Part 43 (ឱ្យបងវៃគូទអូនសិន)

571 63 6
                                        

ព្រឹកថ្មីXiaoShuai បានបើកភ្នែកឡើងទាំងមានអារម្មណ៍ថាដូចជាឈឺក្បាលតិចព្រោះម្សិលមិញគេផឹកទឹកអាងច្រើនខ្លាំងណាស់មិនថា តាមច្រមុះឬក៏មាត់នោះទេវេទនាខ្លាំងណាស់

«ខេះខេះ!!» រាងតូចបានបញ្ចេញសម្លេងក្អកតិចៗព្រោះចង់ឱ្យនាយក្រាស់ដឹងថា ខ្លួនភ្ញាក់ពីគេងហើយ ChengYu គេនៅតែសម្ងំស្ងៀមបិទភ្នែកគេងធម្មតា

«ខេះខេះ!!ឈឺករខ្លាំងណាស់!!» រាងតូចបែរមុខទៅជិតត្រចៀកChengYu គេចង់ឱ្យនាយក្រាស់ងើបឡើងហើយនិយាយលួងលោមនឹងមើលថែបម្រើគេដូចកាលពីយប់មិញចឹង

«...» មិនកម្រើក ស្ងៀមដូចជារូបចម្លាក់ចឹង

«មិនងើបមែនទេ(ក្រឹប)»

«អួយ!!ShuaiShuai មិចក៏ខាំបងចឹង?ឈឺខ្លាំងណាស់ណា៎!» ChengYu ស្ទុះងើបអង្គុយលោតចុះពីលើគ្រែយ៉ាងលឿនលើកដៃទៅអង្អែលទ្រូងរបស់គេទាំងទេកមុខស្អុយ

«មកពីលោកប្តីគេស្ពឺក!!ShuaiShuai ខំដាស់ដែលតែលោកប្តីមិនព្រមក្រោក មិនគួរឱ្យស្រឡាញ់សោះ!!» XiaoShuai គេស្រវាងើបខ្លួនអង្គុយនិយាយប្រកែកជាមួយនាយក្រាស់ជួយអត្តចរិកឆ្នាស់ឆ្នើម

«សម្តីបានបែបនេះបាត់ឈឺហើយហ៎!! យកទៅច្រលក់ទឹកអាងម្តងទៀតទេ!» នាយក្រាស់គេក្រិតខ្នាញ់ XiaoShuaiខ្លាំងណាស់ កាលពីយប់មិញនៅឈឺបែកញើសក្តៅខ្លួនស្រែកយំតឺតៗសោះ ហើយកាលពីយប់មិញនាយក៏មិនបានដេកពួនដែលព្រោះតែត្រូវនៅចាំមើលថែគេអស់ពេញមួយយប់ តែមើលពេលនេះចុះមានកម្លាំងតមាត់ជាមួយនាយមិនបាត់មួយម៉ាត់សោះ

«អត់ទេ!!!មិចក៏និយាយបំភ័យអូនចឹង??មនុស្សមាត់អាក្រក់!» XiaoShuai គេងើបឈរលើពូកលើកដៃច្រត់ចង្កេះរួចចង្អុលមុខនាយក្រាស់ដោយមិនខ្លាចរអាបន្តិចសោះ នេះXiaoShuai កើតអីហ្នឹង?ងើបពីឈឺភ្លាមក៏ប្រែចរិកទៅជាកូនខ្នាហើយហ៎?

«នេះ!អូនហ៊ានថាបងមនុស្សមាត់អាក្រក់ផងហ្ហេស?ចាំមើលណាបងនឹងប្រដៅអូនចេញម្តង ទុកនៅយូរកាន់តែខូចហើយមិនចាស់ទុំសោះ មកនេះ!!វៃឱ្យហើមគូទម្តង!» នាយលោតឡើងទៅលើគ្រែចេញចាប់XiaoShuai ដើម្បីវៃគូទគេចេញម្តង ឈ្លើយណាស់រាល់ថ្ងៃនេះ

«អត់ទេ!!!អូនឈប់ហើយលោកប្តី អូននៅឈឺណា៎!» XiaoShuai ទៅចេញទៅឈរនៅម្ខាងហើយលើកដៃសំពះអង្វរនាយក្រាស់ឱ្យនាយឈប់ដេញខ្លួនទៀត

រឿង PROMISE🥀(ចប់)Where stories live. Discover now