«តើគេនឹងអាចប្រែមកដូចដើមវិញទេ» នាយក្រាស់គេទប់ទឹកលេងចង់ជាប់ហើយ តើគេអាចស៊ូបានទេ?ពេលដឹងថាមនុស្សដែលខ្លួនស្រឡាញ់លែងចចងចាំនាយទៀតនោះ
«រឿងមួយហ្នឹង!!ស្ថិតលើអ្នកនៅជុំវិញខ្លួនរបស់គេប៉ុណ្ណោះថាអាចដាស់ស្មារតីគេត្រឡប់មកបានទេ ហើយត្រូវចាំ!!មិនអាចឱ្យអ្នកជម្ងឺនៅម្នាក់ឯងជាដាច់ខាត» និយាយតែប៉ុណ្ណឹងគ្រូពេទ្យក៏បានដើរចេញទៅ ទុកឱ្យនាយក្រាស់នឹងរាងតូចនៅក្នុងបន្ទប់តែពីរនាក់
«ប្រពន្ធសម្លាញ់អ្ហឹកអ្ហឹក!កុំបំភ្លេចបងណា បងទ្រាំមិនបានទេពេលឃើញអូនធ្វើបែបនេះ» នាយដាក់ខ្លួនអង្គុយចុះលុកទៅចាប់ដៃរាងតូចយកទៅដាក់លើថ្ពាល់នឹងថើបដៃគេទាំងទឹកភ្នែកហូរមកមិនឈប់
«ChengYu!!ប្អូនយ៉ាងមិចហើយ?» លោកម្ចាស់នឹងលោកស្រីបានបើទ្វារចូលទៅខាងក្នុងបន្ទប់ទាំងក្តីបារម្ភ គ្រាន់តែឮដំណឹងថាកូនប្រុសទាំងពីរមានបញ្ហាលោកទាំងពីក៏បានផ្អាកការងារប្រញាប់នាំគ្នាមកមើលកូនភ្លាមៗតែម្តង
«កូនសុំទោលលោកប៉ា!!កូនធ្វើខុសសន្យាជាមួយលោកប៉ាហើយ ShuaiShuaiគេប្រែដូចពីមុនវិញហើយ» នាយលុតជង្គង់ចុះសុំទោសប៉ារបស់គេទាំងដេងកំហុស
«ពុទ្ធោ!កូនShuaiShuaiរបស់ម៉ាក់» លោកស្រីដើរទៅអោបរាងតូចដោយក្តីអាណិត ក្នុងនាមជាម្តាយពេលឃើញកូនបែបនេះគាត់សឹងតែគ្រាំទ្រូងស្លាន់ទៅហើយ
«មិនអីទេ!វាមិនមែនជាកំហុសរបស់កូនទេ ឆាប់ងើបឡើងមក» លោកម្ចាស់ចាប់លើកូនប្រុសឱ្យក្រោកឈរឡើងគាត់ដឹងថាគេក៏មិនចង់ឱ្យរឿងបែបនេះកើតឡើងដែរ
«តែShuaiShuaiរបស់ខ្ញុំ!អ្ហឹកៗលោកប៉ា..គេនឹងលែងស្គាល់ពួកយើងទៀតហើយ តើធ្វើយ៉ាងមិចទៅ?» នាយក្រាស់អោបអ្នកជាឪពុក នឹងនិយាយរៀបរាប់ទាំងក្តីខកចិត្ត
«មិនអីទេ!!យ៉ាងណាក៏ShuaiShuai គេនៅក្បែរពួកយើងដែលកុំពិបាកចិត្តពេកអី ពួកយើងនាំគ្នារំលឹងគេម្តងបន្តិចៗទៅបានហើយ» គាត់ព្យាយាមលួងលោមនាយក្រាស់នឹងពន្យល់គេមួយដើម្បីឱ្យនាយស្ងប់អារម្មណ៍
«ChengYu កូនហត់ហើយ!ទៅសម្រាកទៅទុកទីនេះឱ្យប៉ានឹងម៉ាក់វិញណា» លោកស្រីដើរទៅអង្អែលក្បាល់កូនប្រុសថ្នមៗ គាត់អាចមើលដឹងថានាយក្រាស់ប្រាកដជាមិនបានសម្រាកគ្រប់គ្រាន់ទេ ទើបនាយក្លាយជាទន់ជ្រាយ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 38 (បងប្រុសនៅឯណា?)
Start from the beginning
