម្ចាស់ Guo នឹងលោកស្រី Guo ទាំងអស់ លោកបានស្ដាប់ឮរាល់ការនិយាយរបស់កូនប្រុសគាត់គ្រប់បែបយ៉ាង
«មាត់រឹង ចិត្តទន់ ពេលនៅជាមួយបងបែបជានិយាយថា មិនត្រូវការមានប្អូន មិនចង់មានគ្នាលេងតែពេលនេះមើលចុះ មកអោនថើបថ្ពាល់គេទៅវិញ មិនដឹងជាកាត់ទៅរកអ្នកណាគេទេ?» លោកម្ចាស់ Guo ពោលឡើងទៅកាន់ភរិយារបស់គាត់ ទាំងទាស់ចិត្តនៅពេលដែលលោកបានឃើញកូនប្រុសរបស់គាត់ ក្លាយទៅជាមនុស្សម្នាក់ដែលមាន មាត់និយាយផ្សេង តែចិត្តគំនិតបែរជាខុសស្រឡះពីពាក្យសម្តីទៅវិញ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
