«ចៅហ្វាយ!! ខាងសាលាcall មកប្រាប់ថា អ្នកប្រុសតូចមានបញ្ហាហើយ» មនុស្សជំនិតរបស់អ្នកកម្លោះរហ័សរត់មកប្រាប់ខណៈពេលដែលឃើញម្ចាស់ប្រុសទើបតែចេញពីបន្ទប់ប្រជុំមិញនេះ
«call មកតាំងពីពេលណា?» អ្នកកម្លោះរហ័សងាកទៅសួរមនុស្សជំនិតយ៉ាងលឿន ពេលនេះគេពិតជាភ័យខ្លាំងណាស់ ព្រោះបារម្ភក្មេងតូចដែលកំពុងមានរឿងនៅសាលា
«ខាងសាលាទើបតែ call មកមុននេះបន្តិចទេ ឮថាមានស្នាមរបួសទៀតផង ទានប្រុស!!» Ton
«ឆាប់ទៅ» រាងក្រាស់ប្រាប់ទៅកាន់ជំនិត មុននឹង បោះជំហានទៅមុន Ton ឃើញហើយក៏ប្រញាប់រត់ទៅតាមពីក្រោយចៅហ្វាយរបស់ខ្លួន
Guo Chengyu ពេលនេះគេធំពេញកម្លោះហើយ មានរូបរាងសង្ហារវ័យ 21 ឆ្នាំ ទាក់ចិត្តស្រីៗស្ទើពេញមួយប្រទេស ទាំងមានរូបសម្បត្តិសង្ហារ កម្ពស់ខ្ពស់ស្រឡះ ទឹកមុខរាបស្មើមិនញញឹមដាក់អ្នកណាទាំងអស់ ចរិកឃោឃៅសាហាវព្រៃផ្សៃ លើកលែងតែពេលនៅជាមួយមនុស្សម្នាក់ ដែលគេមិនដែលបង្ហាញឲ្យឃើញពីអត្តចរិកមួយនេះឡើយ
នៅក្នុងទីក្រុងបាងកកនេះអ្នកណាៗក៏ស្គាល់ដែលថា Guo Chengyu ជានរណា ហើយស្ថិតក្នុងឋានៈអ្វី? គេបានស្នងតំណែងពីលោកម្ចាស់តាំងពីអាយុ 18 ឆ្នាំមកម្ល៉េះ ព្រោះគេជាមនុស្សមានសមត្ថភាពហើយលោកម្ចាស់ក៏នៅចាំជួយគេពីក្រោយខ្លះដែរ
#វិទ្យាល័យក្រុងB
ឡានសេរីទំនើបពណ៍ខ្មៅរលើបរលោងបើកចលក្នុងបរិវេណកណ្តាលនៃសាលាមួយនេះតែម្តង បានធ្វើឲ្យសិស្សនៅទីនោះនាំគ្នាឈរមើលព្រោងព្រាត នាយកម្លោះក៏បើកទ្វារឡានចេញមកគ្រងដោយអាវធំពណ៍ខ្មៅ បង្ហាញភាពស្រស់សង្ហារ នឹងអំណាចក្នុងពេលតែមួយ ធ្វើឲ្យសិស្សនៅទីនោះជ្រួលជ្រើមមិនស្ទើទេ មិនថាស្រីឬក៏ប្រុសឡើយ ពេលឃើញអ្នកកម្លោះ
«ហួយ! តើគាត់ជាអ្នកណាទៅឯង? ម្តេចក៏សង្ហារយ៉ាងនេះ»
«យើងក៏មិនដឹងដែរ តែគាត់សង្ហារខ្លាំងណាស់»
«តែថា គាត់មកទីនេះធ្វើអីទៅ?»
«ឬមួយក៏គាត់ មកដោយសាររឿងមិញនេះទេដឹង»
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
