«អស់អីហើយណា!!!តែអូនត្រូវឱ្យបងវៃគូទអូនសិនទើបបងឈប់ខឹង!!!» នាយនិយាយខ្សឹបៗជិតត្រចៀកBuild
«អ្ហឹកអ្ហឹកលោកប្តី...!មិនវៃបានទេ!» Build គេបង្ហូរទឹកមកដូចជាទឹកជ្រោះចឹង ហេតុអីក៏នាយនៅតែចង់វៃគេទៀតចឹង
«មិនបានទេ ព្រោះមិញនេះអូនឌឺបងខ្លាំងណាស់ចឹងហើយ...ឆាប់មក!!»
«អារររលោកប្តីដាក់អូនចុះ» នាយក្រាស់លើកBuild ដាក់លើស្មាហើយដើរទៅខាងលើបាត់ ទុកឱ្យមនុស្សចាស់ឈរមើលទៅពួកគេដោយអស់សំណើច
«កុំភ្លេចចុះមកញ៉ាំបាយោងណាកូន» លោកស្រីគាត់ក៏មិនភ្លេចស្រែកប្រាប់ពួកគេឱ្យចុះមកញ៉ាំបាយដែល
«តោះពួកយើងមើលព័ត៌មានតវិញល្អជាង»
Skip
«ដាក់អូនចុះទៅលោកប្តី» Build គោះខ្នងBible ដើម្បីប្រាប់ឱ្យនាយដាក់គេចុះវិញ ពេលនៅបែបនេះគេឆ្អល់ពោះណាស់
«មិនដាក់ទេ» នាយក្រាស់បន្តដើររហូតដល់បន្ទប់រួចនាយក៏បានបោះរាងតូចទៅលើពូកទាំងឈរសើចចំអក
«អួយ!!!លោកប្តីបោះអូនធ្វើអី??បងដឹងថាអូនឈឺទេ?» Build ប្រែទឹកមកជាក្រញូវ ឃើញគេមិនបានប៉ុន្មានផងប្រែមកកាចទៀតហើយ
«ដឹងតើ!!បងដឹងថាធ្វើបែបនេះហើយអូននឹងឈឺទើបបងធ្វើនោះអី ធ្វើឱ្យដូចពេលអូនខាំបងចឹង!!» នាយក្រាស់គេខាំមាត់និយាយជាមួយBuild ដូចជាក្មេងដែលចូលចិត្តធ្វើបាបគេនៅសាលាចឹង
«អូនខាំតែតិចសោះ មកធ្វើឈឺអីណា សាច់ឡើងរឹង» Build ចាប់ផ្តើមមានកម្លាំងប្រកែកជាមួយនាយក្រាស់លែងខ្វល់អ្វីទៀតហើយឱ្យតែគេឈ្នះនាយ
«ខាំតែតិចរបស់អូនមែនទេនៀក៎មើលទៅស្នាមធ្មេញរបស់ច្បាស់ប៉ុណ្ណេះហើយហ៊ាននិយាយថាតិចទៀត» នាយចាប់ដោះអាវគេងយប់របស់ខ្លួនដើម្បីមានភស្តុតាងប្រកែកជាមួយប្រពន្ធទៀត
«...» រាងតូចចាប់ផ្តើមស្ងាតមាត់គាំងមួយកន្លែងលែងនិយាយស្តីអ្វីទាំងអស់ភ្នែកសម្លឹងមើលទៅសាច់ដុំរបស់នាយក្រាស់ទាំងលេបទឹកមាត់មួយក្អឹក
«យ៉ាងមិចចុះចាញ់ហើយមែនទេ?» នាយក្រាស់សើចឌឺរាងតូចព្រោះនាយគិតថា Buildប្រហែលជាដឹងខ្លួនខុសហើយដែលធ្វើឱ្យនាយមានរបួសចឹងនោះ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
