ភាគ: ២៦

Start from the beginning
                                    

" មានវិធីកែខៃដែរទេ? "

" ម្ចាស់តូចកុំបារម្ភ ពួកយើងនិងរកវិធីដោះស្រាយ ឱ្យអស់ពី
សមត្ថិភាព ដោយឆ្លងកាត់ការ ក្រឡុកយកជាលិកាឈាមក្រហម ចាក់បញ្ជូល ទៅក្នុងខ្លួន របស់គាត់ ជារៀងរាល់ខែ "

" បន្ទាប់មក យ៉ាងម៉េចទៀត? "

" ជាលិកការគ្រាប់ឈាមនោះ ត្រូវតែជា ក្រុមប្រភេទឈាមO+
ដែលល្អបំផុត ព្រោះគាត់មានឈាមប្រភេទAB " ការព្យាបាលដេញទៅតាមតំណាក់កាលរបស់វាមួយៗ មិនអាចធ្វើឱ្យធ្លោះធ្លោយបានទេ ដុកទ័របានរៀបរាប់ដូច្នេះ ខណៈម្ចាស់តូច កាន់តែព្រួយ
បារម្ភទឹកមុខស្លេកស្លាំង ដេញសួរនាំរហូត។

" ជម្ងឺនេះ អាចអូសបន្លាយពេលយូរទេ រហូតដល់នាងធំដែរទេ? អាចនិងប៉ះពាល់ដល់អាយុជីវិតដែរទេ? "

" សំណួរនេះម្ចាស់តូចសួរបានល្អ វាជាជម្ងឺតំណរពូជពិតមែន
តែបើមើលតាមការតេស្តគ្រាប់ឈាម ឃើញថាអាចមានសង្ឃឹមអាចជាដាច់"

" ធូរចិត្តបន្តិច ទោះចំណាយអស់ប៉ុន្មាន ឬដាក់ជីវិតយើង ក៏យើងព្រមដែរ ឱ្យតែកូនយើងជាវិញ " ទំហំចិត្តស្រលាញ់កូន វាលើសលប់ណាស់សម្រាប់ ចន ជុងហ្គុក អាចប្រថុយដាក់ជីវិតដោះដូរនិងការព្យាបាលរបស់នាង ដោយមិនខ្លាចរអារ ថានិងមានបញ្ហាប្រឈមអ្វីកើតឡើងក៏ដោយ នាយនៅតែតស៊ូជម្នះ ដដែល។

" ហ្អឺស!! មិនដល់ថ្នាក់នោះទេបាទ " លោកដុកទ័រ អស់
សំណើចសើចដើមក ក្រោយឃើញ អកប្បកិរិយា ម្ចាស់តូចបារម្ភពីកូនជ្រុលហួសកម្រិត ចង់ឱ្យជំងឺឆាប់ជា ក្នុងរយះពេលដ៏ខ្លី។

" យើងទុក្ខចិត្តលើលោក ប្រសិនបើមើលនាងជាដាច់ មន្ទីពេទ្យលោក និងត្រូវបានទទួល ការឧបត្ថមពីយើង២០%ភាគរយ
លើសម្ភារបរិក្ខាពេទ្យ ជារៀងរាល់ខែ " មិនមែនស៊ូកប៉ា ដុកទ័រធំទេ តែជាទឹកចិត្តប្រពៃ របស់ម្ចាស់តូច ជាជនសប្បុរស តែជួយឧបត្ថមគេឯង មករហូតដូច្នេះ ដោយអះអាំង និងទុកចិត្តលើមន្ទីពេទ្យមួយនេះយ៉ាងមុតមាំ។

" កុំដូច្នេះអីម្ចាស់តូច គ្រួសារម្ចាស់តូច ជាសប្បុរសធម៌ជួយ
មន្ទីពេទ្យយើង មកច្រើនណាស់ ទៅហើយ អគុណណាស់
ដែលបានជ្រុមជ្រែងកន្លងមក តាមរយះសមាគមន៍ លោកស្រីមីន
និងលោកជំទាវចនផងបាទ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now