Part 22 (សម្អាតវាឲ្យស្អាត)

Start from the beginning
                                        

ក្រាក~~

ជំហានជើងតូចដើរចូលទៅក្នុងបន្ទប់ដែលធំល្វឹងល្វើយ វាធំខ្លាំងណាស់ធំដល់ថ្នាក់អាចធ្វើឲ្យអ្នក ដែលបានដើចចូលទៅក្នុងបន្ទប់នោះមានអារម្មណ៍ថាខ្លាចនូវទិដ្ឋភាពមួយនេះ

«ហ៊ឹកហ៊ឹកខ្លាច...!» រាងតូចគេបើកភ្លើងបន្ទប់រួចក៏ឡើងទៅលើគ្រែទាំងយំខ្លាំងៗ គេមិនដឹងថាត្រូវធ្វើអ្វីទៀតនោះទេគេខ្លាចពេលវេលាដែលនៅក្នុងបន្ទប់ម្នាក់ឯងពេលនេះខ្លាចណាស់

«ត្រូវ...ត្រូវងូតទឹកសិន!!មែនហើយត្រូវងូតទឹក» អង្គុយយំបានមួយសន្ទុះរាងតូចគេក៏បានដើរទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនទាំងលើកដៃទប់ទ្រូងដែលនៅចុក រាងតូចគេចាប់ផ្តើមដោះខោអាវងូតទឹករហូតរួចរាល់ហើយគេក៏បានដើរទៅឈរមុខកញ្ចក់មើលទៅស្នាមជាំលើទ្រូងរបស់គេនឹងមើលទៅក្បាលដែលមានឈាមកក់ជាប់នៅលើរបួសតិចៗ រួចគេក៏បានដើរទៅរកទូរសម្លៀកបំពាក់ គ្រាន់តែបើកទូរភ្លាមបានបង្ហាញនូវខោអាវជាច្រើនដូចជាមានអ្នករៀបចំទុកឲ្យគេជាស្រេចចឹង ខោអាវមួយឈុតៗសុទ្ធតែត្រូវនឹងខ្លួនរបស់រាងតូចទាំងអស់ រាងតូចគេក៏ឈរគិតមួយសន្ទុះថា ប្រហែលជានាយក្រាស់ជាអ្នករៀបចំទុកឲ្យខ្លួនទើបសម្រេចចិត្តយកឈុតគេងចេញពីក្នុងទូរមកស្លៀក ទើបគេដើរទៅរកគ្រែគេទាំងមិនបានលាបរបួសឬយកអ្វីមកស្អំនៅលើស្នាមជាំទ្រូងរបស់គេទេ

«លោកប្តីអូនខ្លាច...!»គ្រាន់តែឡើងទៅគេងនៅលើគេងភ្លាមរាងតូចគេក៏ហើបមាត់និយាយទាំងទឹកភ្នែក ពេលនេះរាងតូចគេចាប់ផ្តើមទទួលអារម្មណ៍កាលពី 12ឆ្នាំមុនមកបន្តិចម្តងៗ

Skip

ងាកមកមើលនាយក្រាស់វិញពេលនេះនាយកំពុងតែគេត្រឡប់ខ្លួនទៅវិញទៅមករហូត ខួរក្បាលគិតដល់សភាពរាងតូចដែលអង្គុយរើសអំបែងកែវនឹងស្រមៃទៅដល់ឈាមដែលហូរតាមសៀតផ្ការបស់រាងតូចនោះ

«តើគេយ៉ាងមិចទៅហើយ?គួរតែទៅមើលល្អទេ? មិនបាច់ទៅមើលទេមនុស្សមានចិត្តក្បាត់បែបនេះ ប្រដៅចេញម្តងទើបល្អ!» ក្នុងចិត្តបារម្ភពីប្រពន្ធតែនាយបែកជាមានគំនិតចង់ប្រដៅក្មេងតូចដែលធ្វើឲ្យនាយប្រច័ណ្ឌចេញ

រឿង PROMISE🥀(ចប់)Where stories live. Discover now