កម្មវិធីជួបជុំចេះតែបន្តដំណើរទៅជារឿយៗ ចំណែកឯលោកម្ចាស់នឹងលោកស្រីពួកព្យាយាមរកលេសដើម្បីឆាប់បានត្រឡប់ទៅវិមានតែមិនមាន ឱកាសណាដែលអាចធ្វើឲ្យពួកគាត់អាចដកខ្លួនមកបាន នោះទេព្រោះចេះតែមានអ្នកចូលមករាក់ទាក់សួរនាំ ពួកគាត់មិនឈប់សោះ ពួកគាត់ទាំងពីរពិតជាបារម្ភពីពួកក្មេងៗណាស់
«អូនShuaiShuai ចង់ញ៉ាំcakeទេ? ចាំបងយកឲ្យណា៎» នាយឆៃគេខំព្យាយាមនិយាយរករាងតូចខំចាប់នេះចាប់នោះមិនឈប់ព្រោះគេចង់បានចំណាប់អារម្មណ៍ពីរាងល្អិតដោយមិនខ្វល់ពីក្រសែភ្នែកមួយគូសម្លឹងមើលទៅកាន់គេនោះទេ
«ShuaiShuai គេញ៉ាំរបស់មានជាតិស្ករខ្លាំងមិនបានទេ?គេអាចនឹងឈឺនៅពេលព្រឹកមិនខាន» មិនចាំយូរនាយក្រាស់វានប្រញាប់ហាមនាយឆៃដោយប្រើហេតុផលថា ខ្លាចរាងតូចឈឺ និយាយទៅឲ្យតែពេលដែលនាយឆៃចាប់របស់ណាឲ្យរាងតូចគឺនាយតែងតែហាមរហូតតែបើរបស់ដែលនាយចាប់ឲ្យវិញគឺសុទ្ធតែល្អ(អយុតិធម៌)
«ពិតមែនហ្ហេស?» នាយឆៃគេងាកមុខទៅសួររាងតូចនឹងលុកដៃទៅដាក់លើស្មារបស់XiaoShuai រួចធ្វើការអង្អែលតិចៗ ធ្វើឲ្យម្ចាស់សមីខ្លួនដែលអោនមុខជាយូរត្រូវងើបមុខមើលទៅតាមដៃអ្នកដែលបានប៉ះគេរួចក៏ងាកមុខទៅមើលស្វាមីទាំងខ្លាចរអា
«អូន..អូនញ៉ាំរបស់ដែលបងឆៃចាប់ឲ្យ...អត់បានទេ!» រាងតូចឆ្លើយទៅកាន់នាយទាំងរអាករអួលនឹងលុកទៅចាប់ដៃនាយចេញពីស្មាររបស់គេចេញទាំងទឹកមុខមិនស្រួល
«ចឹងយ៉ាប់ហើយ! អូនញ៉ាំនេះក៏មិនបានញ៉ាំនោះក៏មិនកើតអូនលំបាកខ្លាំទេក្មេងតូច» អត់ពីលើដៃប៉ះស្មាររាងតូចនាឆៃបែកជានិយាយសម្លេងគួរឲ្យអាណិតដាក់រាងតូចនឹងយកដៃទៅអង្អែលគេថ្នមៗ
«មិនអីទេបងឆៃ!អូនធម្មតាទេហិកៗ» រាងតូចបានញញឹមរបៀបដូចជាកូនឆ្មាត្រូវបានម្ចាស់អង្អែលក្បាល់យ៉ាងគួរឲ្យស្រឡាញ់
«ហឺស~~» នាយក្រាស់គ្រាន់តែឃើញសកម្មភាពដែលនាយឆៃធ្វើដាក់រាងតូចភ្លាមចិត្តប្រច័ណ្ឌរបស់គេស្ទើតែហក់ទៅស៊ីក្បាល់របស់នាយឆៃបាត់ទៅហើយតែគេកំពុងនៅក្នុងចំណោមមនុស្សមាន អំណាចជាច្រើនចឹងហើយត្រូបតែរក្សាឥរិយាបថឲ្យបានសមរម្យ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
