«ត្រូវហើយ!បងជាប្តីរបស់អូនអ្ហឹក!!» ChengYu រំភើបហូរទឹកភ្នែកទាំងមិនដឹងខ្លួននេះរាងតូចនៅតែអាចហៅនាយថា លោកប្តីទៀតមែនទេ?
«លោកប្តីអ្ហឹកៗShuaiShuaiខ្លាច» រាងតូចធ្វើការអោបរឹបកាយរឹងមាំរបស់នាយក្រាស់យ៉ាងជាប់ជាមួយនឹងការនិយាយពីអារម្មណ៍ភ័យខ្លាចរបស់គេ
«កុំខ្លាចអីណាក្មេងល្អ!!» នាយបន្តអោបលួងលោមរាងតូចរហូតដល់គេបានស្ងប់ចិត្តបានខ្លះ រួចនាយក៏បានដាក់គេឱ្យគេងនៅលើគ្រែវិញ
«អូនឃ្លានហើយឬនៅ?» រាងតូចគេប្រាកដជាឃ្លានព្រោះថា នេះម៉ោង5ល្ងាចទៅហើយ
«...» រាងតូចគេបិទមាត់ក្រវីក្បាលយ៉ាងញាប់ នឹងព្យាយាមអោបរឹតដៃក្រាស់ហាក់មិនចង់ឱ្យនាយទៅណាចឹង
«ទុកឱ្យម៉ាក់ទៅរៀបចំវិញ កូននៅកំដរប្អូរចុះ» លោកស្រីឃើញបែបនេះគាត់ក៏ស្មាក់ចិត្តទៅរៀបចំអាហារឱ្យShuaiShuai វិញ ចរិករាងតូចនៅពេលនេះដូចជាShuaiShuai កាលពី13ឆ្នាំចឹង គេខ្លាចបងប្រុសទៅចោលគេ គេខ្លាចនាយក្រាស់មិននៅក្បែរគេ
«បាទអ្នកម៉ាក់..!» និយាយតែប៉ុណ្ណឹងលោកម្ចាស់នឹងលោកស្រីក៏បាននាំគ្នាចាកចេញពីបន្ទប់តែម្តង
ក្រឹប!!
«លែងដៃបងទៅ» នាយក្រាស់ងាកមុខទៅនិយាយប្រាប់រាងតូចឱ្យលែងដៃនាយ
«បងមិនទៅណាទេ..!» នាយបន្ថែមមួយប្រយោគទៀតព្រោះXiaoShuai នៅតែព្យាយាមតោងដៃនាយខ្លាំងជាងមុនទៀត
«លោកប្តីអ្ហឹកអ្ហឹក បងប្រុសរបស់អូនគាត់នៅឯណា??» ក្រោយពេលលែងដៃនាយក្រាស់រួចរាងតូចក៏ចាប់ផ្តើមយំសួររកបងប្រុសរបស់គេ គេមិនដឹងទេថា បងប្រុសដែលគេសួររកជាមនុស្សតែ ម្នាក់ដែលគេកំពុងហៅថា លោកប្តីនោះទេ
«គឺបងនេះហើយ!!» ChengYu នាយចង្អុលមកខ្លួនឯង
«បងមិនមែនជាបងប្រុសរបស់អូនទេអ្ហឹកអ្ហឹក បងជាលោកប្តីរបស់អូនអ្ហឹក!!បងប្រុសរបស់ShuaiShuaiនៅឯណា?» ChengYu នាយមានអារម្មណ៍ថា វល់ហើយគេចង់សើចបន្តិចចង់យំបន្តិច
«អឺគឺ!!ថា...!!បងជាបងប្រុសរបស់អូននោះអី!» នាយព្យាយាមញញឹមទាំងមិនសម
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
