Part 22 (សម្អាតវាឲ្យស្អាត)

Start from the beginning
                                        

«តែគេមានរបួសណាអាChengYu?ទៅមើលបន្តិចក៏ល្អណាឯង» នាយនិយាយជាមួយខ្លួនឯងអីខ្លួនឯងឲ្យទៅមើលរាងតូចដែលមានរបួសនោះ

«ទៅមើលបន្តិចក៏ល្អដែលត្រូវទេ?ឥឡូវនេះក្មេងខូចនោះប្រហែលជាគេងលក់ហើយមើលទៅ» នាយនៅតែបន្តនិយាយជាមួយនេងខ្លួនឯងមិនឈប់សោះដូចជាមនុស្សឆ្កួតចឹង

ក្រាក~

នាយបានដើរលកៗចូលទៅក្នុងបន្ទប់ប្រពន្ធនឹងបន្តដើររហូតទៅដល់គ្រែដែលមានកាយតូចគេងដណ្តប់ភួយយ៉ាងស្ងប់ស្ងាតនាយក៏បានលើកដៃទៅស្ទាបសាច់មុខរបស់ប្រពន្ធចង់ដឹងថាគេមានក្តៅខ្លួនឬអត់តែ

«លោកប្តីឈប់ខឹងនឹងអូនហើយមែនទេ?» រាងតូចបានចាប់ដៃរបស់នាយជាប់រួចក៏ស្ទុះទៅអោបកាយមាំរបស់ប្តីទាំងទឹកភ្នែកហូតចុះមក

«...» នាយក្រាស់គេឈរគាំងមួយកន្លែងមិនដឹងគួរនិយាយបែបណាដាក់រាងតូចពេលក្រលែកភ្នែកទៅឃើញឈាមនៅលើខ្នើយកើយពណ៌សរបស់ប្រពន្ធនាយបានយកដៃទៅប៉ះក្បាលរបស់គេថ្នមៗរួចក៏យកមកមើលទើបឃើញថាឈាមគឺនៅតែហូរមកមិនឈប់

«មិនចេះរកថ្នាំលាបទេហ្ហេស?អាសាច់នេះមិនចេះឈឺសោះឬយ៉ាងមិចហ្ហាស៎?» នាយក្រាស់ចាប់ទាញកាយប្រពន្ធរួចស្តីឲ្យរាងតូចខ្លាំងក្នុងន័យបារម្ភបើនាយមិនមកមើលគេនៅក្នុងបន្ទប់នៅពេលនេះតើគេចង់គេងនៅលើគ្រែឲ្យឈាមហូរមករហូតដល់ព្រឹកមែនទេ

«ហ៊ឹកហ៊ឹកខ្លាចលោកប្តីខឹង» រាងតូចគេក្រវីក្បាលញាប់ៗគេមិនហ៊ានទៅប្រាប់នាយទេខ្លាចត្រូវថាឲ្យដូននៅក្នុងឡានទៀតគេយំឡើងញ័រខ្លួនអស់ទៅហើយគេខំអត់ធ្មត់រកចាំនាយបើកទ្វារបន្ទប់របស់គេមកជាយូរ គេខំផ្ទៀងត្រចៀកស្តាប់សម្លេងបើកទ្វាររបស់នាយ រហូតដល់គេអាចដឹងដល់សម្លេងបើកធ្វើថ្នមៗដោយដៃស្វាមីដូចបំណងរបស់គេពិតមែន

«ខ្លាចបង!?ចុះបើអាឈាមនេះហូរចេញពីខ្លួនអស់នោះគិតយ៉ាងមិច?» នាយនៅតែបន្តស្រែកស្តីឲ្យរាងតូចមិនឈប់រួចនាយក៏បានដើរចេញទៅខាងក្រៅបាត់ ក្មេងតូចគេបានសម្លឹងមើលការចាក់ចេញរបស់ប្តីទាំងខកចិត្តជាខ្លាំង

«អ្ហឹកៗៗខឹងទៀតហើយ!» រាងតូចគេងើបឈរលើកដៃតោងតុនឹងជញ្ជាំងដើរចេញទៅខាងក្រៅបន្ទប់យ៉ាងលំបាក

រឿង PROMISE🥀(ចប់)Where stories live. Discover now