ភាគ: ២៧.

Începe de la început
                                    

" ស្នាមច្រើនម្លេះ អ្ហឹក!! ជាំខូចស្បែកកូនម៉ាក់អស់ កូនឈឺទេ
ម៉ាក់សុំទោស កូនលំបាកហើយ អ្ហឹក!! អ្ហឹក!! " ទើបតែចាប់អារម្មណ៍នៅលើកំភួនដៃ និងបន្តសង្កេត មើលដើមដៃកូនស្រី មានស្នាមជាំក្រហមដុំៗលើស្បែក ដូចត្រូវបានទទួលរង ទារុណកម្មអ៊ីចឹង ហ្វីឡាស្រក់ទឹកភ្នែកមួយតំណក់ លើដៃកូនស្រី ងាកមុខទៅរកស្មាមី ឆ្លាស់គ្នានិងសមាជិកផ្សេងទៀត ព្រោះចង់ដឹងចម្លើយ មូលហេតុ នៃស្នាមជាំនៅលើដងខ្លួនកូនស្រីនាង។

" ស្នាមជាំ ជារោគសញ្ញានៃជម្ងឺ កុំបារម្ភអី បន្តិចទៀត បងចូល
មន្ទីពិសោធន៍ ក្រឡុកយកជាលិកាគ្រាប់ឈាម ចាក់បញ្ជូលក្នុង
ខ្លួននាង មូលហេតុនាង គេងសន្លប់យូរ ខាងគ្រូពេទ្យ បានចាក់ថ្នាំឱ្យនាងសម្រាក១ថ្ងៃទៀត ជៀសវាង ជម្ងឺកាន់តែរើខ្លាំង "
អាការៈរោគសញ្ញានៃជម្ងឺនេះ ផ្តើមចេញរោគសញ្ញា មកកាន់តែច្បាស់ ក្រោយនាងគេងសម្រាកនៅមន្ទីពេទ្យ បាន១យប់ នាងប្រែប្លែកទៅជាបែបនេះ ចំណែកជុងហ្គុកវិញ នាយត្រៀម និងផ្តល់ជាលិកាគ្រាប់ឈាម ចាក់បញ្ជូលក្នុងខ្លួននាងតូចដែរ។

" ត្រូវការឈាមបងដែរទេ ប្តូរជីវិតក៏បងត្រូវជួយកូនបងដែរ នាងលំបាកហើយ ស្នងជម្ងឺអាលហ្សុីពីម្តាយ ថែមទាំងឆ្លងពីបងទៀត
កូនពៅប៉ា អាណិតណាស់លោកអើយ " យ៉ុនហ្គីចូលក្បែរកូន លើកប្រអប់ដៃកូនមកើបខ្សឺតៗ កែវភ្នែកអ្នកជាឳពុករលីងរលោង ចង់យំ ហ៊ានលះបង់គ្រប់បែបយ៉ាងឱ្យតែកូន បានជា បានធូរស្បើយពីជម្ងឺ កាចសាហៅមួយនេះ គេហ៊ានគ្រប់បែបយ៉ាង។

" ហ្វីត្រឡប់ទៅវិញជាមួយម៉ាក់ និងអ្នកមីងឯង មើលចុះកូនប្រសា
ម៉ាក់ខ្សោយណាស់ " លោកស្រីមីនលើកដៃ ជូតតំណក់ទឹកភ្នែកចេញយ៉ាងស្ងៀមស្ងាត់ ដើរមកឱបស្មាកូនប្រសា មានបំណងចង់នាំនាងទៅវិមាន ព្រោះឃើញកូនប្រសាខ្សោយ ចូលមកដល់មួយសន្ទុះ នាងយំរហូត អាណិតកូនស្រីនាង។

" កូនមិនអីទេអ្នកម៉ាក់ កូនចង់នៅទីនេះមើលហ្វីយ៉ា " នាងតូចងាកមុខទៅម្តាយក្មេក លូកដៃអង្អែលប្រអប់ដៃម្តាយក្មេក នាងឆ្លើយថាអត់អីទាំដែល នាងខ្សត់ខ្សោយកម្លាំង យំខ្លាំងតាំងពីចាកចេញ មកពីកូរ៉េម្លេះ ភ្លាមនោះយ៉ុនហ្គៅ ចូលទៅ ក្រសោបកាយភរិយា ថើបថ្ងាសនាងមួយខ្សឺត។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Unde poveștirile trăiesc. Descoperă acum