«នៅលេងស្រាតខោគេទៀត!» រាងតូចគេខាំមាត់សម្លក់មុខនាយក្រាស់ដូចចង់ស៊ីសាច់ហុតឈាមរបស់គេចង់
«ចាំមើលណា៎!!» Bible
«អ្ហាររររររររ!» Build
#ខាងក្រៅបន្ទប់
«បងថាលើកនេះយើងបានចៅពរទេ?» លោកស្រីសួរទៅកាន់ប្តីគាត់ដោយសម្លេងតិចៗ
«បងមិចនឹងដឹងទៅ ទាល់តែមើលថាកម្លាំងBible ដល់ឬអត់?!» មនុស្សចាស់ទាំងពីរបាននាំគ្នាលួចស្តាប់សម្លេងកូនប្រុសគាត់ទាំងពីរកំពុងប្រលែងគ្នា មុននេះគាត់ថាចង់មកជួយBuild ព្រោះឮសម្លេងគេស្រែកយំខ្លាំងពេក តែពេលនេះ....
«អូនទៅចំណិនស៊ូបពៅកម្លាំងទុកសិន» បន្ទប់ពីលួចស្តាប់កូនៗប្រលែងគ្នាមួយសន្ទុះលោកស្រីក៏ប្រញាប់ទៅរៀបចំរបស់ខ្លះដើម្បីពៅកម្លាំងពួកគេ
«ចាំបងទៅយកឫសឈើលេខមួយមកពីប្រទេសចិនមកដាក់បន្ថែមណា៎!» លោកម្ចាស់ក៏មិនណយដែរ គាត់បានដើរទៅបន្ទប់សម្ងាត់យកឫសឈើពៅកម្លាំងទៅឱ្យប្រពន្ធគាត់បន្ថែមប្រសិទ្ធភាពស៊ូប
បីម៉ោងក្រោយមក
ប្តីប្រពន្ធមួយគូរនោះបាននាំគ្នាចុះមកខាងក្រោមដើម្បីញ៉ាំអាហារទាំងទឹកមុខរបស់Build ស្លេកស្លាំងខ្លាំងមែនទែនចំណែកឯងBible វិញញញឹមយ៉ាងស្រស់ដល់ទើបមកពីក្លឹបចឹង
«ដើររួចទេ!!» នាយដើរតាមពីក្រោយBuild ឃើញគេដើរមិនត្រង់ផ្លូវក៏សួរ
«អូនខឹងបងហើយកុំនិយាយរកអូន» Build គេងាកទៅនិយាយបែបឆ្នាស់ៗដាក់នាយក្រាស់ធ្វើឱ្យគេអស់សំណើចជាខ្លាំង
«សម្តីច្លាំងទៀតហ្ហេស៎?តិចត្រូវទៀតទៅ» នាយក្រាស់ចូលទៅបីBuild ឡើងតែនៅមិនភ្លេចនិយាយគំរាមគេទៀតផង
«គួរឱ្យស្អប់ណាស់»
«ហាហា»
«មកហើយហ្ហេសកូន?យ៉ាងមិចដែរ?» ក្រាន់តែឃើញកូនចុះមកភ្លាមគាត់ក៏ងាកទៅសួរពួកគេដោយស្នាមញញឹមលាក់គំនួចពេលឃើញនាយក្រាស់បីក្មេងតូច
«ស្រួលខ្លួនណាស់អ្នកម៉ាក់ចូលរួចអបអរផង បន្តិចទៀតអ្នកទាំងពីរមានចៅពរហើយ!!» នាយក្រាស់គេក៏ជាមនុស្សដែលមិនសូវចេះអៀនច្រើននោះគេក៏និយាយដាក់ទៅពួកគាត់ទាំងមានមោទនភាពលើខ្លួនឯងមិនខ្វល់ថាអ្នកនៅក្នុងដៃអៀនប៉ុណ្ណានោះទេ
«កម្លាំងដល់ឬអត់ក៏មិនដឹង?» លោកម្ចាស់និយាយបំបាក់ទឹកចិត្តកូនប្រុសដូចជាចង្កឹះចឹង Bruh
«លោកប៉ា....!មើលនិយាយចុះមើលងាយខ្ញុំខ្លាំងណាស់»
«បានហើយកូនឆាប់នាំBiu ទៅញ៉ាំអីសិនទៅហើយនេះស៊ូបពៅកម្លាំងម៉ាក់ធ្វើវាសម្រាប់Biu ផ្ទាល់ដៃណាឆាប់ញ៉ាំទៅ» លោកស្រីបានដើរតាមពួកគេទៅតុអាហាររួចគាត់បានដួសស៊ូបទៅឱ្យរាងតូចទៀតផង
«បាទម៉ាក់!» Build គេទទួលដោយស្នាមញញឹមគួរឱ្យស្រឡាញ់
«ចុះកូននោះអ្នកម៉ាក់» នាយក្រាស់គេតាម់សម្លឹងរកចានស៊ូបរបស់គេតែមិនឃើញ
«មិនបាច់ញ៉ាំទេកម្លាំងរបស់ឯងសឹងតែធ្វើឱ្យកូនBiu ស្លាប់ទៅហើយ ចង់ពៅស្អីទៀត» លោកម្ចាស់ក៏លុកមាត់និយាយ
«អូ៎...!ទទួលស្គាល់ថាកូនខ្លាំងហើយមែនទេលោកប៉ា» នាយក្រាស់គេញញឹមចេញធ្មេញដាក់លោកម្ចាស់យ៉ាងស្រស់
«ខ្លាំងដូចប៉ាចឹង!!» លោកម្ចាស់គាត់ក៏បានញញឹមមានមោទនភាពនៅពេលដែលកូនប្រុសរបស់របស់ដើរតាមគន្លង
«តែខ្ញុំគ្មានប្អូនទេ» គាំង!!!!!
«នេះ.!!!!» លោកម្ចាស់បើកភ្នែកធំៗមើលទៅកូនប្រុសរបស់គាត់
«ហាហាហា»
«អូនសើចអី??» លោកម្ចាស់គាត់ងាកទៅនិយាយងក់ងរដាក់ប្រពន្ធដែលកំពុងសើចចំអកដាក់គាត់
«គ្មានអ្វីទេធម្មតា» លោកស្រីក៏ដើរទៅផ្ទះបាយបាត់ទៅ
«សម្តីបានណាស់អាកូនឆ្កែ គុំតែមានថ្ងៃទេ»
«បាទលោកប៉ា!!»
សូមរង់ចាំភាគបន្ត
SEUNEANG🥹
21/05/2023
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 44 (លោកប្តីឆ្កួតជ្រូក)
Start from the beginning
