Part 34 (រត់ឱ្យលឿន)

416 55 4
                                        


«លោកប្តី!!!» XiaoShuai រឹតបណ្តឹងរង្វង់ដៃជុំវិញខ្លួននាយក្រាស់យ៉ាងស្អិត

«បន្ធូរអារម្មណ៍បន្តិចទៅ!!បងកំពុងតែអោបអូនហើយ» អារម្មណ៍ស្រស់ស្រាយបែបផ្អែមល្ហែមដែលបានលេងទឹកជាមួយគ្នាពិតប្លែក នាយក្រាស់បានហែលនាំរាងតូចទៅនេះផងទៅនោះផងដូវមេទាបណ្តើរកូនទាចឹង

ផាំង💥💥

«មានរឿងអីហ្នឹង?» សម្លេងរៀលកៃកាំភ្លើងបានធ្វើឱ្យXiaoShuai ភ័យកន្ត្រាក់ខ្លួនខ្លាំងៗរបូតដៃចេញពីស្មានាយក្រាស់ប៊ិះនឹងលង់ទឹកទៅហើយតែសំណាកល្អChengYu រហ័សក្រដោបចង្កេះគេទាន់

«អូនមិនអីទេមែនទេ?» ChengYu សួររាងតូចទាំងចិត្តមានការព្រួយបារម្ភពីសុវត្ថិភាពរាងតូច ហើយនៅសម្លេងមុននេះទៀតនាយប្រាកដចិត្តច្បាស់ណាស់ថាវាជាស្នូលកាំភ្លើង

«អូនអត់អីទេ» រាងតូចងក់ក្បាលបញ្ជាក់ថាខ្លួនមិនអីតែមុខមាត់របស់គេឡើងក្រហមបណ្តាលមកពីការឈ្លក់ទឹកមុននេះ

«ចាំបងនាំអូនឡើងទៅលើគោកសិនណា» នាយក្រាស់ប្រញាប់រួសរាន់ហែលទឹកឡើងទៅលើគោកយ៉ាងលឿននាយចាប់ផ្តើមមានអារម្មណ៍មិនស្រួលហើយ ដូចជាមានមនុស្សចូលមកកាន់តែកៀកខ្លួននកាន់តែខ្លាំង

«លោកប្តីមានអីមែនទេ?» XiaoShuai ឃើញនាយក្រាស់ធ្វើខ្លួនដូចជាចម្លែកៗ ធ្វើខ្លួនអើតមើលនេះមើលនោះហើយក្នុងដៃមានកាន់កាំបិទទៀត

«ShuaiShuai អូនឆាប់មកជិតបងភ្លាមមក!!បងមានអារម្មណ៍ថា មានមនុស្សចូលមកជិតពួកយើងហើយ» ChengYu ត្រចៀកវៃណាស់ គ្រាន់តែនិយាយរួចនាយក៏ ប្រញាប់ចាប់ទាញដៃរាងតូចរត់ចូលទៅក្នុងព្រៃខាងមុខតែម្តង នាយអាចដឹងពីសម្រឹបជើងពួកសត្រូវដែលបានដើរសំដៅមករកពួកគេ មិនមែនមានតែម្នាក់ទេ

«លោកប្តីកុំលឿនពេកអូនរត់តាមបងមិនទាន់ទេ» រាងតូចព្យាយាមតោងដៃនាយក្រាស់រត់តាមនាយដោយជើងខ្លីៗរបស់គេយ៉ាងញាប់ស្អេកសឹងតែដួលផ្កាប់មុខទៅហើយ

«មិនអាចយឺតបានទេវាមកទាន់ឥឡូវហើយ» មិនអាចតវ៉ាបានរាងតូចមានតែខំរត់តាមនាយក្រាស់ទាំងបង្ខំ

Skip
Back

ក្រោយពេលនាយក្រាស់នឹងរាងតូចបាននាំគ្នាចាក់ចេញពីផ្ទះដើម្បីទៅលេងទឹកធ្លាក់ប្រលែងជាកន្លះម៉ោងក៏បានអ៊ូប័រជាងបីគ្រឿងបានចុះចតនៅមាត់ឆ្នេរ ពួកគេម្នាក់ៗមានសុទ្ធតែបំពាក់ប្រដាប់អាវុធក្នុងដៃទាំងអស់ រួចក៏នាំគ្នាសំដៅចូលទៅឆែកឆេរនៅក្នុងផ្ទះដើម្បីរកមនុស្សតាមបញ្ជារបស់ចៅហ្វាយពួកគេ

រឿង PROMISE🥀(ចប់)Dove le storie prendono vita. Scoprilo ora