Part 48 (អារម្មណ៍ធុញទ្រាំ)

663 57 4
                                        

ក្នុងវីឡារបស់លោកMengនៅពេលនេះមានមនុស្សមួយក្រុមកំពុងតែរឹបអូសរបស់របរដែលមាននៅក្នុងផ្ទះទាំងអស់ទៅរក្សាទុកចំណែកឯមីនវិញគេកំពុងតែឆ្លេឆ្លាខ្លាំងណាស់

«ពួកលោកកំពុងតែធ្វើអីហ្នឹង?» គេដើរទៅនិយាយជាមួយបុរសម្នាក់ដែលកំពុងតែឈរបញ្ជាទៅកាន់កូនចៅឱ្យប្រមូលរបស់ដែលមានតម្លៃទុក

«គឺពួកយើងបានទទួលបញ្ជាពីថ្នាក់លើឱ្យមករេបអូសយកទ្រព្យសម្បត្តិដែលមានតម្លៃនៅក្នុងផ្ទៃនេះទៅរក្សាទុក» គេនិយាយរែប៉ុណ្ណឹងក៏ដើរទៅបញ្ជាកូនចៅបន្ត

«ឈប់សិន ពួកលិកមានសិទ្ធអីដែលអាចធ្វើចឹងនោះ??របស់ទាំងវាជាទ្រព្យសម្បត្តិគ្រួសារខ្ញុំ មិនឱ្យយកទេ ឆាប់ទុកវិញភ្លាម នែ៎!!!» មីនកំពុងតែវិលវល់មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ

«ប្រយ័ត្នខ្ញុំប្តឹងប៉ូលីសណា ឆាប់ដាក់របស់របរចុះវិញទៅ!!!!!» គេបានទៅដណ្តើមយកអីវ៉ាន់ពីដៃពួកគេទាំងខឹងសម្បារ

«លោកមិនអាចរំខានកិច្ចការរបស់ពួកយើងបានទេលោកមីន ប្រយ័ត្នខ្ញុំប្តឹងវិញទៅណា៎!!»

«គ្រួសាររបស់ខ្ញុំបានធ្វើអីខុស ទើបពួកលោកធ្វើបែបនេះ?» មីនគេដឹងរបស់លោកMeng ដែលកំពុងស្ថិតនៅទីស្នាក់ការនោះទេ

«លោកMeng បានលួចកឹបកេងប្រវ៏ញ្ចប្រាក់ពីក្នុងក្រុមហ៊ុននេះជាលិខិតអនុញ្ញាត សូមលោកយល់ដល់ពួកខ្ញុំបន្តិចទៅបានទេ!!!!» គ្រាន់តែឮគេនិយាយបែបនេះភ្លាមមីនបានទម្លាក់ខ្លួនអង្គុយបើកភ្នែកធំ នេះ!!លោកប៉ារបស់គេបានធ្វើបែបនេះពិតមែនហ្ហេស??

«ហេតុអីក៏ទៅជាចឹង??ចឹងមានន័យថាគ្រួសារមួយនេះនឹងក្ស័យធនហើយមែនទេ??ចុះមុខមាត់របស់ខ្ញុំត្រូវយកទៅទុកនៅឯណា??អារររររ!មិនពិតទេមិនពិតទេ!» មីនមានអារម្មណ៍ខូចចិត្តជាខ្លាំងគេមិនបានបារម្ភពីឪពុកដែលកំពុងស្ថិតនៅទីស្នាក់ការប៉ូលីសនោះទេគេបែកជាបារម្ភពីកិត្តិយសរបស់ខ្លួនឯងទៅវិញ

ពីរខែក្រោយមក
#វិមានGuo

ថ្ងៃនេះលោកម្ចាស់នឹងលោកស្រីពួកគាត់មិននៅផ្ទះនោះទេព្រោះជាប់ទៅក្រៅប្រទេសមើលកិច្ចការខ្លះៗទាល់តែអាទិត្យក្រោយទើបពួកគាត់ត្រឡប់មកវិញ

រឿង PROMISE🥀(ចប់)Where stories live. Discover now