Part 38 (បងប្រុសនៅឯណា?)

555 62 4
                                        

បន្ទាប់ពីដោះស្រាយរឿងនៅលើកោះរួច កាយតូចត្រូវបាននាយក្រាស់នាំមកមន្ទីរពេទ្យនៅឯក្នុងក្រុង ShuaiShuaild ត្រូវបានក្រុមគ្រូពេទ្យយកទៅពិនិត្យយ៉ាងហ្មត់ចត់រួចក៏បញ្ជួនគេទៅសម្រាកក្នុងបន្ទប់ធម្មតាវិញ ចំណែកឯងChengYu ក៏ត្រូវបានគ្រូពេទ្យនាំទៅលាងរបួសដូចគ្នា

« អាយយយ...»នាយតូចស្រែកយ៉ាងខ្លាំង ដោយការតក់ស្លុតនិងភ័យខ្លាចព្រោះតែនឹកឃើញដល់រឿងរ៉ាវកាលពីថ្ងៃមិញ

«ShuaiShuai!!អូនស្ងប់អារម្មណ៍សិនទៅ កុំខ្លាចអី!» នាយក្រាស់ដែលកំពុងអង្គុយក្បែរនោះក៏បានលឺសម្លេងស្រែកទើបប្រញ៉ាប់ងាកទៅមើលក៏ដឹងថារាងតូចកំពុងតែរើបម្រាស់ខ្លួនចង់ចុះពីលើគ្រែ

«អារររ!ShuaiShuai ខ្លាចហើយលេងShuaiShuaiទៅអ្ហឹក» រាងតូចចាប់ផ្តើមបាត់បង់សតិអ្នកណានិយាយអ្វីក៏គេស្តាប់មិនឮដែរ

«ShuaiShuai នេះបងណា!!» នាយក្រាស់ព្យាយាមអោបក្រសោបកាយតូចកុំឱ្យគេរើខ្លាំងជាងនេះទៀត

«អត់ទេ!!លោកជាអ្នកណា?ឆាប់លេងShuaiShuaiទៅ?អ្ហឹក ShuaiShuaiចង់ទៅរកលោកប្តី» មិនដឹងកម្លាំងមកពីខាងណាចូលទៅសម្ធឹកខ្លួនរបស់XiaoShuai នោះទេដល់ថ្នាក់នាយក្រាស់កម្លាំងខ្លាំងដូចខ្លាទៅហើយក៏នៅតែចាប់មិនឈ្នះ ទាល់តែក្រុមគ្រូពេទ្យចូលមកជួយនឹងចាក់ថ្នាំរំងាប់អារម្មណ៍ទើបកាយតូចលេងរើបម្រាស់តទៅទៀត ChengYuបានបីរាងតូចដាក់លើគ្រែឱ្យស្រួលបួលវិញ

«ហេតុអីក៏បែបនេះ??» នាយក្រាស់សួរទៅកាន់គ្រូពេទ្យទាំងមិនយល់ មិចក៏XiaoShuai ក្លាយទៅជាចឹង? គេលែងស្គាល់នាយទៀតហើយ

«អ្នកជម្ងីដូចជាមានបញ្ហាសតិអារម្មណ៍ធ្ងន់ធ្ងរដូចបណ្តាលមកពីគេជួបរឿងភ័យខ្លាចខ្លាំងទើបក្លាយជាបែបនេះ តែគ្រូពេទ្យសុំសួរបន្តិចបានទេ»

«សួរអ្វីទៅលោកគ្រូពេទ្យ?»

«ចង់សួរថា អ្នកជម្ងឺធ្លាប់ជួបហេតុការភ័យខ្លាចកាលពីក្មេងដែរទេ?»

«គឺគេ....គេធ្លាប់ ហើយខ្លាំងទៀតផង...» នាយក្រាស់គាំងមិនដឹងបកស្រាយប្រាប់គ្រូពេទ្យពីណាទៅណាទេ

«តទៅ!!អ្នកជម្ងឺនឹងមិនដូចមុនទៀតទេ! គេនឹងប្រែទៅជាមនុស្សម្នាក់ដែលឆាប់ភ័យខ្លាចហើយការចងចាំរបស់គេនឹងត្រូវបាត់ទៅមួយរយៈ»

រឿង PROMISE🥀(ចប់)Tahanan ng mga kuwento. Tumuklas ngayon