Part 45 (ស្អុយក្លិនលោកប្តីណាស់)

Start from the beginning
                                        

«អូ៎!!បងគេទៅងូតទឹកសិន កុំយំអីបន្តិចទៀតបងមករកកូនវិញហើយ» លោកស្រីគាត់មិនដឹងថារាងតូចកើតអីនោះទេ ថ្ងៃមិញគេនៅរត់លេងសប្បាយសោះតែពេលនេះគេប្រែជាឈឺទៅវិញ

«អ្ហឹកអ្ហឹក» XiaoShuai គេបន្តយំរហូត កែវភ្នែកសម្លឹងមើលទៅទ្វារបន្ទប់មិនឈប់

ក្រាក~~

«ShuaiShuai...!» នាយក្រាស់ដើរចូលទៅរករាងតូចជាមួយនឹងសម្លៀកបំពាក់គេងយប់

«លោកប្តីអ្ហឹកអ្ហឹក» ពេលឃើញនាយក្រាស់ដើរចូលគេក៏ងើបអង្គុយរួចលើដៃទាំងសងខាងចាប់ទទួលនាយក្រាស់មកអោបខ្លួនប្រាណគេ ចំណែកឯលោកស្រីគាត់រៀងអស់សំណើចជាមួយពួកគេជាខ្លាំង ធ្វើមើលតែមិនបានជួបគ្នាយូរណាស់ចឹង

«អូនយ៉ាងមិចហើយ??» នាយប្រញាប់លេងរាងតូចពីការអោបរួចមើលមុខរបស់គេចុះឡើងៗ

«មុននេះបងចេញទៅខាងក្រៅធ្វើអីមិននៅអង្អែលខ្នងឱ្យអូនសិនអ្ហឹកអ្ហឹក» រាងតូចគេនិយាយទាំងទឹកភ្នែកហូរមកមិនឈប់

«ហឺយ!!ម៉ាក់ទៅខាងក្រៅសិនហើយមិនធ្វើជាឆ្អឹងទទឹងកររបស់អ្នកខ្លះទេ» លោកស្រីគាត់ហួសចិត្តពួកគេធ្វើកាយវិការចេញមកដូចមិនខ្វល់ពីមនុស្សចាស់សោះ

«មុននេះមកឮអូននិយាយថា ធុំក្លិនខ្លួនរបស់បងហើយធ្វើឱ្យអូនចង់ក្អួតទើបបងប្រញាប់ដើរចេញមកកុំខឹងអីណា៎!!» នាយព្យាយាមនិយាយរៀបរាប់ខ្លាចរាងតូចគេខឹងនឹងនាយព្រោះថា ឥឡូវនេះរាងតូចផ្លាស់ប្តូរច្រើនណាស់កាចជាងមុន ក្លាហានជាងមុន និយាយច្រើនជាមុន អ្វីដែលសំខាន់នោះគឺគេចេះវៃបោចសក់អ្នកណាដែលចូលមកក្បែរនាយទៀតផង

«អូនអត់ខឹងទេតែលោកប្តីកុំទៅចោលអូនទៀតណាឮទេ»

«បាទ!មិនទៅចោលទៀតទេ» នាយញញឹមអង្អែលក្បាលរបស់គេ

«លោកប្តីក្លិនក្រអូបណាស់មិនដូចមុននេះទេ» រាងតូចគេអោនទៅស្រូបក្លិនចេញពីសាច់របស់នាយក្រាស់រួចគេពោលសរសើរនាយទាំងសប្បាយចិត្ត

«ពិតមែនហ្ហេស??» នាយក្រាស់សួរគេទាំងមានចម្ងល់មុននេះXiaoShuai និយាយថាក្លិនខ្លួននាយមិនល្អទាំងដែលខ្លួនរបស់នាយមានជាប់ជាមួយក្លិនក្រអូបទឹកអប់ដែលអ្នកណាៗក៏ចង់នៅក្បែរនាយដែរ តែពេលនេះខ្លួនរបស់មានជាប់ក្លិនសាប៊ូតែមួយមុខគត់រាងតូចបែកជានិយាយថានាយមានក្លិនក្រអូប

រឿង PROMISE🥀(ចប់)Where stories live. Discover now