«អឺម..!! អូនខ្លាចគេថប់ដង្ហើម ខ្លាចគេក្តៅ»
«...........» កំពុងគាំង
«ចេះចុះណា៎!ចាំប្រាំបួនខែទៀតបង នឹងយកគេចេញមកឱ្យអូនបានទេ ព្រោះឥឡូវនេះគេនៅតូចណាស់គេចង់នៅក្នុងខ្លួនរបស់អូនច្រើនជាងមកដើរលេងនៅខាងក្រៅជាមួយអូន» ChengYu គេដកដង្ហើមពន្យល់XiaoShuai មួយៗដើម្បីកុំឱ្យគេឆ្ងល់ជាងនេះទៀត
«ចឹងហ៎??ចឹងមានន័យថាBaby គេចង់នៅក្នុងខ្លួនរបស់អូនសិនមែនទេ??» គេលើដៃទៅអង្អែលពោះរាបស្មើរបស់ទាំងទឹកមុខគួរឱ្យស្រឡាញ់
«បាទត្រូវហើយ» ChengYu
«ចឹងពេលគេនៅក្នុងខ្លួនរបស់អូនគេមិនថប់ដង្ហើមទេមែនអត់?» រាងតូចគេនៅតែមិនអស់ចិត្ត
«គេមិនថប់ដង្ហើមទេព្រោះគេស្រឡាញ់អូន» គួរឱ្យស្រឡាញ់ណាស់នាយក្រាស់ឃើញគេបែបនេះនាយពិតជាមានអារម្មណ៍ថាកក់ក្តៅក្នុងចិត្តខ្លាំងណាស់ពេលក្មេងម្នាក់នេះនៅក្បែរ
#ក្រុមហ៊ុនGXGROUP
«ពួកយើងមកទីនេះធ្វើអីទៅលោកប្តី» រាងតូចគេសួរនាយក្រាស់ឡើងនៅពេលនាយក្រាស់ទាញខ្លួនគេទៅអង្គុយលើសាឡុងក្នុងបន្ទប់ធ្វើការរបស់នាយ
«គឺថា បងមានប្រជុំសំខាន់មួយចឹងហើយចង់ឱ្យអូនអង្គុយរង់ចាំបងនៅទីនេះបន្តិចបានទេ» តាមពិតទៅChengYu គេមិនចង់មកក្រុមហ៊ុនទាំងមានXiaoShuai នៅជាមួយនាយប៉ុន្មាននោះទេប៉ុន្តែបញ្ហាដែលលោកពូដែលត្រូវជាប៉ារបស់មីន គាត់ចាប់ផ្តើមអុកឡុកកាន់តែខ្លាំងហើយ ជាមួយរឿងភាគហ៊ុនក្នុងក្រុមហ៊ុននេះ គាត់បានអះអាងថានឹងដកភាគហ៊ុនចេញប្រសិនបើនាយក្រាស់មិនព្រមចេញពីតំណែកហើយលើកគាត់ធ្វើជាប្រធាននៅទីនេះ
«បាទ!!អូននឹងចាំ» និយាយរួចChengYu រៀបឫសបង្ហាញពីភាពមានអំណាចរបស់នាយដើរទៅក្នុងបន្ទប់ប្រជុំទាំងមានកូនចៅដើរតាមពីក្រោយនាយជាច្រើន
#សាលប្រជុំ
ក្រាក~~
«ចាប់ផ្តើមការប្រជុំតែម្តងទៅ!!» ChengYu នាយដើរចូលទៅអង្គុយលើកៅអីដំណាក់ឱ្យត្រកូល Guo នៃគ្រួសារធំជួសឱ្យលោកប៉ារបស់គេ បន្ទាប់ពីនាយកក្រាស់អង្គុយចុះរួចរាល់មនុស្សនៅក្នុងនោះទាំងអស់ក៏បាននាំគ្នាអង្គុយជជែកគ្នាបង្កជាសម្លេងរំពោងពេញសារប្រជុំ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
