Part 48 (អារម្មណ៍ធុញទ្រាំ)

Start from the beginning
                                        

«យកស្រាមកឱ្យយើង!!» និយាយតែប៉ុណ្ណឹងនាយក៏ដើរចូលទៅក្នុងបន្ទប់របស់នាយបាត់ទៅ ក្លឹបរបស់នាយនេះណាជាទីកន្លែងដែលមានភាពទាក់ទាញខ្លាំងណាស់ចំពោះយុវវ័យពួកគេមកកម្សាន្តនៅកន្លែងនេះទាំងយប់ទាំងថ្ងៃតែម្តង ក៏ដូចជាពេលនេះចឹងមានមនុស្សមកលេងច្រើនសឹងតែរកកន្លែងដើរមិនបានទៅហើយ

#បន្ទប់ផ្ទាល់ខ្លួន

នាយក្រាស់បានដាក់ខ្លួនអង្គុយនៅលើសាឡុងម្នាក់ឯងទាំងដកដង្ហើមធំ នាយមានអារម្មណ៍ថាស្មុគស្មាញជាខ្លាំង

«ស្រារបស់លោកបាទ» អ្នករត់តុបានលើកស្រាមកឱ្យនាយក្រាស់រួចក៏ចេញទៅវិញ ChengYuបានលើកយកស្រានោះមកផឹកទាំងកែវភ្នែកសម្លឹងមើលទៅមនុស្សជាច្រើនដែលកពុងរាំតាមចង្វាក់ភ្លេង

«សួរស្តីចៅហ្វាយ» លោកមេការបានដើរទៅរកនាយព្រមទាំងមានក្មេងស្រីស្អាតពីបីនាក់តាមពីក្រោយ

«យ៉ាងមិចមែនទេ?» នាយក្រាស់ឆ្លើយតបទៅកាន់គេទាំងភ្នែកកំពុងតែមើលទៅទូរស័ព្ទដៃ

«គឺថា ក្មេងទាំងនេះគេទើបតែមកថ្មីតើចៅហ្វាចង់សាកដែរទេ?» មេការម្នាក់នោះព្យាយាមយកចិត្តនាយក្រាស់គិតថានាយក្រាស់គេនឹងចូលចិត្ត

«មិនត្រូវការនោះទេ ព្រោះខ្ញុំមកទីនេះគ្រាន់តែចង់មើលការងារបន្តិចប៉ុណ្ណោះ» និយាយរួចនាយក៏លើកស្រាមកផឹកបន្ត ChengYuគេមិនមានចិត្តចង់លេងស្រីឬក៏ធ្វើអ្វីផ្សេងនោះទេនាយគ្រាន់តែចង់មកនេះដើម្បីដកឃ្លាពីរាងតូចបន្តិចប៉ុណ្ណោះ

«អ៎រ!បាទចៅហ្វាយ» ពេលឮនាយក្រាស់និយាយបែបនេះគាត់ក៏បាននាំក្មេងៗចេញទៅវិញ

តាំងពីXiaoShuaiមានផ្ទៃពោះមកនាយក្រាស់គេដូចជាមានអារម្មណ៍ថា ឆាប់ធុញនឹងទង្វើរបស់រាងតូចណាស់គ្រប់ពេលដែលXiaoShuai ចូលទៅប៉ះសាច់គេឬក៏ដើរតាមគេ អាម្មណ៍ដែលចង់រត់ចេញឱ្យឆ្ងាយពីគេក៏កើតឡើងមក នាយមិនបានបែកចិត្តហើយនាយក៏មិនបានស្អប់គេដែរ ប៉ុន្តែអារម្មណ៍ដែលចង់នៅម្នាក់ឯងវាចេះតែកើតឡើង នាយមិនដឹងនោះទេថា រាងតូចធ្វើបែបនេះក៏ព្រោះតែពេលនៅក្បែរនាយអាចធ្វើឱ្យគេបាត់ចាញ់បាន នាយមិនដែលចាប់ភ្លឹកនោះទេ

រឿង PROMISE🥀(ចប់)Where stories live. Discover now