Part 38 (បងប្រុសនៅឯណា?)

Start from the beginning
                                        

«កូនមិនទៅទេ!កូនខ្លាចពេលShuaiShuai ភ្ញាក់ឡើងមិនឃើញកូនគេនឹងភ័យខ្លាច» នាយមិនដាច់ចិត្តទៅឆ្ងាយពីរាងតូចទេ

«កូនទៅសម្រាកយកកម្លាំងទៅ នៅទីនេះទុកឱ្យប៉ាជាអ្នកចាប់ចែង»

«តែលោកប៉ាកូន....»

«បើកូនចង់ការពារប្អូន ឯងត្រូវតែមានកម្លាំងសិនបើសភាពឯងបែបនេះអាចការពារគេរបៀបមិចទៅ»

«កូនយល់ហើយ» ក្រោយឮសម្តីអ្នកមានគុណថាឡើងមកកាន់នាយដូច្នេះChengYu គេក៏បានឱនមុខរួចដើរចេញទៅខាងក្រៅដើម្បីទៅសម្រាកយកកម្លាំងនៅឯងបន្ទប់ក្បែរនោះ

«...» លោកទាំងពីរបានត្រឹមតែក្រវីក្បាលសម្លឹងមើលមុខគ្នា

1ម៉ោងក្រោយមក

កែវភ្នែកតូចៗបានបើកមកសម្លឹងទៅបង្អួចកញ្ចក់ ខួរក្បាលរបស់គេវិលវល់អស់ហើយ គេមិនចាំអ្វីនោះទេ គេបានមើលទៅដៃដែលភ្ជាប់ដោយសេរ៉ូម រួចក៏ប្រុងនឹងលើកដៃម្ខាងទៀតចាប់ទាញចេញទៅហើយតែ

«កូនShuaiShuai របស់ម៉ាក់ចង់ធ្វើអីហ្នឹងហ្ហាស៎?» សម្លេងស្រទន់នឹងកក់ក្តៅចេញពីមាត់អ្នកជាម្តាយធ្វើឱ្យរាងតូចងាកទៅមើលដោយកែវភ្នែកភ្លឺថ្លា

«ម៉ាក់ៗអ្ហឹក!!ShuaiShuaiខ្លាច» XiaoShuai គេទម្លាក់ដៃចុះរួចក៏រហ័សអោបលោកស្រីយ៉ាងជាប់ គេមិនចាំថាគាត់ជាអ្នកណាទេ?តែគេមានអារម្មណ៍ថាកក់ក្តៅណាស់ពេលឮសម្លេងស្ត្រីម្នាក់នេះ

«កុំខ្លាចអីណាម៉ាក់នឹងប៉ានៅទីនេះហើយសឺត!ក្មេងកម្សត់របស់ប៉ា» ពួកគាត់ទាំងពីរបានាំគ្នានិយាយលួងលោមរាងតូចឱ្យគេស្ងប់ចិត្ត នឹងអង្អែលខ្នងគេកុំឱ្យខ្លាចពួកគាត់ទៀត

ក្រាក~~

ទ្វារបន្ទប់បានបើកឡើងមកដោយដៃរបស់នាយក្រាស់ គេគេមិនលក់ទេខួរក្បាលរបស់នាយចេះតែសួររករាងតូចរហូតគ្រប់វិនាទី ទើបនាយសម្រេចចិត្តមកមើលរាងតូច ថាគេភ្ញាក់ហើយឬនៅ?

«ShuaiShuai អូនដឹងខ្លួនហើយមែនទេ?» ChengYu រត់ទៅរកXiaoShuai យ៉ាងលឿនតែត្រូវលោកស្រីលើកដៃបញ្ឈប់ដំណើរគេ

«ម៉ាក់ៗ» XiaoShuai អោបលោកស្រីយ៉ាងជាប់ពេលឃើញនាយក្រាស់ដើរមកជិតគេ

«គេម្នាក់នោះជាប្តីរបស់កូនណា! គេមិនធ្វើបាបកូនទេ» លោកស្រីនិយាយប្រាប់មួយៗដើម្បីឱ្យរាងតូចយល់

«ប្តី??» រាងតូចលួចមើលទៅនាយក្រាស់តិចៗតាមប្រឡោះស្មារបស់លោកស្រី

«ឱ្យបងចូលមកជិតកូនទៅ!!បងមិនធ្វើបាបកូនទេ» គាត់បានប្រលែងគេចេញពីការអោបរួចប្រាប់គេឱ្យអនុញ្ញាតិឱ្យនាយក្រាស់បានមកនៅក្បែរគេ

«ShuaiShuai របស់បង» ChengYuដើរទៅក្បែររាងតូចយឺតៗនឹងដាក់ខ្លួនអង្គុយទល់មុខគេ

«លោកប្តី???»

«ត្រូវហើយ!បងជាប្តីរបស់អូនអ្ហឹក!!» ChengYu រំភើបហូរទឹកភ្នែកទាំងមិនដឹងខ្លួននេះរាងតូចនៅតែអាចហៅនាយថា លោកប្តីទៀតមែនទេ?

«លោកប្តីអ្ហឹកៗShuaiShuaiខ្លាច»

សូមរង់ចាំភាគបន្ត
SEUNEANG🥹
12/05/2023

រឿង PROMISE🥀(ចប់)Where stories live. Discover now