Part 9 (ថ្ងៃនេះបងនឹងតាមអូនគ្រប់យ៉ាង)

940 63 6
                                        

យប់បន្តិច នៅពេលគ្រប់គ្នាកំពុងរងចាំរាងតូចដើម្បីមកញ៉ាំអាហារពេលល្ងាចជុំគ្នា ដំណើរទន់ភ្លន់ល្វត់ល្វន់ដូចជាមនុស្សស្រីបានបោះជំហាន់ចុះពីកាំជណ្តេីរ ទៅកាន់តុអាហារ

#តុអាហារ

«ឲ្យកូនសុំទោសផង! ដែលធ្វើឲ្យអ្នកគ្រប់គ្នារងចាំយូរ» រាងតូចចូលទៅអង្គុយនៅលើកៅអី រួចក៏ពោលពាក្យសុំទោសទៅកាន់លោកប៉ាអ្នកម៉ាក់និងបងប្រុសដែលធ្វើឲ្យពួកគាត់រងចាំយូរ

«មិនអីទេកូន មកដល់ក៏ល្អហើយ» លោកស្រីឆ្លើយតបទាំងស្នាមញញឹម

«ថ្ពាល់របស់កូនទៅត្រូវនឹងអីមក មិចក៏មានស្នាមជាំក្រហមបែបនេះ?» លោកម្ចាស់គាត់បានប្រទាក់ភ្នែកទៅនឹងស្នាមនៅលើផ្ទៃមុខរបស់កូនប្រុស

«គឺលោកប៉ាកូន~~»XiaoShuai មិនដឹងគួរឆ្លើយតប ទៅលោកប៉ារបស់គេយ៉ាងណានោះទេ

«គឺមានអ្នកធ្វើបាបគេនៅសាលាលោកប៉ា» រាងក្រាស់ពេលឃើញXiaoShuai ស្ទាក់ស្ទើរក្នុងការឆ្លើយសំណួរលោកម្ចាស់ គេក៏ឆ្លើយជំនួស

«តើអ្នកណាថ្លើមធំហ៊ានធ្វើបែបនេះ?» លោកម្ចាស់គាត់គ្រាន់តែឮភ្លាមធ្វើឲ្យចិត្តរបស់គាត់មានការខឹងសម្បារជាខ្លាំង ពេលដែលដឹងថា កូនប្រុសសំណប់ចិត្តត្រូវគេធ្វើបាប

«ជាកូនស្រីរបស់នាយកKang » ChengYu គេចាប់ផ្តើមមានអារម្មណ៍ខឹងបន្តិចបន្តួចដែរ នៅពេលគេងាកទៅមើលរាងតូចដែលមានជាប់ស្នាមក្រហមនៅលើផ្ទៃមុខមិនទាន់បាត់

«ចុះកូនចាប់ការពួកគេយ៉ាងម៉េច?» លោកម្ចាស់ មើលទៅកាន់ភ្នែកកូនប្រុសច្បងយ៉ាងជ្រៅ

«ខ្ញុំនឹងធ្វើឲ្យស័ក្កសមដូចទង្វើរដែលពួកគេបានធ្វើ!» នាយនិយាយទៅកាន់លោកម្ចាស់ទាំងស្នាមញញឹមស្រាលៗដូចជារឿងធម្មតា តែសម្តីរបស់នាយគឺមិនធម្មតាទេ

«កូនពិតជាមិនធ្វើឲ្យប៉ាខកបំណងពិតមែន ហាហា»លោកម្ចាស់គាត់ពិតជាមានមោទនភាពចំពោះកូនប្រុសគាត់ម្នាក់នេះខ្លាំងណាស់

«លោកប៉ាShuaiShuai ចង់ឈប់ទៅសាលាទៀតហើយ កូនខ្លាច!!» XiaoShuai និយាយទាំទឹកមុខកម្សត់

«នេះកូននៅគិតហេស៎?ថា ថ្ងៃស្អែកសាលារបស់កូន នៅមានរូបរាងទៀតនោះ!» លោកម្ចាស់គាត់ជាអស់សំណើចនឹងទឹកមុខកូនប្រុសពៅជាខ្លាំង ទង្វើរដែលខាងសាលានឹងសិស្សស្រីម្នាក់នោះបានធ្វើទៅលើកូនប្រុសពៅត្រកូលGuo ដល់កម្រិតនេះហើយ គិតថាពួកគេនៅអាចឈរជើងនៅក្នុងសង្គមមួយនេះបានទៀតហ្ហេស!

រឿង PROMISE🥀(ចប់)Where stories live. Discover now