«អ្ហឹកអ្ហឹក!!គឺ..គឺ» រាងតូចគេព្យាយាមវាលរហូតក្បាលរបស់គេត្រូវទៅបុកជើងមនុស្សម្នាក់ រាងតូចស្ងៀមបន្តិចក៏សម្លឹងមើលពីចុងជើងរបស់មនុស្សម្នាក់នោះរហូតដល់ឃើញច្បាស់ថាជាអ្នកណា
«សួស្តីក្មេងតូចឯងនៅត្រង់នេះសោះ» ឃាតករម្នាក់នោះបានញញឹមយ៉ាងស្រស់ដាក់រាងតូចដូចជាមនុស្សរោគចិត្តអញ្ចឹង
«...»XiaoShuai គ្រាន់តែឃើញអ្នកនៅចំពោះមុខភ្លាមគេភ័យផ្ងាក់ក្រោយរបូតកាំភ្លើងចេញពីដៃរហ័សងើបឈររត់ប៉ុន្តែត្រូវបានអាម្នាក់នោះចាប់គេអោបពីជាប់
«សឺត..!!កុំប្រញាប់ពេកអីណា និយាយគ្នាជាមួយបងសិន» បុរសម្នាក់នោះបានអោនទៅថើបថ្ពាល់XiaoShuai មួយខ្សឺតព្រោះចាប់ចិត្តនឹងមុខមាត់ស្រស់ស្អាតរបស់រាងតូច អាម្នាក់នេះវាជាមនុស្សល្មោភកាម ស្អាតដូចជាXiaoShuai នេះណាវាបេះមិនឱ្យសល់សាច់ទេ
«លេងទៅអ្ហឹក!!លេង!!ជួយផង» ដៃស្រឡូនៗព្យាយាមរើបម្រាស់ខ្លួនចេញពីអាម្នាក់នោះជាខ្លាំងតែមិនឈ្នះបានត្រឹងតែយំស្រែករកជំនួយប៉ុណ្ណោះ
«ដើរក្នុងព្រៃម្នាក់ឯងមិនខ្លាចទេហ្ហេស??» វាបានចាប់ផ្តួលកាយស្រាល់ដូចសំឡីទៅលើស្មៅរួចឡើងជិះពីលើ នឹងចាប់កដៃតូចៗសង្កត់ជាប់និងស្មៅយ៉ាងជាប់
«អ្ហឹកអ្ហឹកលេង!!កុំប៉ះពាល់ខ្លួនខ្ញុំអ្ហឹក!លោកប្តីជួយអូនផង!!» រាងតូចយំស្រែករកជំនួយដោយភាពភ័យខ្លាចគេមិនចង់ឱ្យខ្លួនប្រាណរបស់គេប្រឡាក់ជាមួយអ្នកផ្សេងក្រៅពីនាយក្រាស់នោះទេ
«អូ៎!នេះមានប្តីហើយមែនទេ??គួរឱ្យស្តាយណាស់តើវាជាអ្នកណាទៅហេតុអីក៏សំណាងខ្លាំងម្លេះ?ហាហា» វាសើចដូចជាមុនរោគចិត្តអញ្ចឹងមិនគ្រប់បំពេញកិច្ចការឱ្យតាមតួនាទីខ្លួននោះទេ បែកជាមកធ្វើលើសបទបញ្ជាថ្នាក់លើទៅវិញ
«គឺយើងនោះអី ជាមនុស្សមានសំណាង» នាយក្រាស់ដើរលកៗទៅចាប់ទាញអាម្នាក់នោះបោកទៅក្រោយដូចជាកង្កែបចឹងរួចក៏ឆ្លើយសំណួរដែលវាបានសួររាងតូចមុននេះទាំងញញឹមឌឺទៀតផង រួចក៏លើកាំបិទទៅចាក់អ្នកខាងក្រោម
«វាមិនងាយពេកទេហ្ហេស??» វាបានចាប់កាំបិទនាយក្រាស់ជាប់រួចធាក់ChengYu មួយជើងលោតហក់ទៅវាយនាយក្រាស់មួយដៃកណ្តាលមុខទៀតផងតែChengYu រហ័សគេចទាន់ ព្យាយាមបង្វិលខ្លួនឡើងទៅជិះពីលើអាឃាតករនឹងលើកកាំបិទចាក់សម្លាប់វាប៉ុន្តែអាម្នាក់នោះកម្លាំងមិនណូយដែល ពួកគេប្រទាញប្រទង់គ្នាទៅវិញទៅមករហូតនាយក្រាស់ត្រូវមុតកាំបិទចំស្មាបន្តិច
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
