Part 19 (អូនចង់រៀនធ្វើម្ហូប)

719 62 4
                                        

ព្រឹកថ្ងៃថ្មីឈានចូលមកដល់បានធ្វើឲ្យកាយតូចត្រូវបើកឡើងដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយពីពន្លឺព្រះអាទិត្យដែលកំពុងរះឡើងខ្ពស់

រាងតូចបានក្រោកឡើងបត់បែនខ្លួនរួចក៏ងាកមុខទៅមើលស្វាមីដែលកំពុងតែគេងស្កប់ស្កល់ដោយសារ តែនាយមានរឿងត្រូវដោះស្រាយaនៅក្រុមហ៊ុនព្រោះឥឡូវនេះមានអ្នកចង់មកប្រជែងជាមួយនាយច្រើនមិនថារឿងនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាយមិនថ មុខតំណែងត្រកូលGuo សុទ្ធតែមានអ្នកប្រជែងជាមួយនឹងនាយ

«អូនចុះទៅក្រោមមុនសិនហើយណា៎បងគេងបន្តទៀតទៅសឺត!» រាងតូចអោនទៅខ្សឹបជិតត្រចៀកស្វាមីទាំងស្នាមញញឹមរួចក៏ចូលទៅសម្អាតខ្លួនហើយក៏ចុះទៅខាងក្រោបសម្តៅទៅផ្ទះបាយ

#ផ្ទះបាយ

«អារុណសួស្តីអ្នកម៉ាក់» រាងតូចដើរចូលទៅដល់ផ្ទះបាយភ្លាមក៏បានឃើញម្តាយកំពុងដែលឈរលាងបន្លែជាមួយនឹងអ្នកបម្រើផ្សេងទៀត

«អារុណសួស្តីកូនសម្លាញ់!មិចក៏ថ្ងៃនេះកូនភ្ញាក់លឿងខ្លាំងម្លេះ?» រាងតូចដើរចូលទៅអោបម្តាយពីក្រោយដាក់ចង្ការនៅលើស្មារបស់គាត់យ៉ាងគួរឲ្យស្រឡាញ់

«ថ្ងៃនេះកូនចង់មកជួយអ្នកម៉ាក់រៀបចំអាហារ!» រាងតូចគេចាប់ផ្តើមនិយាយសម្លេងកូនក្មេងដាក់ម្តាយព្រោះចង់ឲ្យគាត់ចិត្តទន់ព្រមអនុញ្ញាតឲ្យគេជួយគាត់រៀបចំអាហារដែរ

«មិនបានទេ!!កូនគ្រាន់តែឈរមើលម៉ាក់ធ្វើគឺបានហើយមិនបាច់ជួយអ្វីទេ» គាត់ប្រញាប់ចាប់ទាញដៃរាងតូចចេញពីខ្លួនរួចអូសគេទៅអង្គុយនៅជ្រុងម្ខាងដែលអាចឲ្យគេមើលឃើញពីសកម្មភាពរបស់គាត់ធ្វើម្ហូប

«អ្នកម៉ាក់កូនគ្រាន់តែចង់ជួយលាងបន្លែអ្នកម៉ាក់ ប៉ណ្ណោះកូនមិនបានកាន់កាំបិទឯណា?» រាងតូចចាប់ដៃម្តាយជាប់ព្រោះគេពិតជាមានបំណងចង់ជួយពិតមែន នេះតាំងពីគេបានកាន់កាំបិទធ្វើឲ្យមុតដៃលើកមុនមកលោកស្រីគាត់មិនដែលអនុញ្ញាតឲ្យគេចូលទៅក្នុងផ្ទះបាយឡើង

«មិនបានកាន់កាំបិទក៏មិនឲ្យជួយដែរ!អង្គុយនៅទីនេះគឺល្អបំផុតហើយ» ទោះបីរាងតូចខំនិយាយសុំគាត់ប៉ុណ្ណាក៏ដោយក៏គាត់មិនព្រមឲ្យគេជួយដែរ

រឿង PROMISE🥀(ចប់)Donde viven las historias. Descúbrelo ahora