Part 16 (បងមិនចូលចិត្តក្មេងកុហកទេ)

850 65 4
                                        

ក្រោយពេលដែលរាងតូចបានដើរចេញពីបន្ទប់របស់នាយក្រាស់ដើម្បីទៅឆុតកាហ្វេតាមសម្តីស្វាមី រាងតូចបានដើរបណ្តើរនឹងសួរផ្លូវបុគ្គលិកទៅបន្ទប់ឆុងកាហ្វេបណ្តើរ អ្នកនៅទីនោះដូចជាមិនសូវជាចង់អើពើរជាមួយគេប៉ុន្មានទេ ព្រោះបុគ្គលិកទាំងនោះគិតថា រាងតូចជាក្មេងហាត់ការងារថ្មីទើបពួកគេមិនសូវឲ្យតម្លៃ

«អត់ទោសបងស្រី!បន្ទប់ឆុងកាហ្វេនៅខាងណា?» រាងតូចអោនគំនៀតជាការគោរពទៅកាន់បុគ្គលិកស្រីម្នាក់ដែលមើលទៅនាងដូចជាមានអាយុចាស់ជាងខ្លួន

«ជាក្មេងមកថ្មីមែនទេ?» នាងប្រើកែវភ្នែកមើលរាងតូចពីលើរហូតដល់ចុងជើង

«បាទ? គឺ..គឺខ្ញុំ..!» រាងតូចមានអារម្មណ៍ថា មិនស្រួលពេលឃើញនាងមើលមកខ្លួនក្នុងក្រសែភ្នែកមិនស្រួល

«ដើរទៅត្រង់រួចបត់ស្តាំទៅដល់ហើយ!!» នាងប្រាប់ផ្លូវទៅរាងតូច ទាំងទឹកមុខកំពុងតែបង្ហាញពីភាពមានល្បិចរបស់នាង

«បាទ! អរគុណបងស្រី» រាងតូចអោនគោរពអរគុណនាងរួចក៏ដើរចេញទៅ

«បងចង់ប្រដៅក្មេងហាត់ការងារម្នាក់នេះទេ?» បន្ទាប់ពីរាងតូចបានដើរចេញទៅអ្នកនាងលេខាដាវក៏ដើរទៅនិយាយជាមួយបុគ្គលិកដែលរាងតូចបាននិយាយជាមួយមុននេះ

«ហេតុអីត្រូវប្រដៅ?» នាងងើបមុខទៅសួរនាងលេខា ជាមួយនឹងទឹកមុខក្រអើតប្រទោមរបស់នាង

«ពេលខ្ញុំចូលទៅក្នងបន្ទប់លោកអគ្គនាយក ខ្ញុំបានឃើញគេអង្គុយឲ្យដៃលោកអគ្គនាាយកហើយ នៅលើភ្លៅរបស់គាត់ទៀតផង! មកហាត់ការងារមិនដល់មួយថ្ងៃផងក៏ហ៊ានដល់ថ្នាក់ហ្នឹងទៅហើយ» នាងខំនិយាយចាក់ចូចទៅកាន់នាងបុគ្គលិកស្រីម្នាក់នោះ ព្រោះចង់ខ្ចីដៃនាងទៅប្រដៅរាងតូច

«នាងនិយាយពិតមែនហ្ហេស?» បុគ្គលិកម្នាក់នោះចាប់ផ្តើមមានមានអារម្មណ៍ខឹងភ្លាមៗតែម្តង ដោយសារនាងខំតាមសម្លឹងមើលនាយក្រាស់តាំងពីចូលធ្វើការលើកដំបូងមកម្លេះ

«ខ្ញុំថា បន្តិចទៀតវានឹងមកជំនួសកន្លែងប្រធានក្រុម វ៉ាន់ក៏ថាបានណា! ហ៊ឺម..មុខស្លូតៗបែបនេះបើមិនប្រដៅចេញម្តង វាហ្នឹងកាន់តែបានដៃណា» លេខាដាវ នាងព្យាយាមយកសាំទៅចាក់លើភ្លើងឲ្យកាន់តែឆេះកាន់តែខ្លាំង

រឿង PROMISE🥀(ចប់)Where stories live. Discover now