«ដើរចេញមកខាងក្រៅធ្វើអី?» នាយក្រាស់សួរទៅកាន់រាងតូចដោយក្នុងដៃមានកាន់ប្រអប់យ៉ាងរួចក៏ចូលទៅបីកាយស្រឡូនត្រឡប់ទៅក្នុងបន្ទប់របស់នាយវិញ
«អង្គុយនៅត្រង់នេះឲ្យស្រួល!!ឈប់យំ!!តិចបងបោះអូនចេញទៅខាងក្រៅបន្ទប់ទៅ» នាយក្រាស់ប្រើពាក្យគំរាមទៅកាន់ប្រពន្ធមិនឈប់ធ្វើឲ្យអ្នកដែលកំពុងយំត្រូវបង្ខំចិត្តលេបទឹកភ្នែកទាំងដង្ហក់តិចៗនឹងលើកដៃជូតទឹកភ្នែកយ៉ាងស្អាត
«ឈប់..ឈ..ឈប់យំ...ហើយហ៊ឹកហ៊ឹក» កាយវិការជូតទឹកភ្នែករបស់រាងតូចបូករួមជាមួយនឹងទឹកមុខដែលបង្ខំឲ្យខ្លួនឯងឈប់យំនៅពេលនេះគ៏ពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ នាយក្រាស់បានលួចសើចចំអកគេតិចៗតែមិនឲ្យរាងតូចដឹងនោះទេ
«មិនទាន់អស់ទឹកភ្នែកទេ!!» នាយនិយាយទាំងសម្លេងមាំនឹងបានដាក់ខ្លួនទៅអង្គុយជិតរាងតូចទាំងភ្នែកកំពុងសម្លឹងរកមើលស្នាមបែកដែលធ្វើឲ្យក្បាលប្រពន្ធត្រូវហូរឈាមនោះ
«ហឹក!! ហឹក! ឈប់ហើយ» រាងតូចគេសម្រួលអារម្មណ៍ហាមាត់និយាយទាំងសសឹកដូចជាកូនក្មេងអាយុ4ឆ្នាំចឹង
«នៅឲ្យស្ងៀមចាំយើងលាបថ្នាំឲ្យ!!!» សម្តីសោះក៏ក្រោះមាំៗធ្ងន់ៗទឹកមុខរាងស្មើសម្លេងពិបាកស្តាប់តែកាយវិការថ្នមៗទន់ភ្លន់គឺនៅដដែលធ្វើឲ្យរាងតូចលេចស្នាមញញឹមទាំងបបូរមាត់ស្លេកស្លាំង នាយបន្តការលាបថ្នាំនៅលើរបួសក្បាលនឹងរបួសនៅលើម្រាមដៃរបស់តូចរហូតដលរួចរាល់
«អរគុណលោកប្តី» រាងតូចគេនិយាយពាក្យអរគុណទៅកាន់ប្តីទាំទឹកមុខស្រពោន
«នេះផឹកទឹកសិនទៅ» នាយក្រាស់ឃើញបបូរមាត់ប្រពន្ធក្រៀមទើបនាយដើរទៅចាក់ទឹកឲ្យគេមួយកែវ
«បាទ» រាងតូចទទួលយកកែវទឹករបស់ប្តីទាំងញ័ររួចក៏យកមកផឹកបានមួយក្អឿកក៏
ប្រាវ~~~
«សុំទោស!!ចាំអូនសម្អាតវា!សុំទោស»រាងតូចបានរបូតដៃធ្វើឲ្យធ្លាក់បែកកៃវជាលើកទីពីរ គេភ័យខ្លាំងណាស់ខ្លាចធ្វើឲ្យស្វាមីមានអារម្មណ៍មិនល្អដោយសារតែខ្លួនម្តងទៀតក៏អោនទៅរើសអំបែងកៃវនោះទេ
YOU ARE READING
រឿង PROMISE🥀(ចប់)
Fantasyស្នេហាកើតឡើងពីទំនាក់ទំនង រវាងបងប្អូនចិញ្ចឹម ការមើលថែ យល់ចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ នឹង ការសន្យា🥀 «បងប្រុសនឹងមិនទៅណាចោលអូនទេ តើមែនទេ?»🐱 «បាទ! បងសន្យាថា នឹងមិនទៅណាចោលអូននោះទេ»🦁 Bible x Build
Part 22 (សម្អាតវាឲ្យស្អាត)
Start from the beginning
